ចូលចិត្តទំនើប

មកដឹង! របៀបកំណត់ Silence ឬ Mute នៅក្នុង Apple Watch

ដោយ: ភារុន 9 AM, Sunday, 31 Mar, 2019

អំឡុងពេលអ្នកនៅក្នុងកិច្ចប្រជុំដ៏សំខាន់មួយ ហើយអ្នកគ្រាន់តែចង់ឱ្យ Apple Watch របស់អ្នកស្ងប់ស្ងាត់មួយរយៈប៉ុណ្ណោះ មិនមែនជាការលំបាកអ្វីទេ។ ជាការពិត Apple Watch ថ្វីត្បិតតែមានប្រយោជន៍ច្រើន ប៉ុន្តែខណៈពេលមានការជូនដំណឹង នូវបច្ចុប្បន្នភាពណាមួយរបស់អ្នក នឹងធ្វើឱ្យមានរំញ័រខ្លាំង រួមជាមួយនឹងការបញ្ចេញសម្លេងមកក្រៅផងដែរ។ កត្តានេះហើយគឺជាអ្វី ដែលអ្នកមិនសូវពេញចិត្តទៅលើនាឡិកាឆ្លាតវៃរបស់អ្នក ដូច្នេះអ្នកចង់ដោះវាចេញភ្លាម ដើម្បីជៀសវាងកុំឱ្យវាបញ្ចេញសម្លេងរំខាន នៅអំឡុងពេលប្រជុំសំខាន់។

ប៉ុន្តែអ្នកមិនចាំបាច់ធ្វើបែបនេះឡើយ ប្រសិនបើអ្នកបានកំណត់ Silence ឬ Mute នៅក្នុង Apple Watch របស់អ្នកហើយនោះ។ ចង់ដឹងរបៀបក្នុងការកំណត់ Silence ឬ Mute ដ៏សាមញ្ញនេះ សូមតាមដានជាមួយនឹង ទំនើប ទាំងអស់គ្នា ដូចខាងក្រោមនេះ៖
Silent Mode គឺជាអ្វីដែលអ្នកអាចតំឡើងបានដោយងាយស្រួល គឺគ្រាន់តែចុចនៅលើប៊ូតុង Crown នៅជាប់នឹង Apple Watch ហើយអ្នកក៏នឹងអាចឃើញមជ្ឈមណ្ឌលបញ្ជា ហើយនៅទីនេះមានរូបតំណាង កណ្តឹង នៅពេលអ្នកប៉ះនៅលើវា នោះវានឹងអាចបិទ ឬក៏ បើកដំណើរការបានហើយ។ ប៉ុន្តែសម្រាប់ការដាក់ Silent Mode នេះ ក៏នៅតែមានបញ្ចេញរំញ័រ តែមិនមានបញ្ចេញសម្លេងរំខានឡើយ។

Do Not Disturb Mode ក៏ជាលក្ខណៈពិសេស ក្នុងការរក្សាភាពស្ងប់ស្ងាត់នៅលើ Apple Watch របស់អ្នកផងដែរ ដោយអ្នកគ្រាន់តែអនុវត្តដូចគ្នានឹងការដាក់ Silent Mode គឺការចុចនៅលើប៊ូតុង Crown ហើយពេលនោះវានឹងលេចចេញនូវមជ្ឈមណ្ឌលបញ្ជា ហើយនៅទីនេះមានរូបតំណាង ព្រះចន្ទពាក់កណ្តាល ដែលវាគឺជា Do Not Disturb Mode ។ នៅពេលប្រើប្រាស់លក្ខណៈពិសេសនេះ ទោះបីជាមានការជូនដំណឹងអ្វីក៏ដោយ ក៏មិនផ្តល់ជា រំញ័រ និងសម្លេងរំខានអ្វីទាំងអស់ ទោះបីជាអ្នកពាក់នាឡិកាឆ្លាតវៃនេះនឹងកដៃ ក៏អ្នកនឹងមិនមានអារម្មណ៍អ្វីទាំងអស់ ខណៈពេល Apple Watch កំពុងជូនដំណឹងនៃបច្ចុប្បន្នភាពចុងក្រោយរបស់អ្នក។

Theater Mode គឺជាមុខងារមិនផ្តល់ការរំខានផ្សេងៗ អំឡុងពេលអ្នកកំពុងមើលភាពយន្តនៅក្នុងរោងកុន ដោយសារតែមានលក្ខណៈពិសេសស្រដៀងគ្នានឹង Do Not Disturb Mode ផងដែរ។ ដើម្បីប្រើប្រាស់ Theater Mode ដំបូងចុចនៅលើប៊ូតុង Crown បន្ទាប់មកអ្នកនឹងបានឃើញមជ្ឈមណ្ឌលបញ្ជា ហើយនៅទីនេះមានរូបតំណាង របាំងមុខពីរត្រួតលើគ្នា។ នៅពេល វាបើកដំណើរការវា អ្នកនឹងមិនត្រូវបានទទួលការរំខានអ្វីទាំងអស់ ដូច្នេះអ្នកអាចរីករាយនឹង ការមើលភាពយន្តនៅក្នុងរោងកុនដោយសេរី។ ប្រសិនបើអ្នកចង់បិទវា អ្នកគ្រាន់តែធ្វើដូចគ្នាទៅនឹងវិធីបើកជាការស្រេច៕

ប្រភព: techradar ផ្នែក: បច្ចេកវិទ្យា, នាឡិកា

អត្ថបទអ្នកចង់អាន

ដុំបំបែក USB ចម្លែកៗ

ដោយ: ដួងច័ន្ទ 11 PM, Sunday, 20 Aug, 2017

ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអាន មកកំសាន្តសប្បាយជាមួយនឹងអត្ថបទមួយ បកស្រាយអំពីរូបរាងចម្លែកៗរបស់ដុំបំបែក USB។ ជឿជាក់ថាអ្នកនឹងរីករាយ ជាមួយអត្ថបទខាងក្រ...

ណែនាំម៉ាស៊ីនបូមធូលី ដ៏ខ្លាំងពី LG

ដោយ: ដួងច័ន្ទ 10 AM, Thursday, 08 Nov, 2018

ថ្ងៃនេះ ទំនើប សូមណែនាំម៉ាស៊ីនបូមធូលី ផលិតផលរបស់ក្រុមហ៊ុន LG ម៉ូដែល 2000W Kompressor ដែលជាជម្រើសដ៏សក្តិសមសម្រាប់គេហដ្ឋានទាន់សម័យ។ ចង់ដឹងថាម៉ាស៊ីនបូម...

ទីបំផុត iPad អាចប្រើ Mouse បានហើយ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 11 Jun, 2019

ក្រុមហ៊ុន Apple បានចំណាយពេលយ៉ាងយូរ ក្នុងការផ្តល់នូវការឆ្លើយតបចំពោះក្តីសង្ឃឹម និងក្តីសុបិន្តរបស់មនុស្សទូទៅ ដែលសង្ឃឹមថាផលិតផល iPad នឹងអាចប្រើប្រាស់បា...

ចង់ Screenshot នៅលើ iPad Pro ថ្មី ត្រូវធ្វើម៉េច?

ដោយ: ដួងច័ន្ទ 5 PM, Friday, 30 Nov, 2018

តើអ្នកកំពុងឆ្ងល់ទេថា iPad Pro ថ្មី ត្រូវបានដកប៊ូតុង Home ចេញហើយ ដូច្នេះតើអ្នកអាច Screenshot បានយ៉ាងដូចម្តេច? ចង់ដឹងចម្លើយ សូមអានអត្ថបទខាងក្រោម។ ចាប...

Tomnerb.Com - YouTube Channel