ចូលចិត្តទំនើប

ដល់ពេល អ្នកគួរតែកំណត់ពេលវេលា សម្រាប់ការលេងបណ្តាញ ទំនាក់ទំនងសង្គមហើយ!

ដោយ: ភារុន 6 AM, Friday, 17 May, 2019

សព្វថ្ងៃនេះ មនុស្សជាច្រើន ចំណាយពេលច្រើនជ្រុលពេក ក្នុងការលេងបណ្តាញទំនាក់ទំនងសង្គម ដូច្នេះគួរតែដល់ពេលវេលាហើយដែលគួរកាត់បន្ថយលេងវា? តើធ្លាប់គិតអំពីចំនួនម៉ោង ដែលអ្នកបានចំណាយ នៅលើបណ្តាញទំនាក់ទំនងសង្គមដែរឬទេ? តើអ្នកធ្លាប់បានឮពាក្យថា «ពេលវេលាជាមាសប្រាក់» ដែរឬទេ? អ្នកមិនអាចយកត្រឡប់មកវិញបានទេ នៅពេលវេលា ដែលបានចំណាយ ដូច្នេះអ្នកត្រូវចេះប្រើពេលវេលារបស់អ្នក ដោយភាពឆ្លាតវៃ ដោយអ្នកគួរកំណត់ពេលវេលាឱ្យបានច្បាស់លាស់ ទៅលើការលេងបណ្តាញទំនាក់ទំនងសង្គម ប្រសិនបើអ្នកចង់មានជីវិតដ៏ពេញលេញមួយ ដោយការចូលរួមក្នុងសកម្មភាពសង្គមជាក់ស្តែង ហើយសកម្មភាពទាំងនេះ នឹងអាចធ្វើឱ្យអ្នកអាចបង្កើននូវបុគ្គលិកលក្ខណៈ និងទំនុកចិត្តលើខ្លួនឯងបានកាន់តែច្រើនជាងមុនផងដែរ។ ដូច្នេះ អ្នកកុំមានភាពធុញទ្រាន់ នឹងការព្យាករណ៍ពេលវេលារបស់អ្នកនៅក្នុងពេលលេងបណ្តាញទំនាក់ទំនងសង្គម។ ប្រសិនបើ មាននរណាម្នាក់សួរអ្នកថា «នៅពេលទំនេរតើអ្នកធ្វើអ្វីខ្លះ?» អ្នកអាចឆ្លើយបានត្រឹមតែ «ខ្ញុំលេង Facebook» ប៉ុណ្ណោះ នេះគឺជាចម្លើយដែលគ្មានគំនិតច្នៃប្រឌិតឡើយ លើសពីនេះការចូលរួមជាមួយសកម្មភាពសង្គមផ្សេងៗនៅខាងក្រៅផ្ទះ ឬក៏សកម្មភាពជាមួយសាច់ញ្ញាតិបងប្អូននៅក្នុងផ្ទះ គឺធ្វើឱ្យអ្នកមានភាពជិតស្និទ្ធកាន់តែខ្លាំងជាមួយនឹងមនុស្សនៅជុំវិញខ្លួនអ្នក។

ម្យ៉ាងទៀត ការលេងបណ្តាញទំនាក់ទំនងសង្គម នឹងធ្វើឱ្យអ្នកផ្តាច់ខ្លួនចេញពីសង្គមជាក់ស្តែងបន្តិចបន្តងៗ រហូតដល់អ្នកលែងចង់ចេញទៅខាងក្រៅតទៅទៀត។ ដូច្នេះ អ្នកគួរតែទៅលេងមិត្តភក្តិ នៅពេលគេឈឺ ជាជាងផ្ញើសារសួរសុខទុក្ខនៅលើបណ្តាញសង្គម Facebook ឬក៏ត្រូវចេះយកចិត្តទុកដាក់ទៅលើទំនាក់ទំនងដ៏សំខាន់រវាងមនុស្ស និងមនុស្ស នេះទើបអាចជួយពង្រឹងចំណងទំនាក់ទំនងមិត្តភាពរបស់អ្នក បានកាន់តែមានភាពស្និទ្ធស្នាល។ ម្យ៉ាងទៀត ការចូលរួមក្នុងសកម្មភាពដោយជួបមុខគ្នាដូចជា៖ ការជជែកលេងផ្ទាល់ជាមួយនឹងឪពុកម្តាយ បងប្អូន និងមិត្តភក្តិ ជាជាងគ្រាន់តែដឹងដំណឹងរបស់ពួកគេ ដោយការអានព័ត៌មានតាមរយៈបណ្តាញសង្គម Facebook ប៉ុណ្ណឹង។
លើសពីនេះ ការចំណាយពេលជាច្រើន ទៅលើបណ្តាញទំនាក់ទំនងសង្គម អាចធ្វើឱ្យអ្នកកើតមានអារម្មណ៍ក្រៀមក្រំ ហើយអ្នកក៏ចាប់ផ្តើមប្រៀបធៀបខ្លួនរបស់អ្នកជាមួយនឹងអ្នកដទៃ។ ជាពិសេស នៅពេលអ្នកជួបរឿងមិនសប្បាយចិត្តនៅក្នុងជីវិត…ជាដើម។

ឧទាហរណ៍ដូចជា៖ អ្នកមើលឃើញមិត្តរួមការងារ ឬមិត្តរួមសាលា របស់អ្នកមានការងារថ្មីដ៏ល្អ មានផ្ទះថ្មីដ៏ធំស្កឹមស្កៃ មានឡានថ្មីដ៏ប្រណិត ដែលទាំងអស់នេះ គឺកាន់តែធ្វើឱ្យអារម្មណ៍របស់អ្នកមានភាពតានតឹងខ្លាំង រហូតដល់កើតជម្ងឺធ្លាក់ទឹកចិត្ត។ ដូច្នេះ អ្នកគួរតែសម្រាកការលេងបណ្តាញសង្គម Facebook មួយរយៈ នៅពេលអ្នកដឹងថា អ្នកចាប់ផ្តើមមានបញ្ហាផ្លូវចិត្ត ទាក់ទងនឹងការប្រៀបធៀបជាមួយនឹងអ្នកដទៃ ដែលល្អជាងខ្លួនអ្នក។ ប៉ុន្តែ ប្រសិនបើអ្នកចំណាយពេលវេលារបស់អ្នក ប្រកបដោយគុណភាពត្រឹមត្រូវ និងល្អប្រសើរ ជំនួសឱ្យការត្រួតពិនិត្យជីវិតអ្នកដទៃ ដែលពួកគេល្អជាងអ្នកនោះ អ្នកនឹងអាចទទួលបានភាពសប្បាយរីករាយ នៅក្នុងជីវិតប្រសើរជាងមុន។ ហើយអ្នកនឹងឃើញលទ្ធផលភ្លាមៗ នៅពេលអ្នកសាកល្បងផ្អាកលេងបណ្តាញសង្គម Facebook មួយរយៈ។ ហើយអ្នកនឹងអាចឆ្លៀតពេលនេះ ទៅសិក្សារៀនសូត្រ ដើម្បីបន្ថែមចំណេះដឹង និងធ្វើឱ្យអាជីពការងាររបស់អ្នក កាន់តែរីកចម្រើនជាងមុន។

អត្ថបទអ្នកចង់អាន

៤ ចំណុច ដែលអ្នកត្រូវត្រួតពិនិត្យរថយន្ត ក្រោយការបើកបរផ្លូវឆ្ងាយ

ដោយ: ចរិយា 11 PM, Friday, 13 Jan, 2017

រថយន្តធ្វើដំណើរផ្លូវឆ្ងាយវែងអន្លាយ ត្រូវជួបជារឿយៗនឹងការស្ទះចរាចរ ជង្ហុកធំ ដីគ្រួសជាដើម ដែលជាកត្តានាំឲ្យរថយន្តទ្រុឌទ្រោមទៅៗ។ ហេតុនេះ ទំនើប សូមផ្តល់ក...

LG សម្ពោធសាខាថ្មី LG BRANDSHOP សាខាខេត្តសៀមរាប

ដោយ: ទំនើប 1 PM, Friday, 25 May, 2018

ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន G Gear បានប្រារព្ធនូវពិធីសម្ពោធសាខាថ្មីគឺ LG BRANDSHOP សាខាខេត្តសៀមរាប ដោយកម្មវិធីនេះបានធ្វើឡើងកាលពី ព្រឹកថ្...

អាការៈរថយន្ត ៧ យ៉ាង ត្រូវការពិនិត្យបន្ទាន់

ដោយ: ស. លីង 6 PM, Thursday, 07 Sep, 2017

ចំពោះអ្នកប្រើប្រាស់រថយន្តចាស់ ឬរថយន្តមួយតឹក អ្នកគួរយកចិត្តទុកដាក់ ឲ្យបានខ្ពស់ ព្រោះរថយន្តរបស់អ្នកងាយកើតជំងឺ ដែលអាចបណ្តាលឲ្យមានបញ្ហាជាច្រើន ដល់ការធ្...

កម្មវិធីប្រើប្រាស់ ដ៏មានអត្ថប្រយោជន៍សម្រាប់ Android

ដោយ: ដួងច័ន្ទ 10 PM, Friday, 16 Mar, 2018

យើងទាំងអស់គ្នាប្រើប្រាស់ Smartphone សម្រាប់បម្រើមុខងារជាច្រើន ដូចជាស្តាប់តន្រ្តី លេងហ្គេម មើលវីដេអូ និងប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមនានា ជាដើម។ ម...

Tomnerb.Com - YouTube Channel