ចូលចិត្តទំនើប

Galaxy Note 10 នឹងចេញលក់នៅដើមខែសីហា

ដោយ: ដួងច័ន្ទ 8 AM, Saturday, 06 Jul, 2019

ក្រុមហ៊ុន Google ប្រហែលជាកំពុងរីករាយក្នុងការបញ្ចេញរូបភាពទូរសព្ទម៉ូដែលថ្មីរបស់ខ្លួន ប៉ុន្តែទូរសព្ទម៉ូដែល Galaxy Note 10 របស់ក្រុមហ៊ុន Samsung ទំនងដូចជាកំពុងដើរតាមគន្លងចាស់ជាប្រពៃណីរបស់ក្រុមហ៊ុនដដែល។

ព័ត៌មានចុងក្រោងបង្អស់ដែលយើងទទួលបានពីសេចក្តីរាយការណ៍របស់គេហទំព័ CNET បានឱ្យដឹងថា ប្រភពជិតដិតបានរៀបរាប់ថា ទូរសព្ទ Galaxy Note 10 នឹងចេញលក់នៅថ្ងៃទី 7 ខែសីហាខាងមុខនេះ នៅទីក្រុង New York។ សប្តាហ៍ទីមួយនៃខែសីហា ប្រាកដណាស់ថាជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់ការបញ្ចេញលក់ទូរសព្ទម៉ូដែល Note។ ទូរសព្ទស៊េរី Note ជាប្រពៃណី គឺជាវេទិកាជំហានដំបូងរបស់ក្រុមហ៊ុន Samsung សម្រាប់ការអួតបង្ហាញពីបច្ចេកវិទ្យាទូរសព្ទថ្មី។ នៅក្នុងឆ្នាំនេះ ព័ត៌មានចចាមអារ៉ាមជាច្រើនបានលើកឡើងថា ក្រុមហ៊ុនកំពុងផលិតទូរសព្ទដែលមានជម្រើស 2 ទំហំខុសគ្នា ដែលក្នុងនោះមានមួយម៉ូដែលនឹងមានប្រើប្រាស់ប្រព័ន្ធ 5G និងទាំងពីរម៉ូដែលថ្មីនេះ នឹងមិនមានរន្ធដោតកាសស្តាប់ 3.5mm ទេ។

ថ្មីៗនេះ យើងទទួលបានរូបភាពមួយសន្លឹក ដែលជារូបភាពបែកធ្លាយចេញពីគេហទំព័រ @Onleaks និង Pricebaba ដែលបង្ហាញថា ក្រុមហ៊ុន Samsung បោះជំហានកាន់តែកៀកជិតទៅរកការលុបបំបាត់ចោល Bezel ទាំងខាងលើ និងខាងក្រោម។ វាក៏បានបង្ហាញពីការរំកិល Hole Punch សម្រាប់ដាក់កាមេរ៉ា Selfie ទៅកាន់ផ្នែកកណ្តាល ជំនួសឱ្យការដាក់នៅផ្នែកជំហៀង ដូចដែលមាននៅលើទូរសព្ទម៉ូដែល Galaxy S10។ ព័ត៌មានបែកធ្លាយទាំងនោះបានបង្ហាញថា ម៉ូដែល Note ទំហំធំ មានអេក្រង់ទំហំ 6.75 inch ខណៈដែលម៉ូដែលមានទំហំតូចមានអេក្រង់ទំហំ 6.3 inch។ នៅក្នុងនោះ យើងបានឃើញថាទូរសព្ទថ្មីទាំងពីរនេះនឹងមានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ តំរៀបគ្នាក្នុងទម្រង់បញ្ឈរ ជំនួសឱ្យទម្រង់ផ្តេក។

គេហទំព័រ CNET បានលើកឡើងថា ក្រុមហ៊ុន Samsung ជាថ្មីម្តងទៀតនឹងប្រើប្រាស់ Barclays Center នៅក្នុងទីក្រុង Brooklyn ជាកន្លែងប្រារព្ធកម្មវិធី ហើយព្រឹត្តិការណ៍ Unpacked នឹងប្រពឹ្រត្តនៅទីនោះ។ នេះមិនមែនជាព័ត៌មានដ៏ភ្ញាក់ផ្អើលសម្រាប់យើងទាំងអស់គ្នាទេ ប៉ុន្តែមានចំណុចមួយដែលយើងចង់ដឹងលម្អិត គឺព័ត៌មានអំពី Galaxy Fold។ សំណួរមួយចំនួនបានចោទឡើងថា តើមានអ្វីកើតឡើងចំពោះផលិតផលទូរសព្ទកាច់បត់របស់ Samsung? តើ Samsung នឹងប្រកាសពីកាលបរិច្ឆេទចេញលក់ថ្មីឬទេ? តើក្រុមហ៊ុននឹងលុបវាចោលតែម្តងឬយ៉ាងណា?

ព័ត៌មានដែលយើងទទួលបាននាពេលបច្ចុប្បន្ន គឺក្រុមហ៊ុននឹងមិនចេញលក់ទូរសព្ទ Galaxy Fold មុនពេលបញ្ចេញលក់ទូរសព្ទ Note 10 ទេ។ ប្រាកដណាស់ថា Samsung ត្រូវអនុវត្ត ឬបកស្រាយអ្វីម្យ៉ាងមុនពេល ឬអាចនៅក្នុងអំឡុងពេល ព្រឹត្តិការណ៍ដាក់បង្ហាញទូរសព្ទ Note 10។
ចំណុចមួយដែលយើងដឹងច្បាស់គឺ ការរំពឹងនឹងទទួលបានព័ត៌មានថ្មីៗបន្ថែមទៀតនៅក្នុងដំណើរទៅកាន់ការប្រកាសអំពី Note 10 ជាផ្លូវការ។ នេះជាដំណាក់កាលដ៏ស្រួចស្រាលជាងគេ ព្រោះក្រុមហ៊ុន Samsung ត្រូវតែបង្ហាញថាក្រុមហ៊ុនមានសមត្ថភាពក្នុងការបំពេញចន្លោះប្រហោង ដែលត្រូវបានលេចឡើងភ្លាមៗចេញពីការហាមប្រាមលើផលិតផលទូរសព្ទរបស់ Huawei។


ទូរសព្ទ Note 10 នឹងក្លាយជាម៉ូដែលទូរសព្ទដ៏ខ្លាំងមួយ។ យើងពិតជាចង់ដឹងថាតើវាខ្លាំងគ្រប់គ្រាន់សម្រាប់ឈរជើងក្នុងលំដាប់កំពូលឬទេ?

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

LG ដាក់បង្ហាញម៉ាស៊ីនសម្ងួតបច្ចេកវិទ្យាដ៏ឆ្លាតវៃ ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា

ដោយ: ទំនើប 11 AM, Wednesday, 17 Jul, 2019

ថ្ងៃចន្ទ ទី15 ខែកក្កដា ឆ្នាំ2019 នេះ ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជីហ្គៀ (G Gear) ប្រារព្ធពិធីសម្ពោធ ផលិតផលថ្មីម៉ាស៊ីនសម្ងួតបច្ចេកវិទ្យាដ...

ស្វែងយល់ពីប្រព័ន្ធ Intel ជំនាន់ទី 9 ថ្មី

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 01 May, 2019

នៅពេលក្រុមហ៊ុន Intel ដាក់ឱ្យដំណើរការប្រព័ន្ធប្រតិបត្តិការ Core ជំនាន់ទី 9 ជាលើកដំបូងកាលពីចុងឆ្នាំមុន តារាដ៏លេចធ្លោជាងគេ គឺប្រព័ន្ធ i9-9900K ដែលជាបច...

៦ រថយន្តមានប្រជាប្រិយ ប្រចាំខែកញ្ញា ២០១៧

ដោយ: ស. លីង 3 PM, Sunday, 24 Sep, 2017

តើរថយន្តណាខ្លះ ដែលមានប្រជាប្រិយ និងស័ក្តិសមសម្រាប់អ្នកប្រើប្រាស់ទាំងឡាយ នៅក្នុងឆ្នាំ ២០១៧ នេះ? ទំនើប សូមបង្ហាញជូនពីរថយន្តល្បី ចំនួន ៦ ដែលជាប្រភេទរថ...

ទូរទស្សន៍ SAMSUNG ថ្មី បញ្ចេញពន្លឺ នៅពេលងងឹត

ដោយ: ដួងច័ន្ទ 6 PM, Friday, 30 Jun, 2017

សាកល្បងក្រឡេកមើលទិដ្ឋភាព ជុំវិញផ្ទះរបស់អ្នក និងសាកល្បងរាប់កញ្ចក់អេក្រង់ នៅក្នុងផ្ទះមានដូចជា ទូរទស្សន៍នៅលើជញ្ជាំង Tablet នៅលើតុកាហ្វេ Monitor កុំព្យ...

Tomnerb.Com - YouTube Channel