ចូលចិត្តទំនើប

Galaxy Fold អាចពន្យាររហូតដល់ខែកក្កដា?

ដោយ: ដួងច័ន្ទ 8 AM, Friday, 28 Jun, 2019

ករណីដ៏ចម្លែករបស់ក្រុមហ៊ុន Samsung សម្រាប់ផលិតផលទូរសព្ទម៉ូដែល Galaxy Fold អាចនឹងបន្តអូសបន្លាយពេញមួយរដូវក្តៅ ពាក់កណ្តាលឆ្នាំនេះ។ នេះជាសេចក្តីរាយការណ៍មួយដែលយើងទទួលបានពីសារព័ត៌មាន The Korea Herald។


សារព័ត៌មានមួយនេះកាលពីខែឧសភា បានលើកឡើងថា ក្រុមហ៊ុន Samsung អាចទាញចេញសេចក្តីសន្និដ្ឋានមួយនៅលើការបញ្ចេញលក់ផលិតផលថ្មីនៅក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់។ ប៉ុន្តែនាពេលនេះ សារព័ត៌មានដដែលនេះបានលើកឡើងថា យោងតាមបុគ្គលិករបស់ក្រុមហ៊ុន Samsung បើសិនជាទូរសព្ទ Galaxy Fold នឹងត្រូវចេញលក់នៅក្នុងខែកក្កដា ដូច្នេះក្រុមហ៊ុននឹងត្រូវរៀបចំចាប់ពីពេលនេះតទៅ។ សារព័ត៌មាននេះក៏បានលើកឡើងដែរថា លោក DJ Koh នាយកប្រតិបត្តិក្រុមហ៊ុនបានរៀបរាប់ប្រាប់សារព័ត៌មានដទៃទៀតកាលពីសប្តាហ៍មុនថាទូរសព្ទថ្មីនេះអាចនឹងមកដល់មុនខែកក្កដាចូលមក។
ដូច្នេះតើអ្វីជាការពិតទៅ? នៅត្រង់ចំណុចនេះ វាការពិបាកក្នុងការស្វែងយល់ឱ្យលើសពីសកម្មភាពរបស់ក្រុមហ៊ុនណាស់។ នៅក្នុងរយៈពេលមួយសប្តាហ៍ទៀត គឺជារយៈពេលកំណត់ 2 ខែ នៃការប្រកាសពន្យារពេលចេញលក់ Galaxy Fold បន្ទាប់ពីទទួលបានការរាយការណ៍ពី Reviewer ជាច្រើនអំពីការបាក់បែក។ មួយសប្តាហ៍ក្រោយមក ក្រុមហ៊ុន Samsung បានប្រាប់ទៅកាន់អ្នកវិនិយោគថាក្រុមហ៊ុននៅតែបញ្ចេញលក់ទូរសព្ទនេះ និងមានគម្រោងប្រកាសពីកាលបរិច្ឆេទចេញលក់ថ្មីនៅក្នុងសប្តាហ៍បន្តបន្ទាប់។


ក្រុមហ៊ុន iFixit បានធ្វើការវិភាគមួយ ដែលជាលទ្ធផលកំណត់បានថាបញ្ហាស្ថិតនៅលើ Hinge របស់ទូរសព្ទ ហើយកាលពីមួយខែមុន សារព័ត៌មាន Yonhap News បានលើកឡើងថា ក្រុមហ៊ុន Samsung ប្រហែលជាធ្វើការជួសជុលបញ្ហានេះ ដោយដាក់ស្រទាប់ការពារទៅក្នុងតួទូរសព្ទ និងបិទចន្លោះប្រហោងនៅផ្នែកខាងលើបង្អស់ និងខាងក្រោមបង្អស់នៃ Hinge។ សារព័ត៌មាននេះក៏បានអះអាងថា ការរចនាតួទូរសព្ទឡើងវិញក៏ត្រូវបានធ្វើតេស្តរួចហើយដែរ។
ចាប់តាំងពីពេលនោះមក យើងទាំងអស់គ្នាបានបន្តរងចាំតាមដានរាល់ព័ត៌មានបច្ចុប្បន្នភាពផ្លូវការពីក្រុមហ៊ុន Samsung ហើយយើងទទួលបានតែសេចក្តីរាយការណ៍នានាដែលនិយាយអំពីការពន្យារពេលបន្ថែមប៉ុណ្ណោះ។

នៅក្នុងខណៈពេលនេះ ក្រុមហ៊ុន Huawei បានធ្វើការពន្យារពេលចេញលក់ទូរសព្ទម៉ូដែល Mate X រហូតដល់ខែកញ្ញាដែរ។ នេះជាសញ្ញាបង្ហាញថា ការវិវត្តន៍នៃផលិតផលទូរសព្ទបត់កាច់បាននឹងត្រូវបានពេលវេលាបន្ថែមបន្តិចទៀត ដើម្បីអាចសម្រេចជោគជ័យពិតប្រាកដក្នុងការបង្ហាញវត្តមានក្នុងទីផ្សារ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ភាពខុសគ្នារវាង Visa និង MasterCard

ដោយ: ដួងច័ន្ទ 10 AM, Tuesday, 31 Jul, 2018

ក្រុមហ៊ុនកាតឥណទានធំៗចំនួន 2 នៅក្នុងពិភពលោក ដែលសព្វថ្ងៃគឺជាគូប្រជែងដ៏ធំនៅក្នុង វិស័យហិរញ្ញវត្ថុ នោះគឹ Visa និង MasterCard។ កាតឥណទានទាំងពីរនេះប្រតិប...

កំហុសដ៏ធំបំផុត នៅពេលបោកគក់ ដែលអ្នកប្រហែលជាកំពុងធ្វើ

ដោយ: ភារុន 9 AM, Wednesday, 31 Oct, 2018

អ្នកប្រហែលជាមានរបៀបនៃការបោកគក់មួយបែបជារបស់អ្នក ឧទាហរណ៍អ្នកចូលចិត្តការបោកគក់ដែលដាក់ទឹកក្រអូបច្រើនពេកដើម្បីឲ្យសម្លៀកបំពាក់មានក្លិនក្រអូប និង មានភាពទន...

Facebook កំពុងសាកល្បងមុខងារថ្មី

ដោយ: ដួងច័ន្ទ 9 AM, Monday, 16 Jul, 2018

Facebook បច្ចុប្បន្ននេះកំពុងដាក់សាកល្បងមុខងារថ្មីសម្រាប់ Messenger ដែលអាចកំណត់អត្តសញ្ញាណគណនេយ្យសង្ស័យ ដែលផ្ញើសារមិនសមរម្យ ដោយផ្ទាល់ទៅកាន់អ្នកប្រើប្...

Mymanu Clik+ ផ្តល់ការបកប្រែបាន 37 ភាសា

ដោយ: ដួងច័ន្ទ 11 PM, Friday, 26 Jan, 2018

កាសត្រចៀក Mymanu Clik+ ផ្តល់ឱ្យអ្នកនូវការសន្យាដ៏ធំមួយ នោះជាការបកប្រែភាសាផ្ទាល់រហូត ដល់ 37 ភាសា។ កាលពីពេលថ្មីៗនេះ យើងធ្លាប់បានឃើញកាសស្តាប់ត្រចៀក ស្រ...

Tomnerb.Com - YouTube Channel