ចូលចិត្តទំនើប

Snapdragon 670 ផ្តោតលើបច្ចេកវិទ្យា AI

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 14 Aug, 2018

ក្រុមហ៊ុន Qualcomm ទើបនឹងប្រកាសពីផលិតផលបន្ទះឈីប Snapdragon 700 ថ្មី ដែលនេះទំនងជាចម្លើយសម្រាប់បច្ចេកវិទ្យា AI មានតម្លៃទាប
នៅក្នុងទូរសព្ទដៃ។ ប៉ុន្តែក្រុមហ៊ុនក៏មិនបំភ្លេច ពីផលិតផលកម្រិតកណ្តាលផងដែរ។

ផលិតផល Snapdragon 670 ថ្មី ក៏ជាមជ្ឈមណ្ឌលកណ្តាលនៃបច្ចេកវិទ្យា AI ល្បឿនលឿនផងដែរ នៅពេលដែលប្រើប្រាស់ជាមួយកុំព្យូទ័រ
ដោយវាមានល្បឿនលឿនជាងមុន 1.8 ដងលឿនជាងផលិតផលជំនាន់មុន Snapdragon 660។ គួរកត់ចំណាំផងដែរថា Hexagon 685 DSP
នាំមកនូវបច្ចេកវិទ្យាល្បឿនលឿនដំបូង ជាមួយនឹងផលិតផល Snapdragon 845 ទំនើបជាងគេ កាលពីខែធ្នូ ឆ្នាំមុន។ វាក៏ជាផ្នែកមួយនៃបច្ចេកវិទ្យា
ដែលប្រើប្រាស់នៅលើ HDR+ Algorithm នៅលើទូរសព្ទ Pixel 2 របស់ក្រុមហ៊ុន Google ដូច្នេះនេះជាឱកាសដ៏ល្អមួយដែល បច្ចេកវិទ្យានេះនឹង
នាំមកនូវរូបភាពកាន់តែប្រសើរសម្រាប់ទូរសព្ទមានតម្លៃទាប។

បន្ទះ Snapdragon 670 របស់ Adreno 615 GPU មានល្បឿនលឿនជាងមុន 25% ធ្វើឱ្យវាកាន់តែសក្តិសមសម្រាប់ការលេងហ្គេម ហើយ Kryo 360
CPU ថ្មីក៏មានល្បឿនលឿនជាងមុន 15% ផងដែរ។ វាមិនមែនជាការលោតផ្លោះដ៏ធំមួយនោះទេ ប៉ុន្តែការទទួលបានអត្ថប្រយោជន៍ បន្ថែមបន្តិចបន្តួចជាអ្វី
ដែលគេចង់បានសម្រាប់ការប្រើប្រាស់ទូរសព្ទដៃ។

ក្រុមហ៊ុន Qualcomm អះអាងថា វាមានសមត្ថភាពកាន់តែខ្លាំងសម្រាប់ការគ្រប់គ្រង និងបញ្ជារកម្រិតធ្ងន់ ដោយមិនត្រូវការចំណាយថាមពលថ្មច្រើន។
វាជាជំនួយសម្រាប់ប្រព័ន្ធប្រតិបត្តិការ Spectra 250 Image Processor ដែលអាចចាប់យកវីដេអូ 4K ខណៈដែលវាប្រើថាមពលតិចជាងមុនរហូត
ដល់ 30%។ វានឹងក្លាយជារឿងដ៏គួរឱ្យចាប់អារម្មណ៍មួយ ក្នុងការទន្ទឹងរងចាំមើលប្រភេទឧបករណ៍ដែលនឹងប្រើប្រាស់ Snapdragon 670 ធៀបនឹង
ផលិតផល the 700 Series។ ផលិតផលបន្តបន្ទាប់ទំនងជាស្ថិតនៅចន្លោះរវាងផលិតផលកម្រិតមធ្យម និងកម្រិតខ្ពស់ Higher-End 800 Series
ប៉ុន្តែនៅក្នុងខណៈពេលនេះ Snapdragon 670 ទំនងជាផលិតផលដ៏មានតម្លៃបំផុតសម្រាប់បច្ចេកវិទ្យាអេឡិចត្រូនិច។

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

ឥលូវស្រុកខ្មែរ មានស៊ីនបោកភ្លោះទៀត

ដោយ: WangSang 1 AM, Friday, 29 Jul, 2016

ឥលូវនេះក្រុមហ៊ុន LG  បាននាំចូលផលិតផលស៊េរីសំរាប់ប្រើប្រាស់នៅក្នុងគេហដ្ឋានដ៏ថ្មីស្រឡាងមួយទៀតហើយនិងសំរាប់បំពេញនូវតំរូវការ ក៏ដូចជារួមចំណែកផ្តល់នូវភាពកា...

Apple បញ្ចេញប្រព័ន្ធ iOS 12.1.2 ជាលើកទី 2 ប៉ុន្តែទំនងជាគ្មាននរណាម្នាក់ ដឹងពីរឿងនេះទេ!!!

ដោយ: ភារុន 8 AM, Thursday, 18 Apr, 2019

ក្រុមហ៊ុន Apple បានបញ្ចេញប្រព័ន្ធ iOS 12.1.2 ជាលើកទី 2 របស់ខ្លួន ប៉ុន្តែគ្មាននរណាម្នាក់ដឹងថា មកពីមូលហេតុអ្វីឡើយ ។ ម្យ៉ាងទៀត Version 12.1.2 គឺត្រូវប...

Ignore No More: ចាត់ការកូន ដែលមិនព្រមទទួលទូរស័ព្ទ

ដោយ: ដាលីស 9 PM, Wednesday, 08 Jul, 2015

លោកឪពុកអ្នកម្តាយ ប្រហែលជាធ្លាប់ជួបហេតុការណ៍ កូនមិនលើកទូរស័ព្ទខ្លះហើយ មិនថាហេតុការណ៍ នៃការ​មិន​ព្រម​​លើក​ទូរស័ព្ទនោះជាអ្វីទេ តែការមិនព្រមទទួលទូរស័ព្...

ប្រព័ន្ធ iOS 13 ថ្មីរបស់ Apple ត្រូវបានអនុម័តឱ្យប្រើប្រាស់ «ប្រព័ន្ធគ្របដណ្តប់ Dark Mode» ដូចទៅនឹងប្រព័ន្ធ Android Q ដែរ!

ដោយ: ភារុន 8 AM, Tuesday, 09 Apr, 2019

អ្វីដែលថ្មី នៅក្នុងឧស្សាហកម្មស្មាតហ្វូន នោះគឺលក្ខណៈពិសេស «Dark Mode» ហើយក៏ត្រូវបាននាំមកជាលើកដំបូង ពី Google ខណៈពេល ដែលវាត្រូវបានដាក់បង្ហាញ និងត្រូវ...

Tomnerb.Com - YouTube Channel