ចូលចិត្តទំនើប

គន្លឹះសំខាន់ៗទាំង 7 សម្រាប់អ្នកប្រើ Apple Watch

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 24 Apr, 2019

មានមុខងារពិសេសៗ និង Shortcuts ដែលមាននៅក្នុងដែនរ៉ាដារបស់ watchOS ដែលជាប្រព័ន្ធប្រតិបត្តិការ ដំណើរការនៅលើផលិតផល Apple Watch។ នៅក្នុងអត្ថបទខាងក្រោម ទំនើប សូមនាំមកជូនប្រិយមិត្តអ្នកអាននូវគន្លឹះសំខាន់នៃការប្រើប្រាស់ Apple Watch ដើម្បីជួយអ្នកប្រើប្រាស់វាបានកាន់តែរលូន និងពោរពេញដោយអត្ថប្រយោជន៍។
ចូលទៅក្នុង Control Center/Notification បានយ៉ាងឆាប់
អ្នកគ្រាន់តែអូសផ្ទៃអេក្រង់របស់ Apple Watch ចុះក្រោមដើម្បីបើកមុខងារ Notification ខណៈដែលអ្នកគ្រាន់តែអូសឡើងទៅខាងលើ ដើម្បីបើក Control Center។ នេះអាចជាអ្វីដែលមនុស្សភាគច្រើនសុទ្ធតែដឹង ប៉ុន្តែអ្នកក៏អាចចូលទៅកាន់ Control Center ឬ Notification បានយ៉ាងឆាប់រហ័ស នៅពេលអ្នកកំពុងប្រើប្រាស់ App ណាមួយ ដោយគ្រាន់តែសង្កត់នៅលើគែមរបស់អេក្រង់ឱ្យជាប់មួយវិនាទី ហើយបន្ទាប់មកអូសឡើងលើ ឬចុះក្រោមជាការស្រេច។

ស្វែងរកទីតាំងទូរសព្ទ iPhone

នៅក្នុង Control Center បើសិនជាអ្នកសង្កត់លើរូបសញ្ញា ដែលស្រដៀងនឹងរូបទូរសព្ទ iPhone វានឹងបណ្តាលឱ្យទូរសព្ទ iPhone របស់អ្នកបញ្ចេញសម្លេង ដូច្នេះអ្នកអាចរកឃើញទូរសព្ទបានយ៉ាងងាយ នៅពេលអ្នកភ្លេចទីតាំងរបស់វា។ បើសិនជាអ្នកចុចសង្កត់ឱ្យជាប់នៅលើប៊ូតុង វាក៏នឹងធ្វើឱ្យទូរសព្ទបញ្ចេញពន្លឺភ្លើង ធ្វើឱ្យអ្នកកាន់តែងាយស្រួលស្វែងរកទូរសព្ទដៃរបស់អ្នក។

ប្រើប្រាស់ជាឧបករណ៍បញ្ជារ

បើសិនជាអ្នកបាត់ឧបករណ៍បញ្ជារទូរទស្សន៍ Apple TV សូមកុំបារម្ភ ព្រោះ Apple Watch អាចដំណើរការជំនួសបាន បើសិនជាអ្នកទាញយក Apple TV Remote App នៅលើទូរសព្ទ iPhone របស់អ្នក។ វាមានភាពងាយស្រួលជាងការប្រើប្រាស់ទូរសព្ទ iPhone ព្រោះនាឡិកាដៃ គឺតែងតែស្ថិតនៅលើ កដៃ របស់អ្នកជានិច្ច។

ផ្លាស់ប្តូរ App Layout

ក្រឡាចត្រង្គរបស់ App មានរូបរាងស្អាតហើយនៅលើ Apple Watch ប៉ុន្តែវាមានផលលំបាកនៅពេលដែលអ្នកចង់ចូលទៅប្រើប្រាស់ App ណាមួយឱ្យបានឆាប់រហ័ស។ បើសិនជាអ្នកចុចសង្កត់ឱ្យយូរនៅលើ Home Screen នៅលើ Apple Watch នៅពេលដែលទម្រង់ Grid View ត្រូវបានបើក អ្នកអាចធ្វើការផ្លាស់ប្តូរទៅជាទម្រង់ List View ដែលរាយនាម App ទាំងអស់នៅលើ Apple Watch របស់អ្នកតាមលំដាប់តួអក្សរ។ អ្នកអាចអូសកាត់តារាងទាំងនោះ ដោយធ្វើការអូសលើផ្ទៃអេក្រង់នាឡិកា ឬជាមួយ Digital Crown ដើម្បីស្វែងរកអ្វីដែលអ្នកចង់បាន។

ដោះសោរ Mac

បើសិនជាអ្នកមាន Mac ដែលចេញកាលពីពាក់កណ្តាលឆ្នាំ 2013 ឬម៉ូដែលថ្មីៗ អ្នកអាចកំណត់ឱ្យ Apple Watch របស់អ្នកឱ្យដោះសោរ Mac បានដោយស្វ័យប្រវត្តិ ដែលមានន័យថា អ្នកមិនចាំបាច់វាយលេខសម្ងាត់ទេ។ វាពិតជាមានអត្ថប្រយោជន៍ និងអាចដំណើរការបាននៅក្នុង Setting របស់ Mac នៅក្នុងផ្នែក Security & Privacy។ Apple Watch ត្រូវតែបានដោះសោរ សម្រាប់អនុវត្តដំណើរការនេះ ហើយប្រព័ន្ធ Wi-Fi និង Bluetooth ក៏ត្រូវដំណើរការដែរ ក្នុងនាមជា Two-Factor Authentication។

សរសេរអត្ថបទតាមការព្យាករណ៍

មុខងារសរសេរអក្សរ នៅក្នុង Messages អនុញ្ញាតឱ្យអ្នកប្រកបពាក្យនៅលើ Apple Watch បាន ប៉ុន្តែវាអាចមានការរំខានសម្រាប់ការសរសេរសារវែងៗ។ បើសិនជាអ្នកប្រកបតួអក្សរមួយចំនួន ដើម្បីផ្តើមជាពាក្យមួយ អ្នកអាចប្រើប្រាស់ Digital Crown ដើម្បីទទួលបានការព្យាករណ៍អត្ថបទមួយចំនួន ដែលធ្វើឱ្យការវាយសារជាអក្សររបស់អ្នកកាន់តែលឿន។

បិទ Audio Controls

នៅពេលដែលអ្នកចាក់តន្រ្តីនៅលើទូរសព្ទ iPhone នោះ Apple Watch របស់អ្នកនឹងប្រើប្រាស់ទម្រង់ដើម Default ដើម្បីផ្តល់ជូននូវការបញ្ជារការចាក់តន្រ្តី នៅខាងមុខ និងចំកណ្តាល ដែលអាចជាការរំខាននៅពេលអ្នកចង់ធ្វើអ្វីផ្សេងទៀតនៅលើ Apple Watch។ អ្នកអាចបិទមុខងារនេះបាននៅក្នុង Setting ដោយចូលទៅកាន់ General បន្ទាប់មកចូលទៅ Wake Screen ហើយចុចផ្តាច់ដំណើរការ Auto-Launch Audio Apps ជាការស្រេច។

សាកល្បងប្រើប្រាស់គន្លឹះសំខាន់ៗទាំងនេះ នោះអ្នកនឹងអាចរីករាយកាន់តែខ្លាំងក្នុងការប្រើប្រាស់ Apple Watch របស់អ្នក៕

ប្រភព: macrumors ផ្នែក: បច្ចេកវិទ្យា, នាឡិកា

អត្ថបទអ្នកចង់អាន

ទូរទស្សន៍ LG OLED ទំហំ 77 inch មានតម្លៃស្មើនឹងឡានមួយគ្រឿង

ដោយ: ដួងច័ន្ទ 9 PM, Sunday, 02 Jul, 2017

ទូរទស្សន៍ LG ម៉ូដែល W Series ដែលជាទូរទស្សន៍អេក្រង់ OLED បំពាក់បច្ចេកវិទ្យា 4K បានផ្តល់ ភាពភ្ញាក់ផ្អើលដល់អ្នកទាំងអស់គ្នា នៅក្នុងព្រឹតិ្តការណ៍ CES ជា...

Angry Birds Go មកដល់ហើយ Download Free!

ដោយ: ដាលីស 5 PM, Friday, 08 May, 2015

មកដល់ហើយសម្រាប់ហ្គេម នៅលើស្មាតហ្វូនដ៏ល្បីល្បាញ ដែលគ្មាននរណាម្នាក់មិនស្គាល់របស់ Rovio គឺ Angry Birds នោះ ដោយ Version ថ្មីនេះមានឈ្មោ...

ណែនាំម៉ាស៊ីនត្រជាក់ LG Window A/C

ដោយ: ដួងច័ន្ទ 10 AM, Friday, 20 Jul, 2018

តើលោកអ្នកធ្លាប់ស្គាល់ម៉ាស៊ីនត្រជាក់ប្រភេទ Window A/C ដែរឬទេ? ម៉ាស៊ីនត្រជាក់ប្រភេទនេះអាចហៅម្យ៉ាងទៀតថា Room Air Conditioner។ ម៉ាស៊ីនត្រជាក់ប្រភេទនេះត...

កាមេរ៉ាថតវីដេអូ 4K ដ៏តូច ពិតជាមិនធម្មតា

ដោយ: ដួងច័ន្ទ 9 AM, Monday, 21 Jan, 2019

ផលិតផលថ្មីចុងក្រោយបង្អស់របស់ក្រុមហ៊ុន DJI គឺកាមេរ៉ា Osmo Pocket។ នេះជាកាមេរ៉ាប្រភេទទប់លំនឹងកាន់ជាប់នឹងដៃ មានទំហំតូចបំផុត ដែលក្រុមហ៊ុនផលិតកាមេរ៉ា/ D...

Tomnerb.Com - YouTube Channel