ចូលចិត្តទំនើប

Sony បន្ថែមមុខងារ Alexa នៅក្នុងកាសស្តាប់ថ្មី

ដោយ: ដួងច័ន្ទ 8 AM, Friday, 18 Jan, 2019

កាសស្តាប់របស់ក្រុមហ៊ុន Sony ម៉ូដែល WH-1000XM3 គឺជាម៉ូដែលកាសស្តាប់ ដែលមានសមត្ថភាពលុបសម្លេងរំខានបានល្អជាងគេ ដែលអ្នកអាចរកទិញបាននៅក្នុងទីផ្សារនាពេលបច្ចុប្បន្ន ហើយនៅក្នុងព្រឹត្តិការណ៍ CES 2019 ក្រុមហ៊ុន Sony កំពុងបន្ថែមមុខងារដ៏មានសារៈសំខាន់មួយទៀតទៅក្នុងផលិតផលកាសស្តាប់ដ៏ទំនើបនេះ។

មុខងារ Alexa របស់ Amazon ឆាប់ៗនេះនឹងមានវត្តមានតំឡើងនៅលើកាសស្តាប់ តាមរយៈការ Update ដោយប្រើប្រាស់កម្មវិធី Headphone Connect App របស់ក្រុមហ៊ុន Sony។ នេះមានន័យថា ជាមួយការចុចប៊ូតុងមួយ អ្នកអាចបញ្ជារឱ្យ Virtual Assistant ឱ្យដំណើរការចាក់ចម្រៀង ប្តូរបទចម្រៀង ឆ្លើយតបនឹងសំណួរដែលអ្នកកំពុងស្វែងរកចម្លើយ និងធ្វើការគ្រប់គ្រងលើឧបករណ៍ Smart Home ដែលអ្នកបានភ្ជាប់ជាមួយគ្នា។
លើសពីនេះទៀត ការ Update ថ្មីនេះក៏នឹងបង្ហាញវត្តមានសម្រាប់ម៉ូដែល 1000X ចាស់ៗចំនួន 2 ម៉ូដែលផ្សេងទៀតដែរ រួមមានម៉ូដែល WH-1000XM2 និង WI-1000X។

ផលិតផលកាសស្តាប់ ដែលមានសមត្ថភាពលុបសម្លេងរំខាន របស់ក្រុមហ៊ុន Sony មានផ្តល់នូវការចូលទៅប្រើប្រាស់ផ្ទាល់សម្រាប់មុខងារ Google Assistant រួចជាស្រេចហើយ ប៉ុន្តែវាជាការប្រសើរមួយ ក្នុងការបានឃើញក្រុមហ៊ុនផ្តល់នូវលទ្ធភាពកាន់តែទូលំទូលាយសម្រាប់អ្នកប្រើប្រាស់ ដែលមានទំនោរប្រើប្រាស់មុខងារ Alexa។

ជាមួយគ្នានេះផងដែរ វាក៏ជាប្រការដ៏ល្អមួយផងដែរ ដែលក្រុមហ៊ុន Sony ក៏បានបន្ថែមមុខងារថ្មីនេះសម្រាប់ផលិតផលកាសស្តាប់ម៉ូដែលចាស់ៗ ជំនួសឱ្យការជំរុញការ update តែនៅលើផលិតផលថ្មីៗ។

នេះអាចជាយុទ្ធសាស្រ្តទីផ្សារដ៏ល្អមួយ សម្រាប់ការទាក់ទាញអតិថិជនថ្មីៗបន្ថែម និងការបន្តរក្សាការបំពេញតម្រូវការសម្រាប់អតិថិជនចាស់៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

ខែកុម្ភៈនេះ នឹងបានឃើញទូរសព្ទបត់រមូរ 5G ពី Huawei ហើយ

ដោយ: ដួងច័ន្ទ 10 AM, Thursday, 07 Feb, 2019

ព្រឹត្តិការណ៍ Mobile World Congress នៅក្នុងទីក្រុង Barcelona គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំធំជាងគេ សម្រាប់ដាក់បង្ហាញបច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មី...

Adapter សម្រាប់ការបញ្ចូលថាមពល ឆាប់រហ័ស

ដោយ: ដួងច័ន្ទ 11 PM, Saturday, 28 Oct, 2017

  ជាមួយនឹងឧបករណ៍សាកថ្មគ្មានខ្សែ ទូរសព្ទ iPhone 8 និង iPhone X ក៏អាចដំណើរការជាមួយ ឧបករណ៍សាកថ្មល្បឿនលឿនដទៃទៀតដែរ។ ក្រុមហ៊ុន Apple បានអះអាងថាអ្នកអាចសា...

ណែនាំម៉ាស៊ីនត្រជាក់ LG ម៉ូដែល S3-Q09JA2PA

ដោយ: ដួងច័ន្ទ 8 AM, Monday, 17 Sep, 2018

ថ្ងៃនេះ ទំនើប សូមណែនាំម៉ាស៊ីនត្រជាក់ LG ម៉ូដែល S3-Q09JA2PA ដែលបង្កប់ដោយមុខងារពិសេសៗជាច្រើន ជាជម្រើសដ៏ល្អសម្រាប់គេហដ្ឋានទាន់សម័យ។ ចង់ដឹងថាម៉ាស៊ីនត្រ...

Samsung Galaxy S9 នឹងរួមបញ្ចូល Speaker ថ្មី និង 3D Emoji

ដោយ: ដួងច័ន្ទ 10 PM, Friday, 16 Mar, 2018

ម៉ូដែលទូរសព្ទ Samsung Galaxy S9 និង S9 Plus នឹងក្លាយជាទូរសព្ទដំបូង ដែលមានបំពាក់ 3D Emoji និង Stereo Speaker នេះដោយយោងតាមការបោះផ្សាយរបស់សារព័ត៌មាន E...

Tomnerb.Com - YouTube Channel