ចូលចិត្តទំនើប

ទូរទស្សន៍ 8K ទំហំយក្សរបស់ Sony ថ្លៃកប់ពពក

ដោយ: ដួងច័ន្ទ 8 AM, Monday, 29 Apr, 2019

ក្រុមហ៊ុន Sony បានខិតកាន់តែជិតដល់ពេលវេលាបញ្ចេញផលិតផលទូរទស្សន៍ស៊េរីឆ្នាំ 2018 របស់ខ្លួនហើយ ហើយអ្នកគួរតែត្រៀមចិត្តទទួលយកការភ្ញាក់ផ្អើល ប្រសិនជាអ្នកមានបំណងចង់ទិញទូរទស្សន៍ម៉ូដែលលំដាប់ខ្ពស់របស់ក្រុមហ៊ុននេះ។
Sony បានបញ្ចេញព័ត៌មានលម្អិតអំពីតម្លៃ និងកាលបរិច្ឆេទចេញលក់ផលិតផលទូរទស្សន៍ថ្មី ហើយទូរទស្សន៍ដែលមានបំពាក់បច្ចេកវិទ្យា 8K ម៉ូដែល Master Series Z9G នឹងដាក់លក់ក្នុងតម្លៃចាប់ពី $13,000 សម្រាប់ម៉ូដែលមានទំហំ 85 inch នៅពេលដែលស៊េរីទូរទស្សន៍នេះចេញលក់ក្នុងខែមិថុនា ហើយតម្លៃដ៏ខ្ពស់កប់ពពករហូតដល់ $70,000 សម្រាប់ម៉ូដែលកំពូលទំហំ 98 inch។

ខណៈដែលតម្លៃទាំងនេះនៅតែសមរម្យជាងម៉ូដែល Q900 របស់ក្រុមហ៊ុន Samsung ដែលមានតម្លៃរហូតដល់ $100,000 ក្រុមហ៊ុន Sony នៅតែផលិតទូរទស្សន៍ម៉ូដែល Z9G ដែលមិនមែនមនុស្សគ្រប់រូបសុទ្ធតែអាចទិញបានឡើយ ប៉ុន្តែមានតែអតិថិជនដែលមានទ្រព្យហូរហៀរ ដែលចង់បានផលិតផលល្អបំផុត និងមិនប្រកាន់ថាបច្ចេកវិទ្យា 8K ដែលជាមាតិកាដ៏កម្រនៅឡើយនាពេលបច្ចុប្បន្ន ទើបមានលទ្ធភាពទិញវាយកទៅប្រើប្រាស់។

យ៉ាងណាមិញ នៅក្នុងនោះក៏នៅមានផលិតផលទូរទស្សន៍មានតម្លៃសមរ្យដ៏ទៃទៀតសម្រាប់ជាជម្រើសដល់អ្នកដែលចង់ប្រើប្រាស់ទូរទស្សន៍ 4K។ ម៉ូដែល Master Series A9G OLED មានតម្លៃខ្ពស់ជាងម៉ូដែល A8F ដែលចេញលក់កាលពីឆ្នាំមុន ជាមួយនឹងតម្លៃចាប់ពី $3,500 សម្រាប់ទំហំ 55 inch និងតម្លៃខ្ពស់បំផុតរហូតដល់ $8,000 សម្រាប់ទំហំ 77 inch។

ថ្វីត្បិតទាំងនេះជាអត្រាតម្លៃដ៏ថ្លៃ ប៉ុន្តែអ្នកនឹងទទួលបានបន្ទះឈីប Picture Processor X1 Ultimate ដូចគ្នានឹងម៉ូដែល Z9G ដែរ ព្រមជាមួយនឹងបច្ចេកវិទ្យាកំពុងពេញនិយមរបស់ Sony ដទៃទៀត ដូចជា Netflix Calibrated Mode, IMAX Enhanced និងមុខងារគាំទ្រ AirPlay 2 និង HomeKit សម្រាប់គេហដ្ឋានដែលចូលចិត្តប្រើប្រាស់បច្ចេកវិទ្យា និងសេវាកម្មរបស់ Apple។ ទូរទស្សន៍ស៊េរី A9G នឹងបង្ហាញវត្តមាននៅក្នុងទីផ្សារនៅចន្លោះខែឧសភា និងខែមិថុន ដោយចាប់ផ្តើមពីម៉ូដែលទំហំ 55 inch។
ក្រៅពីនេះ ក៏នៅមានផលិតផលទូរទស្សន៍មានតម្លៃកាន់តែសមរម្យផងដែរ។ ម៉ូដែល A8G មិនសូវមានភាពលេចធ្លោទេ ដោយវាមានបំពាក់បន្ទះឈីប 4K HDR Processor X1 Extreme ប៉ុណ្ណោះ ប៉ុន្តែវានៅតែមានបច្ចេកវិទ្យា Sony OLED ទូទៅមួយចំនួន ដូចជា Acoustic Surface Audio ដែលផ្ទៃអេក្រង់ជាឧបករណ៍បំពងសម្លេង ដែលមានតម្លៃទាបត្រឹមតែ $2,500 សម្រាប់ទំហំ 55 inch និងតម្លៃ $3,500 សម្រាប់ទំហំ 65 inch។ ទូរទស្សន៍ទាំងពីរម៉ូដែលនេះនឹងបង្ហាញខ្លួននៅក្នុងខែឧសភា។

ជាចុងក្រោយ បើសិនជាអ្នកពេញចិត្តប្រើប្រាស់ទូរទស្សន៍ LED-Lit 4K LCD អ្នកនឹងទទួលបានជម្រើសជាច្រើនទៀត។ ម៉ូដែល X950G រួមបញ្ចូលនូវបច្ចេកវិទ្យា X1 Ultimate នឹងចេញលក់ក្នុងតម្លៃចន្លោះពី $1,400 សម្រាប់ទំហំ 55 inch និងតម្លៃ $5,000 សម្រាប់ទំហំ 85 inch ហើយនឹងចេញលក់នៅចុងខែមេសានេះហើយ។

សម្រាប់ម៉ូដែល X850G ទំហំ 85 inch នឹងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ 4K HDR Processor X1 និងមានបន្ថែមមុខងារមួយចំនួនទៀត ដូចជា IMAX Enhanced ដែលអ្នកអាចទិញយកមកប្រើប្រាស់ក្នុងតម្លៃ $3,500។ ហើយបើសិនជាអ្នកគ្រាន់តែចង់បានទូរទស្សន៍កម្រិតទាប នោះម៉ូដែល X800G បំពាក់បច្ចេកវិទ្យា 4K HDR មានតម្លៃត្រឹមតែ $650 សម្រាប់ទំហំ 43 inch និងតម្លៃខ្ពស់បំផុត $2,000 សម្រាប់ទំហំ 75 inch ជាជម្រើសសម្រាប់អ្នក៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរទស្សន៍

អត្ថបទអ្នកចង់អាន

គ្រឿងលម្អបច្ចេកវិទ្យា សម្រាប់ពាក់

ដោយ: ដួងច័ន្ទ 9 PM, Sunday, 14 Jan, 2018

នៅពេលនិយាយអំពី Wearable យើងប្រាកដជានឹកឃើញដល់ Fitness Tracker និង Smartwatch ប៉ុន្តែសម្ភារៈដែលអាចពាក់បានមានច្រើនជាងនេះ។ គ្រឿងលម្អដែលអាចពាក់បាន ប្រើប...

HTC U និង Ultra នឹងបង្ហាញខ្លួន ក្នុងខែមីនា ២០១៧ នេះ

ដោយ: ចរិយា 10 PM, Sunday, 15 Jan, 2017

ទូរស័ព្ទ HTC នឹងចេញជំនាន់ពីរ ក្នុងពេលតែមួយ គឺ HTC U Play និង HTC U Ultra ដែលទំនើប ទទួលបានព័ត៌មានថា នឹងបង្ហាញខ្លួនដល់សាធារណៈជន នៅក្នុងខែកុម្ភៈ និងមី...

ត្រូវធ្វើរបៀបណា បើអ្នកមានកូនតូច ធ្វើដំណើរផ្លូវឆ្ងាយ?

ដោយ: ចរិយា 10 PM, Thursday, 05 Jan, 2017

រឿងផ្លូវដំណើរផ្លូវឆ្ងាយ មិនមែនជារឿងងាយស្រួលទេ ជាពិសេសបើមានកូនក្មេងតូច ទៅជាមួយផងនោះ។ កូនក្មេងឆាប់ធុញណាស់ ដែលឲ្យគេនៅស្ងៀម ហើយនៅក្នុងកន្លែងតែមួយក្រវល់...

LG Smart Inverter ម៉ាស៊ីនត្រជាក់ប្រើបច្ចេកវិទ្យាថ្មី Dual Inverter សន្សំសំចៃអគ្គីសនី 70%

ដោយ: WangSang 7 AM, Thursday, 21 Jul, 2016

សព្វថ្ងៃនេះ មិនថាតែនៅប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកនោះទេ បំរែបំរួលអាកាសធាតុ គឺបានធ្វើអោយមានការប៉ះពាល់យ៉ាងខ្លាំងទៅដល់សេចក្តីសុខ និងការរស់នៅរបស់មនុ...

Tomnerb.Com - YouTube Channel