ចូលចិត្តទំនើប

Smart Speaker ថ្មីរបស់ Bose មានអ្វីប្លែក?

ដោយ: ដួងច័ន្ទ 8 AM, Friday, 31 Aug, 2018

បច្ចេកវិទ្យា Voice Assistant ទំនងដូចជាមិនសូវមានប្រជាប្រិយភាពសោះ។ តែយ៉ាងណាក្តីវាបានរីករាលដាលទៅគ្រប់ទីកន្លែង។ ក្នុងករណីនេះផលិតផល Soundbar និង Speaker ថ្មីរបស់ក្រុមហ៊ុន Bose បានរួមសហការជាមួយ Alexa និងឧបករណ៍ឆ្លាតវៃដទៃទៀតសម្រាប់ការផលិតថ្មី។

ផលិតផល Home Speaker 500, Soundbar 500 និង Soundbar 700 នឹងដំណើរការនៅពេលអ្នកបញ្ជារដោយសម្លេងទៅកាន់ឧបករណ៍ Digital Assistant របស់ Amazon នៅក្នុងខែតុលាខាងមុខនេះ។ ក្រុមហ៊ុន Bose សន្យាថាបច្ចេកវិទ្យាបញ្ជារដោយសម្លេងដទៃទៀតនឹងដើរតាមគន្លងនេះ ហើយនៅដើមឆ្នាំក្រោយក៏នឹងមានការ Update ថ្មីដែលមានបន្ថែមមុខងារ AirPlay 2 Streaming ផងដែរ។

ក្រុមហ៊ុនមួយនេះគិតថាអ្វីដែលនឹងញែកដាក់រវាងផលិតផលរបស់ក្រុមហ៊ុន និងផលិតផលរបស់ក្រុមហ៊ុនដទៃទៀតដែលជាគូប្រជែង នោះគឺប្រព័ន្ធ Mic ដែលដំណើរការផ្តើមចេញពី Smart Headphone របស់វាផ្ទាល់ ដែលនឹងមានចេញលក់ជាមួយ Google Assistant មុនពេលបន្ថែមជាមួយ Alexa កាលពីដើមខែសីហានេះ។
ចំណុចដ៏ពិសេសគឺ Mic Array ត្រូវបានបំពាក់ដើម្បីទទួលការបញ្ជារដោយសម្លេងកាន់តែប្រសើរឡើង នៅពេលអ្នកតំឡើងសម្លេងកាន់តែខ្លាំង។ Bose បានរៀបរាប់ថា អ្នកគ្រាន់តែត្រូវការ Speaker 500 ទំហំ 8x6x4 inch តែមួយប៉ុណ្ណោះសម្រាប់មុខងារ True Stereo Separation ដោយមិនត្រូវការរហូតដល់ទៅមួយគូឡើយ សម្រាប់ការទទួលបានសម្លេង Stereo ដ៏លឺច្បាស់។ នេះជាគុណសម្បត្តិនៃ Driver ចំនួន 2 ដែលត្រូវបានដំឡើងក្នុងទិសដៅផ្ទុយគ្នា ជាជាងការប្រើប្រាស់ Cone មួយ និង Software ដូចជា Speaker ដទៃទៀត។ នៅក្នុងតម្លៃ $399.95 អ្នកពិតជាទទួលបាននូវ Speaker ដ៏អស្ចារ្យមួយ។

បើសិនជាអ្នកកំពុងស្វែងរកទិញ Soundbar ថ្មីមួយ នោះប្រហែលជាម៉ូដែល 500 និង 700 អាចនឹងទាក់ទាញចិត្តរបស់អ្នកបាន។ ពួកវាក៏មានបំពាក់មុខងាររបស់ Alexa ព្រមជាមួយនឹង Software មួយចំនួនទៀត ដែលត្រូវបានរចនាឡើងដើម្បីផ្តល់នូវសម្លេង Surround Sound លឺច្បាស់ មិនថាអ្នកស្ថិតនៅក្នុងបន្ទប់ណាឡើយ។ យ៉ាងណាមិញ ដូចជាផលិតផល Bose ដទៃទៀត វាមិនមានតម្លៃទាបឡើយ។ ម៉ូដែល 500 ទំហំ 31 inch មានតម្លៃ $549.95 ខណៈដែលម៉ូដែល 700 ដែលមានបណ្តោយវែងជាង 38 inch និងមានបំពាក់ជាមួយឧបករណ៍បញ្ជារនឹងមានតម្លៃរហូតដល់ $799.95។

បើសិនជាអ្នកមិនចង់ប្រើប្រាស់ Speaker ដែលមានខ្សែវែងអន្លាយព័ទ្ធរាយពេញគេហដ្ឋាន ឬមិនចង់ចំណាយប្រាក់ទិញឈុត Surround Sound នោះផលិតផលថ្មីរបស់ Bose ខាងលើនេះអាចនឹងក្លាយជាអ្វីដែលអ្នកកំពុងសម្លឹងរក៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

គំរូរថយន្ត ចម្លែកទាំង 10

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 22 Aug, 2017

ក្រុមហ៊ុនផលិតរថយន្តជាច្រើន តែងតែព្យាយាមច្នៃប្រឌិត បង្កើតយានយន្តថ្មីៗ។ ទំនើប សូមបង្ហាញពី គំរូរថយន្តចម្លែកៗ ដែលក្រុមហ៊ុនផលិតរថយន្ត នៅលើពិភពលោកបានច្នៃ...

ExoLens Pro ផ្តល់មុំថតរូប កាន់តែធំទូលាយ

ដោយ: ដួងច័ន្ទ 7 PM, Tuesday, 10 Oct, 2017

ExoLens Pro គឺជាឧបករណ៍ដែលផ្តល់នូវ ការថតរូបបែបអាជីព ផលិតនូវរូបភាពមានគុណភាពកម្រិតខ្ពស់។ វាពង្រីកផ្ទៃរូបភាព នៅលើកាមេរ៉ារបស់ទូរសព្ទ iPhone ដោយពុំចាំបាច...

Oppo R1 បង្ហាញខ្លួនហើយ ម៉ូដស្អាត កាមេរ៉ាក្រោយ f/2.0 ច្បាស់ជាង Lumia 1020

ដោយ: ដាលីស 12 AM, Sunday, 10 May, 2015

បន្ទាប់ពីរបូតចេញរូបភាព ឱ្យឃើញកាលពីពេលមុនម្តងហើយនោះ ពេលនេះ Oppo R1 ស្មាតហ្វូន ស៊េរីថ្មីបំផុតរបស់ Oppo បានបង្ហាញខ្លួនជាផ្លូវការហើយ ដោយត្រូវបានគេចាត់ទ...

ម៉ាស៊ីនថត Digital ដែលល្អបំផុតប្រចាំឆ្នាំ 2016

ដោយ: ភារុណ 10 PM, Tuesday, 13 Dec, 2016

នៅពេលយើងទៅ ហាងលក់គ្រឿងអេឡិចត្រូនិក ម៉ាស៊ីនថត Digital គឺផលិតផលដែល ពិបាកទិញ ក្នុងចំណោមផលិតផលផ្សេងៗ ទៀត។ មិនត្រឹមតែមានម៉ូដែលច្រើនក្នុងការ ជ្រើសរើសទេ ថ...

Tomnerb.Com - YouTube Channel