ចូលចិត្តទំនើប

microSD ទំហំ 1TB របស់ SanDisk ចេញលក់ហើយ

ដោយ: ដួងច័ន្ទ 8 AM, Thursday, 23 May, 2019

ផលិតផលអង្គចងចាំ Extreme microSD ទំហំ 1TB របស់ក្រុមហ៊ុន SanDisk គឺជាអង្គចងចាំមានសមត្ថភាពធំជាងគេ ដែលមិនទាន់ធ្លាប់មាននៅក្នុងទីផ្សាពីមុនមក ហើយនាពេលនេះ អ្នកអាចទិញវាយកមកប្រើប្រាស់បានហើយនៅក្នុងតម្លៃ $449.99។

សម្រាប់ទីកន្លែងដែលអ្នកអាចស្វែងរកទិញវាបាននាពេលនេះ គឹវាមានដាក់លក់នៅតាមបណ្តាហាងរបស់ SanDisk។ B&H Photo ក៏មានទទួលការកុម៉ង់ទិញសម្រាប់អង្គចងចាំថ្មីនេះដែរ។ ចំណែកគេហទំព័រលក់ទំនិញដ៏ល្បីល្បាញ Amazon ក៏មានតារាងរាយនាមផលិតផលថ្មីនេះដែរ ទោះបីជា បច្ចុប្បន្ននេះ វាមិនទាន់មានដាក់លក់នៅសហរដ្ឋអាមេរិកក្តី។ អ្នកអាចទិញអង្គចងចាំថ្មីនេះបាន តាមរយៈ Amazon បើសិនជាអ្នកស្ថិតនៅក្នុងប្រទេសអេស្ប៉ាញ អាល្លឺម៉ង់ ឬចក្រភពអង់គ្លេស។ យោងតាមគេហទំព័រ Tom’s Guide អាស្រ័យលើទីកន្លែងដែលអ្នករស់នៅ ការដឹកជញ្ជូនអាចនឹងត្រូវពន្យារពេលរហូតដល់ 3 ខែ រាប់ចាប់ពីថ្ងៃនេះតទៅ។

ផលិតផលអង្គចងចាំ microSD ស្រឡាយ Extreme របស់ក្រុមហ៊ុន SanDisk ត្រូវបានផ្សព្វផ្សាយថា មានសមត្ថភាពអាន (Read) ក្នុងល្បឿន 160MB ក្នុងមួយវិនាទី និងសមត្ថភាពសរសេរ (Write) ក្នុងល្បឿន 90MB ក្នុងមួយវិនាទី ហើយអង្គចងចាំសមត្ថភាពខ្ពស់ថ្មីមួយនេះ ក៏ដើរតាមគន្លងដូចគ្នានេះដែរ។
ក្នុងន័យនេះ វាគឺជាជម្រើសប្រសើរជាងអង្គចងចាំ Ultra microSD របស់ SanDisk បើសិនជាអ្នកធ្វើការថតយកវីដេអូ 4K ច្រើន។ ការផ្ទេរទិន្នន័យ និងថេរវេលា Load គួរតែមានល្បឿនឆាប់ជាងមុនបន្តិចផងដែរ។ បើសិនជាអ្នកមានចំណាប់អារម្មណ៍ ចង់ប្រើប្រាស់អង្គចងចាំ microSD ទំហំ 1TB ថ្មីនេះ អ្នកគួរតែប្រាកដថា ឧបករណ៍របស់អ្នកសក្តិសមនឹងប្រើប្រាស់វា។

ការក្លាយជាម្ចាស់អង្គចងចាំ microSD ទំហំ 1TB ដំបូងបង្អស់ទំនងជាពិសេសខ្លាំងណាស់ ប៉ុន្តែមានភាពឡូយឆាយនេះមិនចាំបាច់សម្រាប់អ្នក ធៀបនឹងការសន្សំសំចៃថវិកា អ្នកនៅមានជម្រើសតូចៗមួយចំនួនទៀត ដែលមានតម្លៃសមរម្យ។ microSD ទំហំ 512GB របស់ក្រុមហ៊ុន Samsung មានដាក់លក់នៅលើ Amazon ក្នុងតម្លៃត្រឹមតែ $99.99 ប៉ុណ្ណោះ ហើយជម្រើស Ultra microSD ទំហំ 400GB របស់ SanDisk ក៏មានផងដែរ ក្នុងតម្លៃត្រឹមតែ $56.99 ប៉ុណ្ណោះ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

ចំណុចនៃទូរទឹកកក ដែលអ្នកគួរតែត្រូវសម្អាត

ដោយ: ភារុន 9 AM, Monday, 21 Jan, 2019

ទូរទឹកកករបស់អ្នកត្រូវការថែទាំយ៉ាងត្រឹមត្រូវ មិនមែនគ្រាន់តែលាងសម្អាតធ្នើរក្នុងទូរទឹកកកលំៗ ឬគ្រវែងវាចោលនោះទេ។ តើអ្នកមិនដែលស្រមៃទេថា មានកន្លែងផ្សេងទៀត...

LG សម្ពោធសាខា LG BRANDSHOP ថ្មី សាខាក្រុងតាខ្មៅ

ដោយ: ទំនើប 3 PM, Thursday, 23 May, 2019

ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជីហ្គៀ (G Gear) បានប្រារព្ធនូវពិធីបើកសម្ពោធសាខាថ្មីមួយទៀត គឺសាខា LG BRANDSHOP ក្រុងតាខ្មៅ ដែលមានអាសយដ្ឋាន ផ្...

iPhone ថ្មីមួយចំនួនមានបញ្ហាបញ្ចូលថ្ម

ដោយ: ដួងច័ន្ទ 8 AM, Saturday, 13 Oct, 2018

ម្ចាស់ទូរសព្ទ iPhone XS និង XS Max មួយចំនួន បានផ្តល់នូវព័ត៌មានមួយចំនួនទាក់ទាងនឹងបញ្ហាប្រើប្រាស់ Cellular ជាមួយនឹងទូរសព្ទ iPhone ជំនាន់ចុងក្រោយទាំងព...

មានអ្វីពិសេសពី Fujifilm X-T30

ដោយ: ដួងច័ន្ទ 9 AM, Thursday, 21 Feb, 2019

ក្រុមហ៊ុន Fujifilm គឺជាក្រុមហ៊ុនជំនាញផលិតផលកាមេរ៉ា Retro ហើយក្រុមហ៊ុននេះនៅតែបន្តនិន្នាការរបស់ខ្លួនក្នុងការផលិត ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារ ជាព...

Tomnerb.Com - YouTube Channel