ចូលចិត្តទំនើប

Smart គាំទ្រក្រុមហ៊ុនបច្ចេកវិទ្យាថ្មី 2 ទៀតនៅកម្ពុជា

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 20 Mar, 2019

គម្រោងមូលនិធិ Smart Axiata Digital Innovation Fund (SADIF) ដែលផ្តួចផ្តើមគំនិតដោយក្រុមហ៊ុន Smart បានពង្រីកការវិនិយោគរបស់ខ្លួនកាន់តែធំទូលាយ ដោយមានរួមបញ្ចូលក្រុមហ៊ុនថ្មីចំនួន 2 ទៀតនៅកម្ពុជា គឺក្រុមហ៊ុនកម្មវិធី Software ថាមពលសូឡា មានឈ្មោះថា Okra Solar និងក្រុមហ៊ុនទីផ្សារឌីជីថល ការផ្ញើសារ និងវេទិកានៃការវិភាគ មានឈ្មោះថា Sousdey Cambodia។

ក្រុមហ៊ុន Okra Solar និង Sousdey Cambodia គឺជាក្រុមហ៊ុន 2 ចុងក្រោយគេ ដែលទទួលបានការគាំទ្រជាថវិកាចំនួន $5 លាន ជាមូលធនវិនិយោគវិស័យឌីជីថល ការសហការរវាងក្រុមហ៊ុន Smart, Mekong Strategic Partners និងក្រុមហ៊ុន Forte Insurance ដើម្បធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា នៅក្នុងការផ្តល់សេវាកម្មឌីជីថល និងមានគោលបំណងជំរុញប្រព័ន្ឌ Digital Ecosystem នៅក្នុងប្រទេសកម្ពុជា។ នៅក្នុងគម្រោងមូលនិធិនេះ មានក្រុមហ៊ុនជាច្រើនទៀតដែលបានទទួលការឧបត្ថម្ភថវិកា មានដូចជាក្រុមហ៊ុន Agribuddy, Nham24, Morakot Technology និងក្រុមហ៊ុន Joonaak ជាដើម។

លោក Charles Cheo នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Forte Insurance និងជាដៃគូសហការរបស់មូលនិធិ SADIF បានមានប្រសាសន៍ថា «ការរីកចម្រើននៃទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិច (E-Commerce) បានផ្តល់ឱកាសមុខជំនួញជាច្រើន ដើម្បីកសាងទំនាក់ទំនង ជាមួយអតិថិជន។ យ៉ាងណាក្តី បញ្ហាប្រឈមជារួម គឺដោយសារគ្រប់ប្រតិបត្តិការទាំងអស់ត្រូវដំណើរការដោយផ្ទាល់ជាដំណាក់កាល ដូច្នេះបញ្ហាអាចកើតឡើងនៅក្នុងដំណើរការទាំងស្រុង។ ដំណោះស្រាយសហគ្រាសរបស់ក្រុមហ៊ុន Sousdey មានសមត្ថភាពដោះស្រាយបញ្ហាទាំងនេះ ទាំងសម្រាប់អ្នកប្រើប្រាស់ និងអ្នកវិនិយោគ»។

អ្នកប្រហែលជាមានចម្ងល់ថា តើក្រុមហ៊ុន Okra Solar និង Sousdey Cambodia គឺជាក្រុមហ៊ុនអ្វី។ ដូច្នេះយើងសូមធ្វើការពន្យល់ត្រួសៗជូនមិត្តអ្នកអានទាំងអស់ ដូចខាងក្រោម។
Okra Solar គឺជាក្រុមហ៊ុនផលិតថាមពលសូឡា មានតម្លៃសមរម្យ និងអាចស្វែងរកប្រើប្រាស់បាននៅតាមតំបន់ជនបទដាច់ស្រយាល។ បន្តចេញពីភាពរីកចម្រើននៃជោគជ័យនៅកម្ពុជា ក្រុមហ៊ុននេះមានគម្រោងពង្រីកសេវាកម្មរបស់ខ្លួនទៅកាន់ប្រទេសហ្វីលីពីន ជាមួយគម្រោងថ្មី ដែលបង្កើតឡើងក្នុងគោលបំណងផ្គត់ផ្គង់ថាមពលដែលគ្មានផលប៉ះពាល់ដល់បរិស្ថាន និងធម្មជាតិ ទៅកាន់មនុស្សប្រមាណ 40,000 នាក់។
លោក Afnan Hannan សហស្ថាបនិកក្រុមហ៊ុន Okra បានពន្យល់ថា «ក្រុមហ៊ុនពិតជារំភើបរីករាយ និងរំភើប ដែលបានទទួលការគាំទ្រពីមូលនិធិ SADIF។ នេះជាជម្រើសដ៏សក្តិសម ក្នុងការសហការជាមួយក្រុមហ៊ុន Smart ដោយសារក្រុមហ៊ុនយើងប្រើប្រាស់ការភ្ជាប់បណ្តាញ Network ដើម្បីគ្រប់គ្រង និងបញ្ជារប្រព័ន្ធ Internet-of-Thing Microgrids ពីចម្ងាយ»។

រីឯក្រុមហ៊ុន Sousdey Cambodia គឺជាក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មភ្ជាប់ទំនាក់ទំនង រវាងសហគ្រាស និងអតិថិជន ជាមួយសេវាកម្ម Facebook Messenger Chatbot ព្រមទាំងការផ្តល់ការសិក្សា និងការវិភាគដ៏មានតម្លៃ លើការភ្ជាប់ទំនាក់ទំនងទាំងនោះ។
ការផ្តល់ការគាំទ្រថវិការពីមូលនិធិ SADIF គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការជំរុញវិស័យបច្ចេកវិទ្យា ក៏ដូចជាការបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត នៅក្នុងប្រទេសយើង៕

អត្ថបទអ្នកចង់អាន

SONY Xperia X បង្ហាញខ្លួននៅកម្ពុជា ជាមួយនឹងតម្លៃ 599ដុល្លា

ដោយ: ម៉ូនី 1 AM, Wednesday, 29 Jun, 2016

នៅពេលកន្លងមកត្រកូលស្មាតហ្វូន Xperia របស់ SONY ហាក់ត្រូវបានមានការធ្លាក់ចុះប្រជាប្រិយភាពបន្តិចនៅក្នុងទីផ្សារប្រទេសកម្ពុជា។ ជាក់ស្តែង Xperia Z5 ហាក់ពុ...

MEIZU M3 Note Review ដោយ Tomnerb.com

ដោយ: ម៉ូនី 1 AM, Friday, 10 Jun, 2016

ថ្ងៃនេះ ទំនើប សូមធ្វើការបង្ហាញអំពី​ស្មាត​ហ្វូន​ថ្មី​មួយ​ដែល​ទើប​នឹង​ចេញ​លក់​នៅលើ​ទី​ប្រទេស​កម្ពុជា​យើង នោះគឺ Meizu M3 Note ។ និយាយ​ពី​ Meizu មនុស្ស...

ការបោកគក់ កាន់តែងាយស្រួល ជាមួយនឹងម៉ាស៊ីនបោក ដ៏ឆ្លាតវៃពី LG

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 11 Jun, 2019

មេផ្ទះគ្រប់រូបតែងហត់នឿយក្នុងការបោកគក់សម្លៀកបំពាក់។ ប៉ុន្តែ ក្រុមហ៊ុន LG ផ្តល់ជូនអ្នកនូវជម្រើសម៉ាស៊ីនបោកគក់ជាច្រើនប្រភេទ ដែលធ្វើឱ្យការងារបោកគក់លែងចោ...

Forza Horizon 2 នឹងចាកចេញពី Xbox

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 21 Aug, 2018

យើងសង្ឃឹមថាអ្នកមិននឹងមិនគិតថាស្វែងរកទិញហ្គេម Forza Horizon 2 ក្នុងតម្លៃទាបទៀតឡើយ ព្រោះពេលនេះហ្គេម Horizon 4 ក៏ជិតចេញលក់ហើយដែរ។ ក្រុមហ៊ុន Turn 10 ...

Tomnerb.Com - YouTube Channel