មជ្ឈមណ្ឌលតភ្ជាប់ថាមពល USB-C ថ្មីរបស់ Satechi គាំទ្រម៉ូនីទ័រ 4K ក្នុងល្បឿន 60Hz រួមទាំងមានឌុយដោតរន្ធ USB-C ចំនួនពីរ
ក្រុមហ៊ុន Satechi កំពុងចេញផ្សាយមជ្ឈមណ្ឌលតភ្ជាប់ថាមពល USB-C ថ្មី។ ដំបូងព័ត៌មានបានលើកឡើងអំពីដំណឹងល្អ នោះគឺមជ្ឈមណ្ឌលតភ្ជាប់ថាមពលនេះមានរន្ធ HDMI ចំនួនពីរ ដែលអាចតភ្ជាប់ទៅនឹងម៉ូនីទ័រ 4K ចំនួនពីរ ក្នុងពេលតែ មួយ។ នេះពិតជាល្អណាស់ ដើម្បីដោះស្រាយបញ្ហាដ៏ចម្បងរបស់មជ្ឈមណ្ឌលតភ្ជាប់ថាមពលជំនាន់មុន ហើយវាក៏អាចគាំទ្រម៉ូនីទ័រ ដែលមាន 4K Resolution ក្នុងល្បឿន 60Hz ជំនួសឱ្យការកំណត់បានត្រឹមតែល្បឿន 30Hz សម្រាប់ម៉ូដែលជំនាន់ មុន។ ប៉ុន្តែ ក៏មានដំណឹងអាក្រក់មួយ នោះគឺមជ្ឈមណ្ឌលតភ្ជាប់ថាមពលនេះ គឺអាចត្រូវបានប្រើប្រាស់ផ្តាច់មុខសម្រាប់ម៉ាស៊ីន MacBook, MacBook Air, MacBook Pro, និងកុំព្យូទ័រលើតុ Mac Mini ដែលមានរន្ធ USB-C ប៉ុណ្ណោះ ដូចដែលប្រិយមិត្តមើលឃើញនៅក្នុងរូបភាពខាងក្រោមនេះ។
អាដាប់ធ័រពហុមេឌាថ្មី (ដែលបានបង្ហាញរូបភាព ដូចនៅខាងលើនេះ) មានរន្ធចំនួនបី រួមមាន៖ រន្ធ USB-C PD 60W, រន្ធ microSD និងរន្ធ SD card, រួមជាមួយនឹងរន្ធ Ethernet មួយផងដែរ។ សម្រាប់ម៉ូដែលនេះ មានតម្លៃ $109.99 ហើយអ្នកនឹងរកទិញបានពីគេហទំព័រ Amazon និងគេហទំព័ររបស់ក្រុមហ៊ុន Satechi ផ្ទាល់តែម្តង។
តើអ្នកចង់ឱ្យប្រើប្រាស់ម៉ូនីទ័រ 4K ពីរក្នុងពេលតែមួយ ហើយអាចប្រើប្រាស់ក្នុងល្បឿន 60Hz ដែរឬទេ? អ្នកប្រាកដជាចង់ងាកមកប្រើប្រាស់អាដាប់ធ័រ Dual HDMI ថ្មីរបស់ក្រុមហ៊ុន Satechi ។ អាដាប់ធ័រថ្មីនេះមានតម្លៃ $64.99 ដែលមានបំពាក់រន្ធ USB-C PD 60W និងរន្ធ HDMI ចំនួនពីរ ដែលអនុញ្ញាតឱ្យម៉ូនីទ័រ 4K របស់អ្នក ដំណើរការបានយ៉ាងរលូន។ តម្លៃនេះគឺជាការបញ្ចុះតម្លៃ 20% របស់ក្រុមហ៊ុន សម្រាប់ពេលវេលាកំណត់មួយ ទៅលើម៉ូដែល ដែលក្រុមហ៊ុនបានកំណត់ផងដែរ៕