ចូលចិត្តទំនើប

Skype ដំណើរការ HD Video Calls នៅលើ Web

ដោយ: ដួងច័ន្ទ 8 AM, Monday, 11 Mar, 2019

គ្រាន់តែរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីពីគូប្រជែង Google Duo បានបង្ហាញវត្តមានការប្រើប្រាស់នៅលើគេហទំព័រមក ក្រុមហ៊ុន Skype បាននឹងកំពុងធ្វើការជួសជុលឡើងវិញនូវសេវាកម្មដែលមានមូលដ្ឋានលើ Browser របស់ខ្លួន។

សេវាកម្ម Skype សម្រាប់ប្រើប្រាស់លើគេហទំព័រថ្មី កំពុងបង្អួតអំពីមុខងារ HD Video សម្រាប់ប្រើប្រាស់ទាំងនៅលើការសន្ទនាឯកជន និងការសន្ទនាជាក្រុម ការថតចម្លងកិច្ចសន្ទនា និងផ្ទាំងជូនព័ត៌មាន ដែលរក្សា Tab នៅលើការបញ្ចេញប្រតិកម្មទៅកាន់សាររបស់អ្នក ការចុចឈ្មោះរបស់អ្នក (@mention) នៅក្នុងកិច្ចសន្ទនាជាក្រុម ឬក្នុងករណីមានអ្នកអាចនិយាយពីឈ្មោះរបស់អ្នក
នៅក្នុងនោះក៏មានមុខងារថ្មីៗមួយចំនួន ដែលអ្នកប្រើប្រាស់កម្មវិធី WhatsApp នៅលើគេហទំព័រ នឹងកត់សម្គាល់ឃើញ ដូចជាសមត្ថភាពស្រាវជ្រាវរកពាក្យនៅក្នុងកិច្ចសន្ទនា និង Chat Media Gallery ជាកន្លែងដែលអ្នកអាចប្រើប្រាស់សម្រាប់ការចែករំលែកឯកសារ តំណភ្ជាប់នានា (Links) និងរូបភាពនានា។

នៅពេលនេះ សេវាកម្ម Skype សម្រាប់ការប្រើប្រាស់នៅលើគេហទំព័រ មានវត្តមានហើយនៅលើប្រព័ន្ធ Window 10 និង Mac OS X 10.12 ឬខ្ពស់ជាងនេះ ជាមួយនឹង Version ចុងក្រោយបង្អស់នៃ Google Chrome ឬ Microsoft Edge។

សម្រាប់អ្នកប្រើប្រាស់ដែលមានគណនេយ្យរួចជាស្រេចហើយ អាចនឹងត្រូវបានបញ្ចូលទៅក្នុងសេវាកម្មថ្មីនេះដោយស្វ័យប្រវត្តិ រីឯអ្នកប្រើប្រាស់ដទៃទៀតដែលពុំទាន់មានគណនេយ្យអាចធ្វើការចុះឈ្មោះ ដើម្បីចាប់ផ្តើមកិច្ចសន្ទនាចាប់ពីពេលនេះតទៅ។
យ៉ាងណាមិញ សេវាកម្មថ្មីនេះមិនបានបញ្ជាក់ពីលទ្ធភាពនៃការប្រើប្រាស់នៅក្នុងប្រព័ន្ធ Safari ឬ Firefox ឡើយ ហើយការធ្វើតេស្តសាកល្បងខ្លីមួយ បង្ហាញថាប្រព័ន្ធ Browser ទាំងពីរនេះ មិនដំណើរការជាមួយសេវាកម្ម Skype នៅលើគេហទំព័រទេ៕

អត្ថបទអ្នកចង់អាន

Aerofex Hoverbike ម៉ូតូហោះបាន

ដោយ: ដាលីស 3 PM, Saturday, 11 Apr, 2015

បច្ចុប្បន្ន ម៉ូតូដែលយើងឃើញរៀងរាល់ថ្ងៃនេះ ពីមួយថ្ងៃទៅមួយថ្ងៃមានការអភិវឌ្ឍរូបរាង ម៉ូដម៉ាកកាន់​តែ​​ចម្លែក​ឡើង​ជារឿយៗ តែថ្មីៗក្រោយគេបំផុតនេះ មានការអភិវ...

ដុំបំបែក USB ចម្លែកៗ

ដោយ: ដួងច័ន្ទ 11 PM, Sunday, 20 Aug, 2017

ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអាន មកកំសាន្តសប្បាយជាមួយនឹងអត្ថបទមួយ បកស្រាយអំពីរូបរាងចម្លែកៗរបស់ដុំបំបែក USB។ ជឿជាក់ថាអ្នកនឹងរីករាយ ជាមួយអត្ថបទខាងក្រ...

Nanoleaf Aurora អំពូលភ្លើងឆ្លាតវៃប្តូរពណ៌ តាមតន្រ្តី

ដោយ: ដួងច័ន្ទ 8 PM, Sunday, 05 Nov, 2017

ទំនើប សូមណែនាំអំពូលភ្លើងជំនាន់ថ្មី ពោរពេញដោយភាពឆ្លាតវៃ ជាមួយនឹងរចនាបទបែបអនាគត កាល ដែលអ្នកមិនធ្លាប់បានឃើញពីមុនមក ហើយក៏មិនធ្លាប់បានដឹងថា អ្នកត្រូវការ...

ណែនាំរថយន្តអគ្គិសនី Chevrolet Camaro ដ៏ខ្លាំង

ដោយ: ដួងច័ន្ទ 1 PM, Friday, 02 Nov, 2018

ក្រុមហ៊ុនរថយន្ត Chevrolet បានណែនាំគំរូរថយន្តថ្មីមួយគ្រឿង ដែលរចនាឡើងសម្រាប់ការប្រណាំងវិលជុំ ហើយវាមិនមែនជាម៉ូដែលថ្មីស្រឡាងទាំងស្រុងទេ។ នេះជាម៉ូដែលរថយ...

Tomnerb.Com - YouTube Channel