ចូលចិត្តទំនើប

Smartwatch ដ៏តូចបង្កប់នូវ រូបរាងច្នៃតាមចិត្ត

ដោយ: ដួងច័ន្ទ 6 PM, Thursday, 25 Jan, 2018

ម៉ូដែលនាឡិកា Smartwatch ចុងក្រោយបង្អស់របស់ Tag Heuer មានបំពាក់ប្រព័ន្ធ Android Wear ដែលមានតម្លៃ $1,200 មានឈ្មោះថា Connected Modular 41។ នេះជាម៉ូដែលនាឡិកា ដែលផលិតនៅប្រទេសស្វីស និងជាជម្រើសដ៏ល្អមួយ បើសិនជាអ្នកកំពុងស្វែងរកនាឡិកាដៃមានទម្ងន់ធ្ងន់ និងមានគុណភាពខ្ពស់ជាង ម៉ូដែលនាឡិកាដៃដទៃទៀត។
នាឡិកា Connected Modular 41 ជាប្រភេទនាឡិកាធន់នឹងជម្រាបទឹក បានរហូតដល់ជម្រៅ 50 ម៉ែត្រ និងមានបំពាក់ឧបករណ៍ GPS ឧបករណ៍ NFC Sensor សម្រាប់ការទូទាត់តាម Android Pay និងមានមុខនាឡិកា TAG Heuer ដែលអាចតុបតែងបានតាមចំណូលចិត្ត។

TAGHeuer-Connected-Modular-41_technology_news_cambodia-tomnerb-01
នាឡិកានេះផលិតឡើង សម្រាប់ដៃដែលមានទំហំតូចៗ ដែលមានតួមុខនាឡិកាប្រវែងត្រឹម 41 មីលីម៉ែត្រ និងមានបំពាក់ជាមួយអេក្រង់ AMOLED 390x 390 បន្ថែមជាមួយពន្លឺកាន់តែភ្លឺជាងមុន។ នាឡិកា Connected Modular 41 មានចំណុចកែលម្អជាច្រើន លើម៉ូដែលនាឡិកាជំនាន់មុន Connected Modular 45 ដែលមានទំហំធំជាងរហូតដល់ 45 មីលីម៉ែត្រ។ ចំណុចកែលម្អទាំងនោះ រួមមាន ការពង្រីកទំហំឃ្លាំងផ្ទុកទិន្នន័យរហូតដល់ 8GB និងទំហំ RAM រហូតដល់ 1GB។

TAGHeuer-Connected-Modular-41_technology_news_cambodia-tomnerb-04
ក្រុមហ៊ុន Tag Heuer បានរៀបរាប់ថា នាឡិកានេះជាផលិតផលកើតចេញ ពីការរួមសហការជាមួយ Intel និង Google នៅក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យានៅលើនាឡិកា។ ក្រុមហ៊ុនបានផលិតជម្រើសម៉ូដែលស្តង់ដាចំនួន 7 ជម្រើស ជាមួយនឹងខ្សែ និងដង្កៀបដែលអាចរចនា បានតាមចំណូលចិត្តអតិថិ ជន។ អ្នកនឹងទទួលបានជម្រើសខ្សែ 9 ពណ៌ រួមទាំងពណ៌ថ្មីមួយចំនួនទៀតដូចជា ស្បែកពណ៌ផ្កាឈូក ពណ៌ខៀវ និងពណ៌ស។ បើសិនជាអ្នកមិនចូលចិត្ត ឬធុញទ្រាន់នឹងមុខនាឡិកា Smartwatch ក្រុមហ៊ុន Tag Heuer បានផ្តល់នូវជម្រើសផ្លាស់ប្តូរ ជាមួយជម្រើសមុខនាឡិកាមេកានិច ចំនួន 3 ជម្រើស។ ក្រុមហ៊ុនបានបអះអាងថា «នាឡិកា Connected ម៉ូដែលថ្មីនេះ នឹងកា្លយជានាឡិកាមេកានិចដ៏ទាក់ទាញ ដោយគ្រាន់តែអនុវត្តពីរ បី ជំហានប៉ុណ្ណោះ»។

TAGHeuer-Connected-Modular-41_technology_news_cambodia-tomnerb-03
ទាំងនាឡិកា Connected Modular 45 និង 41 មានបំពាក់ជាមួយប្រព័ន្ធ Android 4.4 និងប្រព័ន្ធ iOS 9 ឬខ្ពស់ជាងនេះ។ នាឡិកានេះមានតម្លៃ $1,200 និងមានដាក់លក់នៅលើប្រព័ន្ធ Online នៅលើគេហទំព័ររបស់ Tag Heuer។
នេះជាជម្រើសនាឡិកា Smartwatch ដ៏ល្អមួយ ប្រសើរជាងនាឡិកា Tag Heuer Smartwatch ដទៃ ក្នុងនោះរួមទាំងនាឡិកា ដែលមានតម្លៃរហូតដល់ $9,900 ដែលផលិតពី Solid Rose Gold ផងដែរ។

TAGHeuer-Connected-Modular-41_technology_news_cambodia-tomnerb-05

អត្ថបទអ្នកចង់អាន

ក្រុមហ៊ុនផលិតបន្ទះឈីបកាត់ផ្តាច់ការផ្គត់ផ្គង់ទៅកាន់ Huawei

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 29 May, 2019

ក្រុមហ៊ុន Huawei មានរឿងរ៉ាវជាច្រើនដែលត្រូវព្រួយបារម្ភលើសពីការសម្រេចចិត្តរបស់ក្រុមហ៊ុន Google ក្នុងការផ្អាកការគាំទ្រប្រព័ន្ធ Android។ ប្រភពចេញពីសារព...

មកស្គាល់ទូរសព្ទ!​ សម្រាប់លេងហ្គេមថ្មី មានទំហំ RAM រហូតដល់ 10GB

ដោយ: ដួងច័ន្ទ 1 PM, Monday, 03 Dec, 2018

ហ្គេមសម្រាប់លេងនៅលើទូរសព្ទដៃ បានធ្វើដំណើរលើវិថីដ៏វែងឆ្ងាយមួយ រាប់ចាប់ពីហ្គេម Candy Crush ជាមួយនឹងរូបភាពក្រាហ្វិកនៃការប្រកួតដ៏ស្វិតស្វាញ និងហ្គេម Es...

Chrome OS Tablet ដំបូងរបស់ Asus សម្រាប់ប្រើក្នុងថ្នាក់រៀន

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 09 Jan, 2019

ក្រុមហ៊ុន Asus បានបង្កើត Tablet ដែលដំណើរការដោយប្រព័ន្ធ Chrome OS ជាលើកដំបូង ហើយក្រុមហ៊ុនធ្វើការផលិត ជាមួយការផ្តោតលើសិស្សានុសិស្សជាអតិថិជនគោលដៅ។ Tab...

Instagram កំពុងធ្វើការនៅលើកម្មវិធីរឿងរ៉ាវរបស់សាលា

ដោយ: ដួងច័ន្ទ 4 PM, Friday, 30 Nov, 2018

ក្រុមហ៊ុន Instagram ហាក់ដូចជាកំពុងធ្វើការលើកម្មវិធីមួយដែលទាក់ទងទៅនឹងរឿងរ៉ាវដែលកើតមានជាមូលដ្ឋាននៅក្នុងសាលារៀន នោះគឺការបង្ហាញមាតិកាពីរូបរាងរបស់សិស្សន...

Tomnerb.Com - YouTube Channel