ចូលចិត្តទំនើប

Shin Megami Tensei ហ្គេមលើទូរសព្ទដ៏អស្ចារ្យ

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 01 Aug, 2018

នៅពេលដែលហ្គេមសំណព្វចិត្តធ្វើការផ្លាស់ប្តូរមកជាហ្គេម Free-to-Play នៅលើទូរសព្ទដៃ ជាទូទៅវាមិនសូវមានភាពភ្ញាក់ផ្អើលនោះទេ
ព្រោះការផ្លាស់ប្តូរនេះមិនសូវទទួលបានជោគជ័យ ឡើយ។ ដូច្នេះហើយបានជាហ្គេម Shin Megami Tensei Liberation Dx2 នៅលើទូរសព្ទដៃ
ពុំសូវមានការចាប់អារម្មណ៍។ វាជាប្រភេទហ្គេមវាយប្រហារ មានខ្សែរឿងស៊ីជម្រៅ ដែលមិនសក្តិសមជាហ្គេម Free-to-Play នៅលើទូរសព្ទដៃឡើយ។
ប៉ុន្តែកន្លងទៅជាច្រើនសប្តាហ៍មកនេះ ហ្គេមមួយនេះបានផ្តល់ភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងពិភពហ្គេមលើទូរសព្ទដៃ។

ដូចជាហ្គេមដទៃរបស់ Shin Megami Tensei វគ្គ Liberation នេះមានតួអង្គជាក្រុមវ័យក្មេង ប្រយុទ្ធតទល់នឹងការវាតទីរបស់ពួកបិសាច។
ប៉ុន្តែវគ្គថ្មីនេះមានភាពទំនើបជាងវគ្គមុនៗ។ វាជាខ្សែរឿងដែលចាប់ផ្តើមឡើងទំនងជានៅក្នុងអនាគត ហើយមានអ្នកប្រមាញ់បិសាចមួយក្រុម
រួមមានតួអង្គ Viral YouTube Star ដែលមានអ្នកហែហមជាអ្នកដឹកនាំនៅក្នុងបណ្តាញទំនាក់ទំនង សង្គម។ អ្នកនឹងចូលរួមជាមួយក្រុមនេះ
ក្នុងនាមជាជនចំណូលថ្មី ហើយភ្លាមៗនោះនឹងត្រូវបញ្ជូនទៅធ្វើការវិនិច្ឆ័យ ដោយសារមានជាប់ពាក់ព័ន្ធជាមួយក្រុមបិសាច នៅតំបន់ Akihabara
ទីក្រុង តូក្យូ។ ហ្គេមនេះមានការលាយឡំគ្នារវាងការសន្ទនាជាខ្សែរឿងស៊ីជម្រៅ និងការប្រយុទ្ធជាច្រើន។

ខ្សែរឿងនេះមានលក្ខណៈទាំងកំប្លែង និងសាហាវ ដែលជាលក្ខណៈដើមរបស់ហ្គេមនេះ ហើយវាត្រូវបានបែងចែកជាវគ្គមានទំហំតូចៗ
សក្តិសមសម្រាប់ការលេងលើទូរសព្ទដៃ។ ថ្វីត្បិតខ្សែរឿងភាគច្រើនមិនមានទំនាក់ទំនងគ្នា តែវានៅតែមានភាពល្អប្រសើរ ជាមួយនឹងទិន្នន័យ
លម្អិត និងតួអង្គគំនូរជីវចលដ៏ស្រស់ស្អាត។

ចំណែកឯការប្រយុទ្ធវិញ ថ្វីត្បិតវាមានលក្ខណៈជា Classic SMT ប៉ុន្តែវាដំណើរការយ៉ាងល្អនៅលើ Smartphone។ នៅក្នុងនោះមានក្បាច់
ប្រយុទ្ធ និងសត្វចម្លែកជាច្រើន និងមានវគ្គ Rock-Paper-Scissors ដែលអ្នកត្រូវតែលេងដើម្បីស្វែងយល់ពីចំណុចខ្សោយរបស់គូសត្រូវ។
គ្រប់យ៉ាងនៅក្នុងហ្គេមនេះធ្វើចលនាយ៉ាងលឿន ហើយ Menu ក៏ត្រូវបានរចនាយ៉ាងល្អ ដែលអ្នកអាចលេងកំសាន្តដោយប្រើដៃតែម្ខាងក្នុង
ទម្រង់ Portrait Mode។ ទាំងអស់នេះមានន័យថាសមាសភាពសំខាន់ៗ 2 នៃហ្គេម SMT គឺខ្សែរឿង និងការប្រយុទ្ធ ត្រូវបានរួមបញ្ចូលគ្នា
បានធ្វើឱ្យប្រភេទហ្គេម Free-to-Play ថ្មីមួយនេះទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។ នេះមិនមានន័យថាមិនមានការរំខាននោះឡើយ។
ប្រព័ន្ធថាមពលជាកត្តារារាំងដល់ការលេង ហើយក៏មានការចំណាយប្រាក់សម្រាប់ការ upgrade តួអង្គឱ្យកាន់តែប្រសើរដែរ។ ក្នុងនោះក៏មាន
ការរំខានពីការផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ។ ប៉ុន្តែចំណុចដ៏ពិសេសនោះ គឺការរំខានទាំងនោះមិនមានចោទជាបញ្ហាធំដុំឡើយ។

អ្នកអាចលេងកំសាន្តដោយរីករាយដោយពុំចាំបាច់ធ្វើការចំណាយថវិកាឡើយ។ កត្តាទាំងអស់នេះជាអ្វីដែលធ្វើឱ្យមានការភ្ញាក់ផ្អើលនៅក្នុងពិភពហ្គេម
លើទូរសព្ទដៃ។ នេះជាប្រភេទហ្គេមដែលដំណើរការយ៉ាងប្រសើរនៅលើទូរសព្ទដៃ ជាពិសេសអ្នកមិនចាំបាច់ចំណាយថវិកាសម្រាប់ការលេងកំសាន្តឡើយ។

អ្នកអាចស្វែងរកឃើញហ្គេមនៅទាំងនៅលើប្រព័ន្ធ iOS និង Android។

អត្ថបទអ្នកចង់អាន

វីធីផ្ញើសារសម្ងាត់នៅលើ Gmail

ដោយ: ដួងច័ន្ទ 8 AM, Monday, 17 Jun, 2019

ក្រុមហ៊ុន Google បានណែនាំឱ្យស្គាល់នូវមុខងារថ្មី Confidential Mode សម្រាប់កម្មវិធី Gmail កាលពីឆ្នាំ 2018។ វាជា Setting មួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រា...

កាសស្តាប់ Sony ថ្មី កាន់តែល្អ តម្លៃកាន់តែទាប

ដោយ: ដួងច័ន្ទ 9 AM, Monday, 27 May, 2019

កាសស្តាប់ម៉ូដែល WH-1000XM3 របស់ក្រុមហ៊ុន Sony គឺជាស្តង់ដាកំពូល នៅក្នុងប្រភេទកាសស្តាប់ដែលគ្មានខ្សែ និងមានសមត្ថភាពលុបសម្លេងរំខាន។ លើសពីនេះទៀត វាមិនត្...

ឧបករណ៍ជំនួយ ក ដៃ ដ៏អស្ចារ្យសម្រាប់កុំព្យូទ័រ ដ៏ទាន់សម័យ

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 12 Apr, 2017

Wirstocat គឺជាឧបករណ៍កើតចេញពីបច្ចេកវិទ្យាទំនើប ជាជំនួយទ្រទ្រង់ ក ដៃរបស់អ្នក នៅពេលអ្នកប្រើប្រាស់កុំព្យូទ័រ។ វាជាឧបករណ៍ជំនួយដល់ ក ដៃ ដំបូងបង្អស់ ដែលមិ...

ម៉ាស៊ីនបូមធូលី Robot របស់ LG ក៏ជាអ្នកយាមម្នាក់ដែរ

ដោយ: ដួងច័ន្ទ 6 PM, Thursday, 31 May, 2018

កាលពីថ្ងៃទី 29 ខែមេសា កន្លងទៅនេះ លោក Kobi Ozer មកពីទីក្រុង Holon ប្រទេសអ៊ីស្រាអ៊ែល បាននឹងកំពុងបំពេញការងារ នៅក្នុងការិយាល័យ នៅពេលនោះគាត់បានទទួលសារជូ...

Tomnerb.Com - YouTube Channel