ចូលចិត្តទំនើប

តើកាសស្តាប់ Galaxy Buds ឥតខ្សែរបស់ Samsung មានអ្វីពិសេស?

ដោយ: ភារុន 9 AM, Tuesday, 27 Aug, 2019

ខណៈពេលដែលក្រុមហ៊ុន Samsung បានបង្ហើបថាខ្លួនបានដំណើរការផលិត កាសស្តាប់ឥតខ្សែដ៏ពិតប្រាកដ កាលពីឆ្នាំមុននេះ។ នៅឆ្នាំនេះទីបំផុត វាបានលេចចេញនូវរូបរាងជាឈុតមួយ ដែលត្រូវបានរចនាឡើងជាពិសេស សម្រាប់ខ្សែស្រឡាយ Galaxy នោះគឺកាសស្តាប់ Galaxy Buds។ សម្រាប់កាសស្តាប់នេះ មានតម្លៃ $130 រួមជាមួយនឹងលក្ខណៈពិសេសស្តង់ដារជាច្រើនដូចជា៖ Case សាកថ្ម, ការត្រួតពិនិត្យនៅលើ Board, និងការ Access ចូលទៅក្នុងជំនួយការនិម្មិតផ្សេងៗ។ ប៉ុន្តែកាសស្តាប់ឈុតនេះ ត្រូវបានកត់សម្គាល់ មកពីការប្រកួតប្រជែងជាមួយនឹងទំហំដ៏តូចរបស់វា ទម្ងន់ស្រាល និងការកំណត់របស់ EQ ។ ខណៈពេល ដែលអ្នកត្រួតពិនិត្យលើកាសស្តាប់ គឺលោក Billy Steele បានរីករាយទៅនឹងការតភ្ជាប់ ដ៏គួរឱ្យទុកចិត្ត ទៅនឹងអាយុកាលថាមពលថ្មដ៏ល្អរបស់កាសស្តាប់ឥតខ្សែថ្មីនេះ។ ប៉ុន្តែ លោកមានការខកចិត្តបន្តិចត្រង់ចំណុច នូវការត្រួតពិនិត្យទៅលើការប៉ះ និងគុណភាពសំឡេងរបស់វាបន្តិចបន្តួច។ ទោះបីជា ការហៅទូរស័ព្ទ ជាមួយនឹងកាសស្តាប់ឥតខ្សែនេះ ជាជម្រើសដ៏ល្អរឹងមាំ សម្រាប់ម្ចាស់ផលិតផល Galaxy ក៏ដោយ ក៏លោក Billy បានប្រគល់ពិន្ទុឱ្យទៅកាសស្តាប់ឥតខ្សែ Galaxy Buds នេះត្រឹមតែ 69 ប៉ុណ្ណោះ។ ដូច្នេះ តើកាសស្តាប់ថ្មីនេះ ពិតជាមិនល្អគ្រប់គ្រាន់ឬ?




បច្ចុប្បន្ននេះ មានអ្នកប្រើប្រាស់ចំនួន 10នាក់ នឹងបាន Reviews នៅលើគេហទំព័រផលិតផលរបស់ Samsung សម្រាប់កាសស្តាប់ឥតខ្សែថ្មីនេះ ហើយត្រូវបានគេផ្តល់មតិយោបល់ថាស្រឡាញ់កាសស្តាប់ថ្មីនេះ គិតជាមធ្យមប្រមាណ 66 ។ ដូចនេះ ក្រុមហ៊ុន Samsung ចង់ឱ្យអ្នកប្រើប្រាស់ថ្លឹងថ្លែងអំពីគុណសម្បត្តិ និងគុណវិបត្តិនៃផលិតផល Galaxy Buds នឹងផ្តល់មតិយោបល់នៅលើគេហទំព័ររបស់ក្រុមហ៊ុន ថាតើអ្នកប្រើប្រាស់ជួបប្រទះនឹងបញ្ហាអ្វីខ្លះ?
បញ្ហានៅលើដំណើរការតំឡើង ឬ មិនពេញចិត្តទៅនឹងការផ្តល់សំឡេង ខណៈពេលនិយាយទូរស័ព្ទ ឬ បញ្ហាទៅនឹងកង្វះខាតបច្ចេកវិទ្យា Auto Pause ឬក៏បញ្ហាផ្សេងៗទៀត ដែលអ្នកប្រើប្រាស់យល់ថាមិនល្អគ្រប់គ្រាន់ សម្រាប់ការប្រើប្រាស់ កាសស្តាប់ឥតខ្សែថ្មី របស់ Samsung ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

បញ្ហានៃឧបករណ៍ប្រើប្រាស់ក្នុងផ្ទះរបស់ LG ដែលបញ្ជាដោយប្រព័ន្ធ AI នឹងត្រូវបានដោះស្រាយ មុនពេលវាកើតឡើង!

ដោយ: ភារុន 9 AM, Saturday, 07 Sep, 2019

កាលពីដើមឆ្នាំនេះ អំឡុងពេលសន្និសីទសារព័ត៌មាននៅក្នុងព្រឹត្តិការណ៍ CES ក្រុមហ៊ុន LG បានលើកឡើងនូវករណី ដែលត្រូវបានព្យាករណ៍អំពីបញ្ហានៃឧបករណ៍ប្រើប្រាស់ក្ន...

Mercedes បានបង្កើតរថយន្តក្រុង សម្រាប់អនាគតកាល

ដោយ: ដួងច័ន្ទ 8 PM, Monday, 19 Jun, 2017

ក្រុមហ៊ុន Mercedes-Benz ចង់នាំយកប្រព័ន្ធដឹកជញ្ជូន ស្វយ័តមកជូនមហាជនទាំងអស់។ កាលពីឆ្នាំមុន ក្រុមហ៊ុនបានបង្កើតរថយន្តក្រុង ពាក់កណ្តាលស្វយ័ត មានឈ្មោះថា ...

ការតាំងបង្ហាញផលិតផល LG នៅក្នុងព្រឹត្តិការណ៍ InnoFest Asia 2017

ដោយ: ទំនើប 10 AM, Friday, 17 Mar, 2017

  ក្រុមហ៊ុន LG Electronics មានមោទនភាពក្នុងការដាក់បង្ហាញទូរទស្សន៍ស៊េរីថ្មី 2017 របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ InnoFest Asia។ ម៉ូដែលទូរទស្សន៍ស៊េ...

iPad Pro ទំហំ 11អ៊ីញ ជាមួយនឹងទំហំឃ្លាំងផ្ទុកទិន្នន័យ 1TB នឹងមានតម្លៃថោកជាងមុន!

ដោយ: ភារុន 10 AM, Thursday, 19 Sep, 2019

ក្រុមហ៊ុន Amazon បានចំណាយប្រាក់រាប់រយលានដុល្លារ សម្រាប់ផលិតផល iPad Pro (Wi-Fi) ទំហំ 11អ៊ីញ ជាមួយនឹងឃ្លាំងផ្ទុកទិន្នន័យ 1TB ដែលវាមានតម្លៃ $1,149 ហើយ...

Tomnerb.Com - YouTube Channel