ចូលចិត្តទំនើប

Smart Watch សម្រាប់អ្នកជិះកង់

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 08 Nov, 2017

មិនថាអ្នកចង់បាននាឡិកាដៃបែបស្ព័រ ដែលអាចតាមដានការជិះកង់ និងចង្វាក់បេះដូងរបស់អ្នក ឬអ្វី ម្យ៉ាងដែលមានលក្ខណៈបែប Fashion-Forward និងត្រៀមរួចរាល់ សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ អ្នក Smart Watch តែងផ្តល់គ្រប់យ៉ាងដែលអ្នកត្រូវការ។ ដោយសារតែនៅលើទីផ្សារ មានម៉ាកនាឡិកាជាច្រើន ដែលផ្តល់ផលពិបាកដល់ការសម្រេចចិត្ត និងសក្តិសមតាមតម្រូវការរបស់អ្នក ដូច្នេះ ទំនើប បានសម្រិតសម្រាំងម៉ាកនាឡិកាដៃ 9 គ្រឿង សមស្របនឹងតម្រូវការរបស់អ្នកជិះកង់។

Microsoft Band 2
នេះជានាឡិកាដៃ សម្រាប់តាមដានលំហាត់ប្រាណ ដែលមានសមត្ថភាពស្ទើរតែអាចប្រៀបផ្ទឹមបាន ជាមួយ Apple Watch។ វាមានសមត្ថភាពតាមដានចង្វាក់បេះដូង ការទទួលទានដំណេក ការតាម ដានសកម្មភាពប្រចាំថ្ងៃ ដែលអាចកំណត់ទៅជាមុខងារជិះកង់ ការវាស់វែងចម្ងាយផ្លូវ និងការតាមដានកម្រិតកាំរស្មី UV បន្ថែមជាមួយនូវមុខងារជូនដំណឹង ដែលអ្នកអាចកំណត់សម្រាប់ប្រើប្រាស់ជាមួយអ៊ីម៉ែល សារជាអក្សរ និងកម្មវិធីជាច្រើនទៀត។ វាក៏អាចប្រើប្រាស់សម្រាប់ផ្ទេរទៅទិន្នន័យទៅក្នុងកម្មវិធី Strava ដោយសារវាមានបំពាក់ឧបករណ៍ GPS។ ប៉ុន្តែបើសិនជាអ្នកដំណើរការមុខងារ GPS នោះថាមពលថ្មរបស់អ្នកនឹងប្រើប្រាស់ឆាប់អស់ ហើយខ្សែនាឡិកាមួយគ្រឿងនេះ ក៏ពុំសូវមាន ភាពបត់បែនដូចម៉ូដែល Smart Watch ដទៃដែរ។

Great-smart-watches-for-cyclists_technology_news_cambodia_tomnerb-01
Garmin VivoActive Smartwatch
នាឡិកាដ៏ស្តើងមួយគ្រឿងនេះ បំពាក់ជាមួយនូវ GPS ផ្តល់នូវភាពងាយស្រួល ក្នុងការប្រើប្រាស់ ហើយអេក្រង់ Touchscreen មានពណ៌របស់វា សម្រាប់ការប្រើប្រាស់នៅក្រោមពន្លឺថ្ងៃភ្លឺខ្លាំង។ អ្នក អាចប្រើប្រាស់មុខងារពិសេសជាច្រើនដូចជា ដំណើរការ GPS ការជិះកង់ ការលេងកូនហ្គោល និងការហែលទឹក ដែលសក្តិសមសម្រាប់អត្តិពលិកកីឡា Triathletes។ វាអាចដំណើរការជាមួយទូរសព្ទ Smartphone និងផ្តល់រំញ័រនៅពេលអេក្រង់របស់វា ទទួលបានការហៅទូរសព្ទចូល ការផ្ញើសារ អ៊ីម៉ែល និងការជូនដំណឹងពីកម្មវិធីដទៃទៀត ដែលអ្នកបានកំណត់។ ចំណុចអវិជ្ជមានរបស់នាឡិកានេះគឺកម្មវិធី App របស់ Garmin ពិបាកក្នុងការប្រើប្រាស់ និងពិបាកក្នុងការគ្រប់គ្រង ការជូនដំណឹងលើកម្មវិធីមួយចំនួន។

Great-smart-watches-for-cyclists_technology_news_cambodia_tomnerb-02
Timex Ironman Run X50+
អ្នកអាចមើលឃើញការផ្តល់សញ្ញាការផ្ញើសារ ការហៅទូរសព្ទចូល អ៊ីម៉ែល និងការផ្តល់សញ្ញាពីកម្មវិធីបណ្តាញទំនាក់ទំនងសង្គម បន្ថែមជាមួយការបញ្ជារកម្មវិធីតន្ត្រីលើទូរសព្ទ។ ប៉ុន្តែកាន់តែសំខាន់ ជាងនេះ អ្នកអាចធ្វើការតាមដានថេរវេលា និងការធ្វើលំហាត់ប្រាណ។ នាឡិកាដៃមួយគ្រឿងនេះមាន បំពាក់មុខងារ Stopwatch, Interval Timer និងនាឡិការោទិ៍។ លើសពីនេះវាក៏មានមុខងារស្វែងរក ទូរសព្ទដៃ ផងដែរ។ ប៉ុន្តែនាឡិកាមួយនេះមិនមានបំពាក់ GPS មុខងាររាប់ជំហានដើរ ការតាមដាន ចង្វាក់បេះដូង ឬតាមដានការទទួលទានដំណេកទេ។

Great-smart-watches-for-cyclists_technology_news_cambodia_tomnerb-03
Garmin Vivosmart® HR
នាឡិកាមួយគ្រឿងនេះ មិនអាចតាមដានការជិះកង់ទេ ប៉ុន្តែជាមួយការបំពាក់មុខងារ តាមដានចង្វាក់ បេះដូង អាចតាមដានការធ្វើលំហាត់ប្រាណ របស់អ្នកបានយ៉ាងប្រសើរ ដូច្នេះវាជានាឡិកាដ៏សក្តិសម សម្រាប់អ្នកទើបចាប់ផ្តើមធ្វើលំហាត់ប្រាណ និងកំពុងស្វែងរកឧបករណ៍តាមដានទិន្នន័យ។ ខ្សែនាឡិកាមានកម្រាស់ដ៏ស្តើង ហើយអេក្រង់ Always-on Display នឹងបង្ហាញអ្នកពីស្ថិតិដូចជា ជំហាន ចម្ងាយ កាល់ឡូរី ចង្វាក់បេះដូង ការឡើងជណ្តើរ និងសកម្មភាពបញ្ចេញកម្លាំង បន្ថែមជាមួយមុខងារ Smartwatch ដូចជាការផ្តល់សញ្ញាការផ្ញើសារ ទូរសព្ទ អ៊ីម៉ែល ប្រតិទិន និងកម្មវិធី បណ្តាញទំនាក់ទំនងសង្គមនានា។

Great-smart-watches-for-cyclists_technology_news_cambodia_tomnerb-04
Apple Watch
មិនទាន់មានម៉ាកផលិតផលណា អាចយកឈ្នះ Apple Watch បាននៅឡើយទេ បើសម្តៅលើប្រភេទ Smart Watch។ វាជាផលិតផលល្អជាងគេនៅលើទីផ្សារ។ Apple Watch ផ្តល់នូវការជូន ដំណឹងលើការទូរសព្ទ ផ្ញើសារ បណ្តាញទំនាក់ទំនងសង្គម អ៊ីម៉ែល បន្ថែមជាមួយសមត្ថភាពក្នុងការ ប្រើប្រាស់នាឡិកាដៃដើម្បីឆ្លើយតប។ វារចនាជាមួយម៉ូដដ៏ស្រស់ស្អាត ដំណើរការមុខងារដ៏ប្រសើរ និងមានថាមពលថ្មខ្លាំង។ វាអាចតាមដានការជិះកង់ ក៏ដូចជាសកម្មភាពប្រចាំថ្ងៃដូចជា ជំហានដើរ កាល់ឡូរី និងការទទួលទានដំណេក។ ចំណុចអវិជ្ជមានតែមួយ គឺវាមានតម្លៃខ្ពស់។

Great-smart-watches-for-cyclists_technology_news_cambodia_tomnerb-05
Fitbit Surge
នាឡិកាមួយគ្រឿងនេះ មានមុខងារ Cycling GPS ដែលដំណើរការយ៉ាងប្រសើរ និងជាក់លាក់។ កាន់តែពិសេស គឺវាអាចផ្ទេរទិន្នន័យ ដោយមិនចាំបាច់ប្រើខ្សែចម្លងទៅកាន់ទូរសព្ទដៃ និងកុំព្យូទ័រ ដូច្នេះកម្មវិធី Strava របស់អ្នកនឹងធ្វើការ update ភ្លាមៗជាប្រចាំ។ អ្នកក៏អាចធ្វើការពិនិត្យមើលស្ថានភាពផ្លូវតាមរយៈ GPS Tracking និងអាចពិនិត្យមើលចង្វាក់បេះដូងជាមួយកម្មវិធី PurePulse។ ប្រាកដណាស់ថាអ្នកអាចពិនិត្យមើល ការហៅទូរសព្ទ និងការផ្ញើសារ បន្ថែមជាមួយ ការបញ្ជារកម្មវិធីតន្រ្តី។ វាក៏អាចតាមដានជំហានដើរ ការគេង កាល់ឡូរី និងពេលវេលាសម្រាក ល្អបំផុតសម្រាប់អ្នកធ្វើការក្នុងការិយាល័យ។ ប៉ុន្តែនៅពេលមុខងារ GPS ដំណើរការថាមពលថ្មមិនអាចទ្រាំទ្របានយូរទេ។

Great-smart-watches-for-cyclists_technology_news_cambodia_tomnerb-06
Fitbit Blaze
វាមានរូបរាងស្រដៀងនឹង Apple Watch អាចផ្លាស់ប្តូរខ្សែ និងមានកម្រាស់ស្តើង ធ្វើឱ្យវាជាជម្រើស នាឡិកាដៃបែប Fashion-Forward។ វាតាមដានចង្វាក់បេះដូង មាន GPS និងអាចតាមដានលំហាត់ប្រាណ។ វាក៏បំពេញមុខងារប្រចាំថ្ងៃបានយ៉ាងប្រសើរ ជាមួយការហៅទូរសព្ទ ផ្ញើសារ និងការជូនដំណឹងនានា ក៏ដូចជាការតាមដានការគេងផងដែរ។

Great-smart-watches-for-cyclists_technology_news_cambodia_tomnerb-07
Garmin Forerunner 235
មនុស្សមួយចំនួនតូចចូលចិត្ត ប្រើប្រាស់ឧបករណ៍ តាមដានចង្វាក់បេះដូងពាក់ជាប់ដើមទ្រូង ដែលនេះ ធ្វើឱ្យនាឡិកាមួយនេះ ជាឧបករណ៍តាមដានចង្វាក់បេះដូងដ៏ជាក់លាក់ បំពាក់នៅលើ កដៃ ជំនួសឱ្យ ការពាក់ជាប់ដើមទ្រូងបានយ៉ាងប្រសើរ។ វាតាមដានចម្ងាយ ល្បឿន ពេលវេលា និងចង្វាក់បេះដូង និងមានមុខងារពិសេសសម្រាប់ការជិះកង់ ដែលធ្វើការបញ្ជូនទិន្នន័យជិះកង់របស់អ្នក ដោយស្វ័យប្រវត្តិទៅក្នុង Garmin Connect។ វាក៏មានបំពាក់មុខងារណែនាំដោយសម្លេង ការជូនដំណឹង និងការចែករំលែកលើប្រព័ន្ធទំនាក់ទំនងសង្គម បន្ថែមជាមួយមុខងារទូទៅ សម្រាប់តាមដានលំហាត់ប្រាណដូចជា ការបោះជំហាន ចម្ងាយ កាល់ឡូរី និងការគេង។

Great-smart-watches-for-cyclists_technology_news_cambodia_tomnerb-08
UA Band
នាឡិកានេះមានបំពាក់មុខងារ ជូនដំណឹងពីទូរសព្ទដៃ រួមទាំងការផ្ទេរទិន្នន័យទៅក្នុង UA Record បន្ថែមជាមួយការជូនដំណឹងពីកម្មវិធីចាក់ចម្រៀង ហើយវាក៏អាចប្រើប្រាស់ជាគូ ជាមួយខ្សែតាមដាន ចង្វាក់បេះដូងរបស់ Underatmour ផងដែរ។ វាអាចរាប់ជំហាន តាមដានការគេង និងផ្ញើការជូនដំណឹងនៅពេលអ្នក មិនបានប្រើប្រាស់រយៈពេលយូរ។ ចំណុចអវិជ្ជមានរបស់នាឡិកាមួយនេះគឺវាមិន អាចធ្វើការតាមដានការជិះកង់ ពិតប្រាកដរបស់អ្នកបានឡើយ ដោយសារវាមិនមាន GPS ឬកម្មវិធី Activity-Specific។

Great-smart-watches-for-cyclists_technology_news_cambodia_tomnerb-09

ប្រភព: bicycling ផ្នែក: បច្ចេកវិទ្យា, នាឡិកា, Accessories

អត្ថបទអ្នកចង់អាន

កាមេរ៉ា Lenovo ថ្មីកាន់តែអស្ចារ្យ

ដោយ: ដួងច័ន្ទ 1 PM, Thursday, 19 Jul, 2018

ទម្រង់វីដេអូ VR180 របស់ក្រុមហ៊ុន Google ត្រូវបានប្រកាសកាលពីមួយឆ្នាំមុន ហើយនៅពេលនេះ វីដេអូ 180-Degree VR ថ្មី បាននឹងកំពុងមានវត្តមាននៅលើផលិតផលកាមេរ៉...

បែកធ្លាយរូបភាព iPad Pro ថ្មីរបស់ Apple មានកាមេរ៉ា 3 គ្រាប់

ដោយ: ភារុន 8 AM, Friday, 20 Sep, 2019

Apple ហាក់បីដូចជា កំពុងត្រៀមខ្លួនផលិត iPad Pro ថ្មី ដែលមានប្រព័ន្ធកាមេរ៉ា 3 គ្រាប់នៅផ្នែកខាងក្រោយ ស្រដៀងទៅនឹងទូរស័ព្ទ iPhone 11 Pro ។ ពាក្យចចាមអារា...

Ferrari មានគម្រោងផលិតរថយន្ត Supercar ដើរដោយអគ្គិសនី

ដោយ: ដួងច័ន្ទ 6 PM, Thursday, 18 Jan, 2018

ក្រៅពីក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនផលិតយានយន្ត ដំណើរការដោយថាមពលអគ្គិសនី ក្រុមហ៊ុនផលិតយានយន្តជាច្រើន បានចំណាយពេលវេលាក្នុងឆ្នាំ 2017 ក្នុងការប្រកាសព...

ហ្គេម Double Dragon នឹងមាននៅលើ Super NES ឆាប់ៗនេះ

ដោយ: ដួងច័ន្ទ 2 PM, Friday, 20 Jul, 2018

វាប្រហែលជាដល់ពេលវេលាបោសសម្អាតធូលីចេញពីប្រព័ន្ធហ្គេមចំណាស់ Super NES (Nintendo Entertainment System) ជាពិសេស បើសិនជាអ្នកជាប្រិយមិត្តរបស់ហ្គេម Doubl...

Tomnerb.Com - YouTube Channel