ចូលចិត្តទំនើប

Sonic Sweetener Cup ញ៉ាំកាហ្វេ ហើយស្តាប់ភ្លេងក្នុងកែវតែមួយ

ដោយ: ស. លីង 9 PM, Thursday, 09 Mar, 2017

តាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Oxford បានបង្ហាញថា ប្រសិនបើអ្នកស្តាប់ភ្លេង ក្នុងពេលអ្នកទទួលទានកាហ្វេ នោះអ្នកអាចដឹង និងក្រេបនូវរសជាតិផ្អែម នៅក្នុងកាហ្វេយ៉ាងមានប្រសិទ្ធភាព និងអស្ចារ្យ។

ដោយហេតុនេះ ភ្នាក់ងារផ្សាយពាណិជ្ជកម្ម Dentsu បានចាប់ដៃជាមួយ Xin Café នៅប្រទេសចិនធ្វើយុទ្ធនាការឃោសនាកែវកាហ្វេពិសេស ដែលអតិថិជនអាចស្តាប់ភ្លេងចេញពីកែវកាហ្វេ និងបានភ្លក់រសជាតិផ្អែមនៅក្នុងកាហ្វេ។

កែវ Sonic Sweetener Cup ជាកែវបច្ចេកវិទ្យាដោយមានភ្លេង មានកាសត្រចៀក សម្រាប់ឲ្យអ្នកទទួលទានកាហ្វេបានស្តាប់ភ្លេងបណ្តើរ ញ៉ាំកាហ្វេបណ្តើរ។ ចំណុចអស្ចារ្យដែលមិនគួរឲ្យជឿ គឺដែលក្នុងកែវនោះមិនមានដាក់ស្ករទេ តែមានរសជាតិផ្អែមអណ្តែតចេញមកពីកាហ្វេ នៅក្នុងអំឡុងអ្នកស្តាប់ភ្លេង។

នេះជាយុទ្ធនាការដ៏កក្រើកមួយ។ ប៉ុន្តែកែវកាហ្វេនេះមានតែនៅក្នុងហាងកាហ្វេ Xin Café នៅប្រទេសចិនប៉ុណ្ណោះទេ ហើយក៏ស្ថិតនៅក្នុងយុទ្ធនាការផ្សាយពាណិជ្ជកម្ម មិនមានលក់ទៅទីផ្សារខាងក្រៅឡើយ។

ចំពោះគម្រោងផលិត Sonic Sweetener Cup ដើមី្បលក់ចេញលើទីផ្សារ Dentsu និង Xin Café មិនទាន់មានចម្លើយទេ។

ប្រសិនបើមានការផលិតលក់មែន អ្នកចូលចិត្តញ៉ាំកាហ្វេប្រាកដ ជាពេញចិត្តជាក់ជាមិនខាន ប៉ុន្តែសូមថែរក្សាសុខភាពផង៕

Sonic-Sweetener-Cup-01

Sonic-Sweetener-Cup-04

Sonic-Sweetener-Cup-03

Sonic-Sweetener-Cup-05

ប្រភព: Nowre ផ្នែក: បច្ចេកវិទ្យា, Accessories, Appliances

អត្ថបទអ្នកចង់អាន

ពិតជាអស្ចារ្យណាស់ ឈុតក្រោះ Iron Man របស់កងទ័ពសហរដ្ឋអាមេរិក

ដោយ: ដាលីស 9 AM, Sunday, 10 May, 2015

លេងមែនទែនហើយ! នៅពេលដែលឧត្តមនាវីឯក នៃអង្គភាពប្រតិបត្តិការពិសេស របស់អាមេរិកបានបង្ហើបឱ្យដឹងថា កងទ័ពបានសាកល្បងឈុតក្រោះបែប Iron Man នៅក្នុង ខែមិថុនា នាឆ...

ថ្មទូរសព្ទចល័ត ដ៏តូចបំផុត

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 21 Jun, 2017

ថាមពលថ្មរបស់ទូរសព្ទ Smartphone ពិតជាមិនគ្រប់គ្រាន់ សម្រាប់ការប្រើប្រាស់គ្រប់បែបយ៉ាងនៅលើទូរសព្ទរបស់យើងឡើយ។ នៅពេលព្រឹក យើងស្តាប់ចម្រៀង ពិនិត្យមើលព្យា...

Facebook បន្ថែមហ្គេម AR សម្រាប់ Video Chat

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 15 Aug, 2018

កិច្ចសន្ទនាតាម Video Chat រយៈពេលវែងអាចជាវិធីសាស្រ្តដ៏ល្អមួយក្នុងការរក្សាទំនាក់ទំនងជាមួយមិត្តភក្តិដែលស្ថិតនៅទីឆ្ងាយ។ ប៉ុន្តែការផ្សារភ្ជាប់ទំនាក់ទំន...

Smartphone Gadgets ដែលជួយឱ្យជីវិតកាន់តែងាយស្រួល

ដោយ: ដួងច័ន្ទ 7 AM, Saturday, 03 Feb, 2018

ទូរសព្ទ Smartphone បានក្លាយជាចំណែកមួយដ៏ធំ នៃជីវិតរបស់យើងទាំងអស់គ្នា។ យើងបានប្រើប្រាស់ទូរសព្ទជានាឡិការោទិ៍ សម្រាប់ការទំនាក់ទំនង ក៏ដូចជាសម្រាប់ការទូទ...

Tomnerb.Com - YouTube Channel