ចូលចិត្តទំនើប

USB-C Hub ថ្មី ដោះស្រាយបញ្ហារន្ធដោតនៅលើ iMac

ដោយ: ដួងច័ន្ទ 8 AM, Saturday, 29 Dec, 2018

ផលិតផល iMac របស់ Apple ត្រូវបានផលិតឡើងជាមួយការសម្រេចចិត្តលាក់រន្ធដោតទាំងអស់ នៅខាងក្រោយតួកុំព្យូទ័រ ដែលការសម្រេចចិត្តនេះធ្វើឡើងជិតមួយទស្សវត្សន៍មកហើយ។ ខណៈដែលវាមានរូបរាងល្អគន់ ប៉ុន្តែសម្រាប់អ្នកដែលមានតម្រូវការប្រើប្រាស់ខ្សែភ្ជាប់ USB និងខ្សែភ្ជាប់ដទៃទៀត ករណីលាក់កំបាំងរន្ធដោតនេះពុំសូវសមប្រកបសម្រាប់អតិថិជនប្រភេទនេះឡើយ។

ផលិតផល Stand Hub ថ្មីពីក្រុមហ៊ុន Satechi ទំនងជាជម្រើសផលិតផលដែលផ្តល់នូវដំណោះស្រាយល្អមួយ សម្រាប់អ្នកដែលមានបញ្ហាជាមួយរន្ធដោតនៅខាងក្រោយ។ វាត្រូវបានរចនាឡើងមានលក្ខណៈជាជើងបញ្ឈរធ្វើពីអាលុយពីញ៉ូមដ៏សាមញ្ញ ដែលធ្វើការភ្ជាប់តាមរយៈ USB-C និងផ្តល់រន្ធដោត USB-C ចំនួនមួយ រន្ធដោត USB Type-A ចំនួន 3 រន្ធដាក់ SD និង microSD Card និងរន្ធដោតកាសស្តាប់មួយ ដែលរន្ធភ្ជាប់ទាំងអស់នេះត្រូវបានរចនាឡើងផ្តល់នូវភាពងាយស្រួលសម្រាប់ការប្រើប្រាស់។
សម្រាប់ផលិតផល Mac ចាស់ៗ ដែលមិនមានរន្ធ USB-C ក្រុមហ៊ុន Satechi នឹងរួមបញ្ចូល Adapter ប្រភេទ USB-C to USB Type-A មួយគ្រឿង ដូច្នេះអ្នកនឹងនៅតែអាចទទួលបានអត្ថប្រយោជន៍ពីរន្ធដោតបន្ថែមទាំងនោះ។

ខណៈដែល Stand Hub ត្រូវបានផលិតឡើងសម្រាប់ការប្រើប្រាស់ជាមួយ iMac របស់ Apple ដោយសារវាផលិតឡើងពីអាលុយមីញ៉ូមជាគូនឹងគ្នា និងមានជម្រើសពណ៌ Space Gray សម្រាប់អ្នកប្រើប្រាស់ iMac Pro ផងនោះ វាមិនមានហេតុផលណាដែលអ្នកមិនអាចប្រើប្រាស់វាជាមួយកុំព្យូទ័រប្រភេទ USB-C ដទៃទៀត ដែលសក្តិសមនឹងជើងបញ្ឈរនេះទេ។

ផលិតផល Stand Hub មានដាក់លក់ក្នុងទីផ្សារចាប់ពីថ្ងៃនេះតទៅ ជាមួយតម្លៃ $89.99 ជាតម្លៃលក់នៅលើគេហទំព័ររបស់ក្រុមហ៊ុន Satechi និងនៅលើគេហទំព័រលក់ទំនិញ Amazon។

វាមិនមែនជាជម្រើសផលិតផលមានតម្លៃទាបបំផុតទេ ប៉ុន្តែការរួមបញ្ចូលនៃ USB-C និងការរចនាម៉ូដបែប iMac ជាពិសេសនេះ អាចនឹងធ្វើឱ្យវាក្លាយជាផលិតផលដ៏មានតម្លៃសម្រាប់អ្នក បើសិនជាជម្រើសពិសេសៗទាំងនោះជាអាទិភាពសម្រាប់អ្នក។

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

សម្ភារៈប្រើប្រាស់ ជួយសន្សំថវិកា

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 26 Dec, 2017

ថ្ងៃនេះ គេហទំព័រទំនើប សូមណែនាំពីសម្ភារៈប្រើប្រាស់ ដែលជួយអ្នកក្នុងការសន្សំសំចៃថវិកាចំណាយបានយ៉ាងមានប្រសិទ្ធភាព។ ចង់ដឹងថាមានសម្ភារៈអ្វីខ្លះ សូមអានអត្ថ...

ណែនាំពីកង់ឆ្លាតវៃ Buzzard

ដោយ: ដួងច័ន្ទ 8 PM, Saturday, 23 Sep, 2017

ថ្ងៃនេះ ទំនើប សូមទាញអារម្មណ៍អ្នកចេញពីមាតិកា Smartphone, Smarthome និងឧបករណ៍អេឡិចត្រូនិចដទៃទៀត ហើយមកស្គាល់សម្ភារៈឆ្លាតវៃថ្មីមួយ ប្រភេទនោះគឺ Smart Bi...

ហ្គេម Pokémon Go បន្ថែមតួអង្គ Monster ថ្មី

ដោយ: ដួងច័ន្ទ 9 AM, Thursday, 25 Oct, 2018

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Pokémon បានប្រកាសថា Monster មកពីតំបន់ Sinnoh គឺហ្គេម Diamond និង Pearls នាពេលនេះកំពុងមានវត្តមាននៅក្នុងហ្គេម Pokémon Go។ អ...

Lexus RX L SUV ជម្រើសកៅអីបីជួរ សម្រាប់អ្នក

ដោយ: ដួងច័ន្ទ 10 PM, Thursday, 22 Feb, 2018

ក្រុមហ៊ុន Lexus បានណែនាំរថយន្តម៉ូដែលថ្មី មានកៅអីបីជួរ នៅក្នុងស៊េរីរថយន្តម៉ូដែល RX ដែលមានស្លាកម៉ូដែល RX L បន្ថែមជម្រើសកៅអី 6 និង 7 កៅអី សម្រាប់អ្នក។...

Tomnerb.Com - YouTube Channel