ចូលចិត្តទំនើប

តោះមកស្គាល់ ជំនួយការសម្លេង Saramonic SmartMic

ដោយ: ដួងច័ន្ទ 8 AM, Monday, 18 Mar, 2019

Saramonic SmartMic គឺជាក្បាលមេក្រូស្រូបសម្លេង ដ៏ជំនាញមួយ ត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ប្រើប្រាស់ជាមួយទូរសព្ទ iPhone, iPad និងឧបករណ៍ដទៃទៀតដែលប្រើប្រាស់ប្រព័ន្ធ iOS ក៏ដូចជា Smartphone ដែលប្រើប្រាស់ប្រព័ន្ធ Android ផងដែរ។

ក្បាលមេក្រូនេះមាន Direction Capsule កម្រិត 90 ដឺក្រេ ដែលអាចកំណត់ការស្រូបសម្លេងរំខាននានា នៅជុំវិញខ្លួនអ្នក និងផ្តល់នូវសម្លេងលឺច្បាស់។ SmartMic មួយនេះធ្វើឱ្យគុណភាពនៃការថតសម្លេងរបស់អ្នកប្រសើរឡើង នៅពេលយើងធ្វើការប្រៀបធៀបជាមួយ Microphone ដែលមានតំឡើងនៅលើទូរសព្ទដៃ។

Saramonic SmartMic ជាក្បាលមេក្រូស្រូបសម្លេងអគ្គិសនីមួយប្រភេទដែលមានទម្ងន់ស្រាល រចនាម៉ូដឡើងដើម្បីផ្តល់នូវប្រេកង់សម្លេងធំទូលាយ និងមានការតំឡើងដ៏សាមញ្ញ ជាមួយឧបករណ៍ចល័តនានា សម្រាប់តន្រ្តីករ អ្នកកាសែត ឬអ្នកមានជំនាញថតសម្លេង ប្រើប្រាស់ក្នុងការហាត់សម ការសម្ភាសន៍ និងការថតសម្លេង។ ឧបករណ៍ភ្ជាប់ប្រភេទ TRRS ទំហំ 3.5mm អនុញ្ញាតឱ្យអ្នកដោតក្បាលមេក្រូដោយផ្ទាល់ទៅនឹងឧបករណ៍ចល័ត ឬទូរសព្ទដៃរបស់អ្នក។ វាមិនត្រូវការប្រើប្រាស់ថ្មនោះទេ ដោយគ្រាន់តែភ្ជាប់ក្បាលមេក្រូ អ្នកអាចធ្វើការថតសម្លេងតាមរយៈ App សម្រាប់ថតសម្លេងបានហើយ។ ជាមួយទម្ងន់ដ៏ស្រាល និងទំហំដ៏តូច វាជាជម្រើសក្បាលមេក្រូសម្រាប់ការថតសម្លេងដ៏ល្អមួយ ព្រោះវាងាយស្រួលយកតាមខ្លួន។ ការរចនាក្នុងទម្រង់ Shotgun ជួយកាត់បន្ថយសម្លេងរំខាន ចេញពីខាងក្រោយ និងពីចំហៀងបាន។
SmartMic មានបំពាក់ជាមួយ Shockmount ដើម្បីកាត់បន្ថយការកាត់នៅនឹងដៃ និងសម្លេង រំញ័រ។ ភាពងាយស្រួលក្នុងការកែតម្រូវមុំរបស់ក្បាលមេក្រូ អាចឱ្យអ្នកងាយស្រួលតម្រង់ទិសរបស់ក្បាលមេក្រូឆ្ពោះទៅរកប្រភពសម្លេង។

ប្រេកង់ឆ្លើយតបរបស់វា ស្ថិតនៅក្នុងចន្លោះពី 35 Hz ទៅ 18 kHz ធានានូវការថតយកសម្លេងផ្សេងៗគ្នាបានយ៉ាងច្បាស់។ គម្រប Windscreen ក៏មានភ្ជាប់នៅក្នុងប្រអប់ជាមួយក្បាលមេក្រូ ដែលជួយក្នុងការកាត់បន្ថយសម្លេងរំខាន នៅពេលមានខ្យល់បក់ ឬពេលកំពុងធ្វើចលនា។
នេះក៏ជាជម្រើសក្បាលមេក្រូស្រូបសម្លេងមួយដ៏ល្អ សម្រាប់អ្នកមានចំណូលចិត្ត Live វីដេអូនៅលើបណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook និង YouTube ជាដើម ព្រោះវាជួយធ្វើឱ្យ សម្លេងវីដេអូ Live របស់អ្នកលឺកាន់តែច្បាស់៕

ប្រភព: amazon ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

ទូរសព្ទ iPhone8 ដែលដំណើរប្រព័ន្ធប្រតិបត្តការ iOS11 គឺជាទូរសព្ទដែលបង្កើតពីក្តីសុបិន្ត

ដោយ: ដួងច័ន្ទ 9 PM, Sunday, 12 Feb, 2017

នាពេលបច្ចុប្បន្ន មនុស្សភាគច្រើនកំពុងផ្តោតចំណាប់អារម្មណ៍ខ្ពស់ លើទូរសព្ទម៉ូដែលថ្មី Samsung Galaxy S8 ដែលនឹងមកដល់ឆាប់ៗខាងមុខនេះ ដែលមានពាក្យចចាមអារ៉ាម ...

កញ្ចក់ថតរូប Selfie ថតភ្លាមដាក់បង្អួត នៅលើបណ្តាញសង្គមភ្លែត

ដោយ: ដាលីស 1 PM, Saturday, 30 May, 2015

ថ្ងៃនេះ យើងមាន Gadget ល្អៗ ដែលប្រើសម្រាប់ជួយឱ្យការថត Selfie របស់យើងចេញឱ្យ​មកស្រស់​ស្អាត​មកជម្រាប​ជូន។ iStrategy Labs ជាបច្ចេកទេសមួយនៅក្នុង Digital ...

Olympus នឹងចេញលក់កាមេរ៉ា សម្រាប់កីឡា ឆាប់ៗនេះ

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 05 Mar, 2019

ភាពរំភើបទាក់ទងនឹងផលិតផលកាមេរ៉ាកាលពីឆ្នាំ 2018 ស្ទើរតែមិនមានចំណែករបស់ Olympus ទេ ប៉ុន្តែក្រុមហ៊ុនផលិតកាមេរ៉ាដ៏ល្បីល្បាញមួយនេះ បាននឹងកំពុងសម្លឹងរកការ...

ទូរសព្ទ Huawei P10 និង P10 Plus នឹងចេញលក់ក្នុងត្រីមាសទី១ ឆ្នាំ២០១៧

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 08 Feb, 2017

កាលពីឆ្នាំ២០១៦ កន្លងទៅ ទូរសព្ទ Huawei P9 បានទាក់ទាញចំណាប់អារម្មណ៍ នៅលើទីផ្សាបានយ៉ាងច្រើន គួឱ្យកត់សម្គាល់ ដោយផ្តល់នូវប្រព័ន្ធដំណើរការ Android កម្រិត...

Tomnerb.Com - YouTube Channel