ចូលចិត្តទំនើប

ទូរទស្សន៍ 8K របស់ Sony បង្ហាញវត្តមានហើយ

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 16 Jan, 2019

ឆ្នាំថ្មីនេះ នៅក្នុងព្រឹត្តិការណ៍ CES ក្រុមហ៊ុន Sony គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុន ផលិតទូរទស្សន៍ ដែលបានប្រឡូកចូលក្នុងការផលិតទូរទស្សន៍ 8K ជាមួយនឹងជម្រើសអេក្រង់ Z9G ដ៏ធំសម្បើមចំនួន 2 គឺទំហំ 98 និង 85 inch ដែលមានទំហំធំគ្រប់គ្រាន់ សម្រាប់ការប្រើប្រាស់នៅលើទម្រង់ 33-million Pixel Resolution។

យោងតាមក្រុមហ៊ុន Sony អេក្រង់ទាំងពីរជម្រើសនេះ មានបំពាក់នូវបច្ចេកវិទ្យា Full Array LED Backlighting ថ្មីទាំងស្រុង បន្ថែមជាមួយបច្ចេកវិទ្យា Picture Processor X1 Ultimate ដើម្បីធ្វើការគ្រប់គ្រងនូវសញ្ញា និង Upscale នៅគ្រប់វីដេអូមាន Resolution កម្រិតទាបទាំងអស់។ នេះជាកត្តាដ៏សំខាន់មួយ ដោយសារមាតិកាវីដេអូ 8K អាចនឹងពិបាកក្នុងការស្វែងរកនៅខណៈពេលនេះ។
Sony មិនបានរៀបរាប់ច្រើនអំពីមាតិកាវីដេអូ ប៉ុន្តែក្រុមហ៊ុនបានត្រៀមខ្លួនរួចរាល់សម្រាប់មាតិកាវីដេអូ IMAX Enhanced ដែលនឹងបង្ហាញវត្តមានតាមរយៈសេវាកម្ម Privilege 4K នៅក្នុងពេលឆាប់ៗនេះ ហើយគ្រប់ម៉ូដែលទូរទស្សន៍ទាំងអស់ ដែលមានសមត្ថភាពគាំទ្រជាមួយមុខងារ Netflix Calibrated Mode។ បន្ថែមលើនេះ ដូចគ្នានឹងម៉ូដែលទូរទស្សន៍ដទៃ ដែលយើងបានឃើញការបង្ហាញវត្តមានក្នុងពេលថ្មីៗនេះ គ្រប់ម៉ូដែលទូរទស្សន៍របស់ Sony ដែលបានប្រកាសនៅក្នុងព្រឹត្តិការណ៍ CES នេះ នឹងធ្វើការគាំទ្រជាមួយមុខងារ AirPlay 2 និង HomeKit របស់ Apple នាពេលឆាប់ៗនេះផងដែរ។

ទូរទស្សន៍មានអេក្រង់មាន Resolution កម្រិតខ្ពស់នេះ ត្រូវបានហ៊ុំព័ទ្ធដោយឧបករណ៍បំពងសម្លេងចំនួន 4 គ្រឿង ដែលមាន 2 គ្រឿងនៅផ្នែកខាងលើ និង 2 គ្រឿងនៅផ្នែកខាងក្រោម ដែលក្រុមហ៊ុន Sony បានបញ្ជាក់ថាអាចបញ្ជូននូវបទពិសោធន៍សម្លេង ស្រដៀងគ្នានឹងទូរទស្សន៍ OLED ដែលបញ្ជូនសម្លេងកម្រិត Sound-from-Picture Reality។ ទោះបីជាអ្នកមានឈុត Home Theater រួចជាស្រេចក្តី ក៏វាអាចធ្វើឱ្យទូរទស្សន៍ជាចរន្តកណ្តាលផងដែរ។

ទូរទស្សន៍ថ្មីនេះមិនបានបញ្ជាក់អំពីការគាំទ្រជាមួយ HDMI 2.1 ទេនៅក្នុងសេចក្តីប្រកាសព័ត៌មាន ប៉ុន្តែជាមួយបច្ចេកវិទ្យា 8K ក៏ដូចជាមុខងារគាំទ្រជាមួយឧបករណ៍ Home Theater ដូចជា Enhanced Audio Return Channel (eARC) យើងជឿជាក់ថាវាពិតជាអាចដំណើរការជាមួយ HDMI 2.1 បាន។

បើសិនជាអ្នកមិនទាន់ត្រៀមរួចរាល់ក្នុងការផ្លាស់ប្តូរទៅរកបច្ចេកវិទ្យា 8K ទេ ដូច្នេះម៉ូដែល 4K ក៏នៅតែមានសម្រាប់អ្នក រួមទាំងស្រឡាញផលិតផលទូរទស្សន៍ OLED ថ្មី ពី Sony ផងដែរ នោះគឺម៉ូដែល Master A9G Series។ ជាមួយជម្រើសទំហំ 77, 65 និង 55 inch ទូរទស្សន៍ថ្មីនេះរក្សាបាននូវឧបករណ៍បំពងសម្លេង Acoustic Surface Audio+ បំពាក់នៅក្នុងអេក្រង់ផ្ទាល់ និងអាចប្រើប្រាស់ជាចរន្តកណ្តាលនៅក្នុង Home Theater ផងដែរ ខណៈដែលទំពក់ជាប់ជញ្ជាំងថ្មី ធ្វើឱ្យអេក្រង់ទូរទស្សន៍កាន់តែចូលកៀកទៅនឹងជញ្ជាំង។
Sony នៅតែបន្តអាស្រ័យលើថាមពល Android TV សម្រាប់គ្រប់មុខងារ Smart ជាមួយការបញ្ជាដោយសម្លេង Google Assistant និង Smart Speaker។ ចំណែកឧបករណ៍បញ្ជារច្នៃ ម៉ូដថ្មី អាស្រ័យលើបច្ចេកវិទ្យា RF ជំនួសឱ្យ IR ហើយ User Interface ក៏អាចដំណើរការឡើងវិញដែរ។
បើសិនជាអ្នកចង់បាន Blu-Ray Player ថ្មី ឬ Sound Bar ដើម្បីបំពេញឈុត Home Theater ដូច្នេះ Sony ក៏មានជម្រើសថ្មីសម្រាប់អ្នកដែរ។ ម៉ូដែល HT-X8500 នាំមកជូន Dolby Atmos និង DTS:X នៅក្នុងរាងដ៏ស្តើង ដែលមានបំពាក់ Dual Subwoofers សម្រាប់បញ្ជូនសម្លេង 2.1ch Audio ដោយមិនមានបន្ថែម Speaker និងគាំទ្រជាមួយ eARC។ ចំណែក Soundbar ម៉ូដែល HT-S350 ប្រើប្រាស់ Sub គ្មានខ្សែដាច់ដោយឡែក ហើយ UBP-X800M2 Player របស់វាវិញ ត្រូវបានត្រៀមរួចរាល់សម្រាប់គ្រប់មាតិកា HDR-10, HLG ឬ Dolby Vision 4K។
ទូរទស្សន៍ 4K OLED ម៉ូដែល A8G Series ទម្លាក់បច្ចេកវិទ្យារូបភាពមួយចំនួន និងបច្ចេកវិទ្យា Acoustic Surface ចេញពី A9G ហើយវាមានតែទំហំ 55 និង 65 inch ប៉ុណ្ណោះ និងចែករំលែក បច្ចេកវិទ្យា Acoustic Multi-Audio by Sound Positioning Tweeter ជាមួយម៉ូដែល X950G 4K LCD ដែលនឹងចេញលក់ក្នុងជម្រើសទំហំ 85, 75, 65 និង 55 inch។

យើងមិនទាន់បានដំណឹងអំពីតម្លៃ ឬកាលបរិច្ឆេទចេញលក់នៅឡើយទេ ប៉ុន្តែរាល់ព័ត៌មានទាំងនេះនឹងត្រូវបានបង្ហាញនៅពាក់កណ្តាលឆ្នាំនេះហើយ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរទស្សន៍

អត្ថបទអ្នកចង់អាន

Angry Birds Magic នៅលើ Nokia N9

ដោយ: ដាលីស 9 PM, Wednesday, 08 Jul, 2015

Nokia បញ្ចេញ Application List ល្អៗត្រូវចិត្តសម្រាប់ Nokia N9 ស្មាតហ្វូននៅក្នុងភ្លែតហ្វ័ម Meego ដែលគេ​រំពឹង​ទុក​ថានឹង បង្ហាញខ្លួននៅក្នុង ខែតុលា ខាងម...

Diablo III នឹងមកដល់នៅចុងឆ្នាំនេះ

ដោយ: ដួងច័ន្ទ 8 AM, Friday, 17 Aug, 2018

បន្ទាប់ពីការបរាជ័យដ៏ធ្ងន់មួយនៅក្នុងការបង្ហាញតម្រុយរបស់ហ្គេម Diablo នៅលើបណ្តាញ Twitter កាលពីខែឧសភា ប្រធានគ្រប់គ្រងបណ្តាញ សង្គមរបស់យីហោហ្គេមមួយនេះ បា...

ហ្គេម Double Dragon នឹងមាននៅលើ Super NES ឆាប់ៗនេះ

ដោយ: ដួងច័ន្ទ 2 PM, Friday, 20 Jul, 2018

វាប្រហែលជាដល់ពេលវេលាបោសសម្អាតធូលីចេញពីប្រព័ន្ធហ្គេមចំណាស់ Super NES (Nintendo Entertainment System) ជាពិសេស បើសិនជាអ្នកជាប្រិយមិត្តរបស់ហ្គេម Doubl...

ZenPad 7 និង 8 ធេប្លែត ថ្មីបំផុតពី Asus

ដោយ: ដាលីស 10 AM, Saturday, 30 May, 2015

នៅលើទីផ្សារ Android ទោះជា Asus មានស្មាតហ្វូនដូចជា ZenFone និងធេប្លែតដូចជាពួក FonePad, MemoPad ឬផ្សេងៗទៀតស្រាប់ហើយ តែក៏នៅមានព័ត៌មានរបូតចេញមកទៀតដែរថា...

Tomnerb.Com - YouTube Channel