ចូលចិត្តទំនើប

Sony ដាក់ដំណើរការ Fortnite Cross-Play សម្រាប់ PS4

ដោយ: ដួងច័ន្ទ 11 AM, Tuesday, 23 Oct, 2018

នៅទីបំផុតក្រុមហ៊ុន Sony បានដាក់ដំណើរ Cross-Play សម្រាប់ហ្គេម Fortnite នៅថ្ងៃនេះ។ ក្រុមហ៊ុនផលិតម៉ាស៊ីនហ្គេម PlayStation 4 បានបិទមិនអនុញ្ញាតឱ្យដំណើរការមុខងារ Cross-Play និង Progression សម្រាប់ហ្គេម Fornite នៅលើម៉ាស៊ីន PS4 និងនៅលើ Nintendo Switch និង Xbox One កាលពីពេលថ្មីៗនេះ។

ទង្វើនេះបានធ្វើឱ្យប្រិយមិត្តរបស់ Fortnite មិនសប្បាយចិត្តទេ ព្រោះពួកគេមិនអាចដំណើរការ Progress, Skin និងធ្វើការទិញនានា នៅលើម៉ាស៊ីន Xbox One ឬ Nintendo Switch ទេ បើសិនជាពួកគេលេងហ្គេមនេះនៅលើ PS4។ ប៉ុន្តែពេលនេះក្រុមហ៊ុន Sony បានធ្វើការអនុញ្ញាតឱ្យ ដំណើរការ Cross-Play សម្រាប់ប្រិយមិត្ត Fortnite ហើយ។
លោក Jonh Kodera ប្រធាន PlayStation របស់ Sony បានលើកឡើងថា «ក្រុមហ៊ុនបានសង្កេតឃើញថាអ្នកលេង PS4 បាននឹងកំពុងទន្ទឹងរងចាំទាំងអន្ទះសារសម្រាប់ការ update ថ្មី ហើយក្រុមហ៊ុនពិតជារីករាយនឹងភាពអត់ធ្មត់របស់ប្រិយមិត្ត ខណៈពេលដែលក្រុមហ៊ុនត្រូវការពេលវេលាដើម្បីស្វែងរកដំណោះស្រាយ ចំពោះបញ្ហានេះ។ ជំហានដំបូងគឺជាការបើកចំហរ Beta ចាប់ផ្តើមនៅថ្ងៃនេះ សម្រាប់ហ្គេម Fortnite ដែលនឹងអនុញ្ញាតឱ្យការលេងកំសាន្តឆ្លងពីម៉ាស៊ីនហ្គេមខុសគ្នាសម្រាប់ការលេងហ្គេម ការវិវត្តរបស់ហ្គេម និងការផ្សព្វផ្សាយពាណិជ្ជកម្មឆ្លងម៉ាស៊ីន នៅលើ PlayStation 4, Android, iOS, Nintendo Switch, Xbox One, Microsoft Windows និងប្រព័ន្ធប្រតិបត្តិការ Mac។

ស្របពេលជាមួយគ្នានេះ Epic បាននិយាថាក្រុមហ៊ុនបាននឹងកំពុងធ្វើការស្វែងរកដំណោះស្រាយសម្រាប់អ្នកលេងកំសាន្ត ដែលបានបង្កើតគណនេយ្យទីពីរ ដើម្បីដោះស្រាយបញ្ហារារាំងការលេងកកំសាន្តឆ្លងម៉ាស៊ីនការពីមុន។ ដំណោះស្រាយចំពោះបញ្ហានេះ នឹងត្រូវដោះស្រាយក្នុងពេលឆាប់ៗនេះ។ ក្រុមហ៊ុនផលិតហ្គេមនេះបានសរសេរនៅលើបណ្តាញ Twitter ថា សម្រាប់អ្នកលេងហ្គេម ដែលបានបង្កើតគណនេយ្យបន្ថែមសម្រាប់ការលេងហ្គេម Fortnite នៅលើម៉ាស៊ីនហ្គេមខុសៗគ្នា អាចទទួលបានដំណោះស្រាយ 2 ជម្រើស ទីមួយ មុខងារ Account-Merging ដើម្បីរួមបញ្ចូលការទិញ Battle Royale ដែលនឹងមកដល់នៅក្នុងខែវិច្ឆិកាខាងមុខនេះ។ ទីពីរ ដំណើរការ Unlinking នៅលើម៉ាស៊ីនមួយពីគណនេយ្យមួយរបស់ Fortnite ហើយ Relinking ទៅកាន់គណនេយ្យ Fortnite មួយផ្សេងទៀត ដែលដំណោះស្រាយនេះនឹងមានក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

ក្រុមហ៊ុន Sony កាលពីមុនបានរារាំងមិនឱ្យមានការលេងហ្គេមឆ្លងម៉ាស៊ីនរវាង PS4 និង Xbox One សម្រាប់ហ្គេម Fortnite, Rocket League និង Minecraft តែសម្រាប់ Nintendo និង Microsoft ការលេងឆ្លងម៉ាស៊ីនអាចដំណើរការបាន។ ក្រុមហ៊ុន Microsoft និង Nintendo បានសហការគ្នា ដើម្បីលើកកម្ពស់ការលេងឆ្លងម៉ាស៊ីន សម្រាប់ហ្គេម Minecraft។

គោលនយោបាយបំលាស់ប្តូរនេះ គឺមានលក្ខណៈទ្រង់ទ្រាយធំ ហើយនាពេលនេះក្រុមហ៊ុន Sony បាននឹងកំពុងដំណើរការឆ្ពោះទៅរកការដំណើរការពេញលេញសម្រាប់ការលេងកំសាន្តឆ្លងម៉ាស៊ីន នៅក្នុងហ្គេម Fortnite។ បច្ចុប្បន្ន Sony បានបើក Beta មួយ ដើម្បីធ្វើការសាកល្បងមុខងារលេងកំសាន្តឆ្លងម៉ាស៊ីន ហើយបញ្ជាក់ថាក្រុមហ៊ុនកំពុងសម្លឹងរកដំណោះស្រាយកាន់តែប្រសើរនាពេលអនាគត។ ការបោះជំហានថ្មីនេះអាចជាសញ្ញានៃការដំណើរការការលេងកំសាន្តឆ្លងម៉ាស៊ីនកាន់តែច្រើនសម្រាប់ PS4 ក៏អាចជាដំណើរឆ្ពោះទៅរកការផ្លាស់ប្តូរនៅលើកុំព្យូទ័រ PS4 និង Xbox ដែលអាចឱ្យអ្នកលេងហ្គេមបានកាន់តែច្រើន។

អត្ថបទអ្នកចង់អាន

សូមណែនាំម៉ាស៊ីនលាងចានដ៏ឆ្លាតវៃ

ដោយ: ដួងច័ន្ទ 7 AM, Saturday, 22 Sep, 2018

ថ្ងៃនេះ ទំនើប សូមណែនាំមិត្តអ្នកអានមកស្គាល់ម៉ាស៊ីនលាងចានដ៏ឆ្លាតវៃមួយមានឈ្មោះថា Tetra។ វាជាផលិតផលរបស់ក្រុមហ៊ុន HearWorks និងរចនាម៉ូដដោយក្រុមហ៊ុន Frog...

Sharp Aquos S2 មានអេក្រង់គ្មានគែម និងទ្រនាប់ស្កេនក្រយ៉ៅដៃ នៅក្រោមអេក្រង់

ដោយ: ម៉ូនី 4 PM, Saturday, 05 Aug, 2017

យើងធ្លាប់តែបានលេចលឺនូវព័ត៌មានអំពី iPhone 8 ថានឹងមានអេក្រង់ប្រភេទថ្មីស្ទើរគ្មានគែម និងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃបង្កប់នៅក្រោមអេក្រង់។ តែឥលូវនេះក៏មានព...

Kenguru រថយន្ត ប្រើថាមពលអគ្គិសនី សម្រាប់ជនពិការ

ដោយ: ដាលីស 12 AM, Sunday, 10 May, 2015

ជាញឹកញាប់ យើងតែងឃើញជនពិការអង្គុយលើកៅអី វីលឈែរ៍ (Wheelchair) ធ្វើដំណើរទៅណាមកណាយ៉ាងសែន​លំបាក តែថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ត ប្រើថាមពលអគ្គិសនី Kenguru ...

បច្ចេកវិទ្យា LG ThinQ AI ដែលមាននៅក្នុងគ្រឿងអេឡិចត្រូនិចLG ទទួលបានពានផលិតផលល្អបំផុតក្នុងឆ្នាំ 2018

ដោយ: ទំនើប 3 PM, Monday, 20 Aug, 2018

ក្រុមហ៊ុន LG ដែលជាអ្នកច្នៃប្រឌិតនិងរចនានៅក្នុងបច្ចេកវិទ្យាឆ្លាតវៃ AI ក្រុមហ៊ុនបានការទទួល ស្គាល់ពីសមាគមរូបភាពនិងសម្លេងសហភាពអឺរ៉ុប (EISA) ។ បច្ចេកវ...

Tomnerb.Com - YouTube Channel