ចូលចិត្តទំនើប

ទូរទស្សន៍ The Wall ថ្មី ពង្រីកទំហំកាន់តែធំ

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 10 Jul, 2019

អ្នកគិតថាទូរទស្សន៍ម៉ូដែល The Wall ទំហំ 146 inch របស់ក្រុមហ៊ុន Samsung ជាទូរទស្សន៍មានទំហំដ៏ធំសម្បើមមែនទេ? អ្នកគិតខុសហើយ។
ក្រុមហ៊ុនអេឡិចត្រូនិចយក្សមួយនេះ កំពុងបំពេញកិច្ចសន្យារបស់ខ្លួន សម្រាប់ការនាំយកទូរទស្សន៍ខ្នាតយក្សសម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋាន ដោយធ្វើការណែនាំទូរទស្សន៍ម៉ូដែល The Wall Luxury។

នេះជាទូរទស្សន៍ដែលរចនាឡើងជាមួយមហច្ឆិតាកាន់តែធំ សម្រាប់ការប្រើប្រាស់នៅក្នុងគេហដ្ឋាន។ វាចាប់ផ្តើមពីទំហំ 73 inch និងអេក្រង់កម្រិត 1080p ប៉ុន្តែបច្ចេកវិទ្យា MicroLED របស់វា អនុញ្ញាតឱ្យវាពង្រីកទំហំរហូតដល់ 292 inch និងមានកម្រិត Resolution រហូតដល់ 8K។ នេះជាទំហំអង្កត់ទ្រូងលើសពី 7 ម៉ែត្រ។ អ្នកអាចគ្របដណ្តប់ស្ទើរតែពេញផ្ទៃជញ្ជាំងនៃបន្ទប់ទទួលភ្ញៀវដ៏ធំមួយ ជាមួយនឹងទូរទស្សន៍របស់អ្នក។ ក្រុមហ៊ុន Samsung បាននឹងកំពុងជំរុញការប្រើប្រាស់មុខងារ Ambient Mode របស់ខ្លួន ដើម្បីតុបតែងក្នុងគេហដ្ឋានរបស់អ្នក ជាមួយសិល្បៈ នៅពេលអ្នកមិនប្រើប្រាស់ទូរទស្សន៍សម្រាប់ទស្សនា។ អ្នកពិតជាអាចមានលទ្ធភាពចំណាយលើថ្លៃអគ្គិសនីដោយគ្មានបញ្ហា បើសិនជាអ្នកមានលទ្ធភាពទិញទូរទស្សន៍យក្សមួយនេះ។

លើសពីនេះទៀត ទូរទស្សន៍មួយនេះបំពាក់នូវគុណភាពខ្ពស់មួយឈុត លើសពីរូបរាងដ៏ទាក់ទាញរបស់វា។ វាមានបំពាក់អត្រា Refresh Rate រហូតដល់ 120Hz និងមានបច្ចេកវិទ្យា HDR ដែលអាចផ្តល់ជូននូវរូបភាពភ្លឺច្បាស់ត្រជាក់ភ្នែក ក្នុងកម្រិតពន្លឺ 2,000-Nit។


ទូរទស្សន៍ម៉ូដែល The Wall Luxury នឹងមានដាក់លក់ជាសកលនៅក្នុងខែកក្កដាខាងមុខនេះហើយ។ ក្រុមហ៊ុន Samsung មិនបានបញ្ជាក់លម្អិតអំពីតម្លៃរបស់វាទេ។ ប៉ុន្តែនិយាយឱ្យត្រង់ចុះ ប្រិយមិត្តដែលកំពុងអានអត្ថបទមួយនេះ ប្រហែលជាមិនមែនជាអតិថិជនគោលដៅរបស់ The Wall Luxury ទេ។
អ្នកប្រហែលជាត្រូវសម្លឹងរកជម្រើសផ្សេងទៀត ដូចជាម៉ូដែល Q900 របស់ Samsung ក្នុងតម្លៃ $100,000 ឬជម្រើសមួយទៀតពី Sony គឺម៉ូដែល Z9G ទំហំ 98 inch ដែលមានដាក់លក់ក្នុងតម្លៃ $70,000៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរទស្សន៍

អត្ថបទអ្នកចង់អាន

តោះ! មកស្គាល់ ពីវិធីចែករំលែករូបថតពី ទូរស័ព្ទ iPhone ទៅ Mac ដោយឥតខ្សែ

ដោយ: ភារុន 9 AM, Tuesday, 12 Mar, 2019

តើអង្គចងចាំនៅក្នុងទូរស័ព្ទ iPhone របស់អ្នកស្ទើរតែពេញហើយមែនទេ? ហើយអ្នកមិនចង់លុបចោលរូបថត ឬ វីដេអូ ឬ ឯកសារសំខាន់ៗរបស់អ្នកមែនទេ? ជាការពិត ឯកសារភាគច្រើន...

ហ្គេម Monster Hunter នឹងមកដល់ Nintendo Switch

ដោយ: ដួងច័ន្ទ 5 PM, Saturday, 27 May, 2017

ម៉ាស៊ីនហ្គេម Nintendo Switch ទើបនឹងសហការជាមួយក្រុមហ៊ុនភាគីទីបីធំមួយ គឺ Capcom។ ពួកគេបានប្រកាសថា នឹងនាំមកនូវហ្គេម Monster Hunter XX មកកាន់ប្រព័ន្ធហ្...

ព្រឹតិ្តការណ៍ថ្មីរបស់ Apple នឹងផ្តោតលើការអប់រំ

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 16 May, 2018

ក្រុមហ៊ុន Apple បានប្រកាសអំពីព្រឹត្តិការណ៍ពិសេសនាថ្ងៃទី 27 ខែមីនាខាងមុខនេះ ដែលនឹងផ្តោតលើប្រធានបទ «គំនិតច្នៃប្រឌិតថ្មី សម្រាប់គ្រូបង្រៀន និងសិស្ស»​ ...

កាមេរ៉ាទំហំតូច តែមាន Lens ពង្រីកដ៏ធំ

ដោយ: ដួងច័ន្ទ 8 AM, Friday, 07 Sep, 2018

នាពេលបច្ចុប្បន្ន នៅក្នុងទីផ្សារមានកាមេរ៉ាដែលមានសមត្ថភាពពង្រីកធំៗ ប៉ុន្តែសម្រាប់កាមេរ៉ា Sony ម៉ូដែល HX99 និង HX95 ថ្មី អាចនឹងជាកាមេរ៉ាមានទំហំដ៏តូចបំ...

Tomnerb.Com - YouTube Channel