ចូលចិត្តទំនើប

Smartwatch ថ្មីរបស់ Garmin បន្ថែមមុខងារថ្មី

ដោយ: ដួងច័ន្ទ 8 AM, Monday, 10 Sep, 2018

បច្ចុប្បន្ននេះ នាឡិកាដៃ Fitness របស់ Garmin ដែលមានសមត្ថភាពអាចប្រគុំតន្រ្តីបាន អាចប្រើប្រាស់សម្រាប់ចូលទៅកាន់ iHeartRadio។ ប៉ុន្តែឥឡូវនេះអ្នកអាចទទួលបានការប្រើប្រាស់សេវាកម្មកាន់តែប្រសើរឡើង ដូចជាការប្រើប្រាស់សេវាកម្មតន្រ្តីរបស់ Deezer ដែលនៅទីបញ្ចប់បានមកដល់លើនាឡិកាដៃសម្រាប់លំហាត់ប្រាណ Garmin ហើយ បន្ទាប់ពីបានសន្យាអស់ពេលជាច្រើនខែកន្លងមកនេះ។

អ្នកអាចរក្សាទុកចម្រៀងច្រើនជាង 100 បទនៅលើនាឡិកាដៃ ហើយអាចផ្ទេរទិន្នន័យបទចម្រៀង រួមទាំងតន្រ្តីសម្រាប់ការធ្វើលំហាត់ប្រាណ ដូចដែលអាចធ្វើបានជាមួយសេវាកម្មដទៃនៅលើ Smartwatch ដូច្នេះដែរ។ ប៉ុន្តែអ្វីដែលធ្វើឱ្យម៉ូដែលនាឡិកាដៃរបស់ Garmin មានភាពលេចធ្លោជាងគេ គឺមុខងារ Flow របស់ Deezer។ ខណៈដែលការ Mix បទចម្រៀងសំណព្វចិត្តរបស់អ្នក និងបទចម្រៀងដែលកម្មវិធីណែនាំឱ្យ មិនមានលក្ខណៈពិសេសទេនៅលើទូរសព្ទដៃ ឬកុំព្យូទ័រ កម្មវិធីថ្មីនេះនឹងផ្តល់នូវបទចម្រៀង Mix ថ្មីៗជារៀងរាល់ថ្ងៃ ហើយកាន់តែពិសេសនៅពេលអ្នកមិនចង់ស្តាប់លឺចម្រៀងដដែលៗនៅពេលធ្វើលំហាត់ប្រាណ។

មុខងារថ្មីនេះអាចរកបាននៅលើ Deezer App នៅក្នុង Connect IQ Store របស់ Garmin ទោះបីជាអ្នកត្រូវការប្រើប្រាស់ឧបករណ៍បន្ថែមដូចជា Fenix 5 Plus Series, Forerunner 645 Music ឬ Vivoactive 3 Music ហើយអ្នកត្រូវចំណាយ $10 ក្នុងមួយខែចំពោះការតភ្ជាប់សេវាកម្ម Deezer។ ទាំងនេះមិនអាចនឹងបំពេញតម្រូវការរបស់អ្នកបានឡើយ បើសិនជាអ្នកជាប្រិយមិត្តរបស់ Spotify ឬ Apple Music ដែលចង់បានតន្រ្តីសម្រាប់លំហាត់ប្រាណពី Garmin ប៉ុន្តែវាអាចមានតម្លៃសម្រាប់ការសាកល្បងប្រើប្រាស់ បើសិនជាអ្នកមាននាឡិកាដៃ Smartwatch នេះនៅក្នុងដៃរួចជាស្រេចហើយ។ នៅក្នុងនោះក៏មានការផ្តល់សេវាកម្មឥតគិតថ្លៃចំនួន 3 ខែផងដែរ។ នេះជាឱកាសសម្រាប់អ្នកធ្វើការសាកល្បង ដើម្បីស្វែងយល់ពីវាកាន់តែជ្រៅជ្រះ។

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, នាឡិកា

អត្ថបទអ្នកចង់អាន

ជម្រើសទូរទឹកកកដ៏ឆ្លាតវៃពី LG

ដោយ: ដួងច័ន្ទ 12 PM, Monday, 03 Dec, 2018

ថ្ងៃនេះ ទំនើប សូមណែនាំមិត្តអ្នកអានឱ្យបានស្គាល់នូវទូរទឹកកកមួយប្រភេទ ដែលមានសមត្ថភាពធ្វើឱ្យម្ហូបអាហាររក្សាបាននូវភាពស្រស់បានកាន់តែយូរ ជាមួយនឹងដំណោះស្រា...

បង្ហាញខ្លួនហើយ iPad Pro អេក្រង់ 12.9អុីញ

ដោយ: ដាលីស 11 PM, Thursday, 03 Mar, 2016

បង្ហាញខ្លួន​ចេញ​មកហើយ​សម្រាប់ iPad ​អេក្រង់​ធំ​បំផុត​តាម​ដែល Apple ធ្លាប់ធ្វើ​មក​នៅក្នុង​ឈ្មោះថា iPad Pro ដែល​​មកព្រមជាមួយ​អេក្រង់​ទំហំ​ធំ ​ដល់​ទៅ ...

ស្វែងយល់ពី Memoji ថ្មីរបស់ iPhone

ដោយ: ដួងច័ន្ទ 10 AM, Thursday, 27 Dec, 2018

ជាមួយនឹងការបញ្ចេញប្រព័ន្ធប្រតិបត្តិការថ្មី iOS 12 ឧបករណ៍ដែលប្រើប្រាស់ប្រព័ន្ធ iOS ជាមួយមុខងារ Face ID បាននឹងកំពុងទទួលបានមុខងារថ្មី ដ៏រីករាយមួយ មានឈ...

ហ្គេម Double Dragon នឹងមាននៅលើ Super NES ឆាប់ៗនេះ

ដោយ: ដួងច័ន្ទ 2 PM, Friday, 20 Jul, 2018

វាប្រហែលជាដល់ពេលវេលាបោសសម្អាតធូលីចេញពីប្រព័ន្ធហ្គេមចំណាស់ Super NES (Nintendo Entertainment System) ជាពិសេស បើសិនជាអ្នកជាប្រិយមិត្តរបស់ហ្គេម Doubl...

Tomnerb.Com - YouTube Channel