ចូលចិត្តទំនើប

Microwave ឆ្លាតវៃ សម្រាប់មេផ្ទះទាន់សម័យ

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 19 Feb, 2019

ថ្ងៃនេះ ទំនើប សូមណែនាំស្រ្តីមេផ្ទះនូវផលិតផល Microwave ដ៏ឆ្លាតវៃ ពីក្រុមហ៊ុន LG ម៉ូដែល NeoChef Smart Inverter ដែលនឹងជួយធ្វើឱ្យការចម្អិនម្ហូបអាហាររបស់អ្នកកាន់តែងាយស្រួល និងឆាប់រហ័ស។ តោះមកធ្វើការស្វែងយល់ពីផលិតផលនេះទាំងអស់គ្នា។
បច្ចេកវិទ្យា Smart Inverter
បច្ចេកវិទ្យា Smart Inverter របស់ LG ផ្តល់ឱ្យនូវការចម្អិនម្ហូបអាហារប្រកបដោយថាមពលខ្លាំង ដែលអាចកម្តៅ និងរំលាយម្ហូបអាហារកកជាច្រើនប្រភេទ បានកាន់តែលឿនជាងមុន។ នេះជាគុណសម្បត្តិនៃសមត្ថភាពគ្រប់គ្រងសីតុណ្ហភាពជាក់លាក់ ដែលអ្នកអាចចម្អិនម្ហូបអាហារបានជាច្រើនមុខ ដែលម៉ាស៊ីន Microwave ពីមុនមិនធ្លាប់អាចធ្វើបាន។

មុខងារកម្តៅ
អ្នកអាចធ្វើការកម្តៅម្ហូបអាហារគ្រប់មុខ នៅក្នុងកម្រិតសីតុណ្ហភាពសមល្មម ដោយប្រើប្រាស់ការប្រព័ន្ធត្រួតពិនិត្យសីតុណ្ហភាពត្រឹមត្រូវ ដើម្បីទទួលបានបទពិសោធន៍ទទួលទានម្ហូបអាហារកាន់តែឈ្ងុយឆ្ងាញ់។

មុខងាររំលាយកំនក
អ្នកគ្រាន់តែធ្វើការកែតម្រូវកម្រិតសីតុណ្ហភាពឱ្យសមស្របនឹងមុខងារ នោះសាច់ដែលកកអាចរំលាយបានទាំងស្រុង ប្រសើរជាងអ្វីដែលអ្នកធ្លាប់ធ្វើពីមុន។

ចម្អិនអាហារបានកាន់តែលឿន
ម៉ាស៊ីន Microwave មួយនេះ អាចកាត់បន្ថយរយៈពេលចម្អិនម្ហូបអាហារបានកាន់តែឆាប់ ជាមួយសមត្ថភាពកម្តៅ 1200W នៃថាមពលដែលអ្នកប្រើប្រាស់។

ការចម្អិនម្ហូបច្រើនប្រភេទ
ជាមួយសម្ភារៈប្រើប្រាស់តែមួយប្រភេទ អ្នកអាចធ្វើការចៀនម្ហូបអាហារ ឬគ្រាន់តែកម្តៅម្ហូបអាហារ បានតាមចំណូលចិត្ត។ បន្ថែមលើនេះ បច្ចេកវិទ្យា NeoChefTM អាចឱ្យអ្នកធ្វើទឹកដោះគោជូរនៅផ្ទះបានដោយខ្លួនឯងទៀតផង។

មុខងារដុត/អាំង
Microwave ដ៏ឆ្លាតវៃនេះ ជួយឱ្យការដុតមាន់ ឬអាំងសាច់របស់អ្នកកាន់តែឈ្ងុយឆ្ងាញ់ ដោយវាធ្វើឱ្យសាច់ឆ្អិនល្អ និងស្រួយឆ្ងាញ់ ហើយអ្នកក៏មិនចាំបាច់បារម្ភជាមួយការប្រើប្រាស់ចង្ក្រានអាំងដ៏ក្តៅដែរ។

ការចម្អិនម្ហូបគិតគូរដល់សុខភាព
មុខងារ Healthy Roasting and Fry របស់វា អនុញ្ញាតឱ្យអ្នកចម្អិនម្ហូបអាហារប្រកបដោយផាសុកភាព ប៉ុន្តែនៅតែរក្សាបានរសជាតិដ៏ឈ្ងុយឆ្ងាញ់។ មុខងារ Healthy Fry កាត់បន្ថយជាតិខ្លាញ់ចេញពីក្នុងម្ហូបបានរហូតដល់ 72% ហើយមុខងារ Healthy Roasting ផ្តល់នូវអត្ថប្រយោជន៍កាត់បន្ថយជាតិខ្លាញ់បាន 72g ដោយធ្វើការប្រៀបធៀបនឹង Microwave ធម្មតា។

បច្ចេកវិទ្យាសម្លាប់មេរោគ
បច្ចេកវិទ្យា Anti-Bacterial EasyClean ដែលត្រូវបានស្រោបនៅខាងក្នុងតួម៉ាស៊ីនធ្វើឱ្យការលាងសម្អាតមានភាពងាយស្រួល និងសាមញ្ញ។ អ្នកគ្រាន់តែធ្វើការជូតសម្អាតធម្មតានៅផ្នែកខាងក្នុងម៉ាស៊ីនជាការស្រេច។ ស្រោមហ៊ុំព័ទ្ធជុំវិញនោះជួយលុបបំបាត់ការកកើតបាក់តេរីបានរហូតដល់ 99.99%។

អំពូល LED
ការរចនាផ្ទៃខាងក្នុងជាមួយអំពូល LED ពណ៌ស ធ្វើឱ្យម៉ាស៊ីននេះមានពន្លឺភ្លឺជាង Microwave ធម្មតា បីដង និងជួយសន្សំសំចៃការប្រើប្រាស់ថាមពលបានកាន់តែច្រើន។ លើសពីនេះវាជួយឱ្យអ្នកអាចមើលឃើញម្ហូបអាហារកំពុងចម្អិនក្នុងម៉ាស៊ីនបានយ៉ាងងាយស្រួល ដោយពុំចាំបាច់បើកម៉ាស៊ីន។

កងលំនឹង
កងលំនឹង Hexagonal Ring ច្នៃប្រឌិតថ្មីមានសមត្ថភាពទប់លំនឹងការបង្វិលជាមួយការគាំទ្រចេញពី 6 កន្លែង ដែលអាចជួយការពារសម្ភារៈនៅចំកណ្តាលពីការដួលកំពប់ និងហៀរចេញពីចាននៅពេលកំពុងចម្អិនអាហារ។

ទំហំសមល្មម សមត្ថភាពកាន់តែធំ
ជំនាន់ថ្មីនៃម៉ាស៊ីនចម្អិន NeoChefTM Microwave គឺមានរូបរាងកាន់តែសមល្មម ងាយស្រួលចល័តជាងមុន ប៉ុន្តែវាមានផ្ទៃខាងក្នុងសម្រាប់ការចម្អិនម្ហូបអាហារកាន់តែធំទូលាយ។ ទំហំកាន់តែសមល្មម មានន័យថាវាអាចទុកដាក់នៅក្នុងផ្ទះបាយមានទំហំតូច ប៉ុន្តែវាអាចធ្វើការចម្អិនអាហារនៅក្នុងចានខ្ពស់ ឬធំបានយ៉ាងល្អបំផុត។

ប្រភព: G gear ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

ម៉ូដែល Chromebooks ល្អបំផុតប្រចាំឆ្នាំ 2017

ដោយ: ដួងច័ន្ទ 9 PM, Thursday, 14 Dec, 2017

មិនថាកិច្ចការងារអ្វីដែលអ្នកចង់សម្រេចបាន មិនថាក្តីសុបិន្តបែបណាដែលអ្នកប៉ងប្រាថ្នា អ្នកអាចទុកចិត្តលើកំពូល Chromebooks ខាងក្រោម ដែលដើរតួជាយានជំនិះ និងដ...

កម្មវិធីជំនួយ សម្រាប់ជ្រើសរើស ដើមរុក្ខជាតិ

ដោយ: ដួងច័ន្ទ 6 PM, Tuesday, 12 Dec, 2017

ការដាំដើមរុក្ខជាតិច្រើន នៅក្នុងគេហដ្ឋានអាចជួយស្រូបយកសារធាតុពុល នៅក្នុងខ្យល់អាកាស និង ពង្រឹងគុណភាពខ្យល់ ដែលអាចជះឥទ្ធិពលវិជ្ជមានលើរាងកាយអ្នក។ អ្នកពិត...

Honda Gold Wing ម៉ូតូដំបូងមានបំពាក់ Apple CarPlay

ដោយ: ដួងច័ន្ទ 11 AM, Thursday, 09 Nov, 2017

នាពេលនេះប្រព័ន្ធបច្ចេកវិទ្យា CarPlay Infotainment របស់ក្រុមហ៊ុន Apple មានបំពាក់នៅលើយានជំនិះកង់ពីរហើយ។យោងតាមគេហទំព័រ CNET ម៉ូតូម៉ាក Gold Wing ស៊េរីឆ...

វ៉ែនតាថ្មីរបស់ Google ដំណើរការបានកាន់តែយូរ

ដោយ: ដួងច័ន្ទ 8 AM, Saturday, 25 May, 2019

ជំនាន់ទី 3 នៃផលិតផល Google Glass បានបង្ហាញវត្តមានហើយ ដែលនេះជាជម្រើសផលិតផលសម្រាប់អ្នកធ្វើការលើជំនាញបច្ចេកវិទ្យា។ ក្រុមហ៊ុន Google បានណែនាំផលិតផលវ៉ែន...

Tomnerb.Com - YouTube Channel