ចូលចិត្តទំនើប

ទូរទស្សន៍ MicroLED របស់ Samsung អស្ចារ្យប៉ុណ្ណា?

ដោយ: ដួងច័ន្ទ 8 AM, Thursday, 10 Jan, 2019

បន្ទាប់ពីការណែនាំផលិតផលទូរទស្សន៍ MicroLED ដ៏ធំ ដែលមានឈ្មោះថា The Wall កាលពីឆ្នាំមុននៅក្នុងព្រឹត្តិការណ៍ CES ក្រុមហ៊ុន Samsung បានត្រឡប់មកវិញជាមួយម៉ូដែលតូចជាងមុន ជាប្រភេទទូរទស្សន៍ 4K ទំហំ 75 inch ដែលសក្តិសមបំផុតសម្រាប់ការប្រើប្រាស់នៅក្នុងបន្ទប់ទទួលភ្ញៀវ។
ទូរទស្សន៍ថ្មីនេះប្រើប្រាស់បច្ចេកវិទ្យាដើម MicroLED ដូចគ្នានឹង The Wall ដែរ ដោយរួមបញ្ចូលនូវបន្ទះ MicroLED មួយៗដាច់ដោយដែល បំពាក់ជាមួយបន្ទះឈីប Microscopic LED ពណ៌ក្រហម បៃតង និងពណ៌ខៀវ ជាច្រើនលានគ្រាប់ ដែលបញ្ចេញពន្លឺភ្លឺចញ្ចាំងដោយខ្លួនឯង ដើម្បីបង្កើតបានជាពន្លឺពណ៌ចម្រុះនៅលើផ្ទៃអេក្រង់។ នៅក្នុងនោះមិនមានតម្រូវការ Backlight ទេ ដូច្នេះអេក្រង់ MicroLED អាចផលិតឡើងក្នុងទម្រង់កាន់តែស្តើង។

ប៉ុន្តែចំណុចពិសេសធំជាងនេះនៅលើអេក្រង់ MicroLED គឺគុណភាពរូបភាព ដែលអាចជាគូប្រជែង ឬអាចយកឈ្នះអេក្រង់ OLED បានដោយមិនមានបញ្ហានៃការប្រើប្រាស់សមាសភាព Organic ដែលនេះជាអត្ថន័យរបស់តួអក្សរ O នៅក្នុងពាក្យ OLED។
នៅក្នុងនិយមន័យ MicroLED អាចនាំមកនូវពណ៌ខ្មៅ បានយ៉ាងល្អប្រសើរ ដោយគ្រប់សមាសភាព Microscopic LED ទាំងអស់អាចបិទ ដាច់ដោយឡែកពីគ្នា។ លើសពីនេះ វានាំមកនូវពន្លឺអេក្រង់ដ៏ភ្លឺច្បាស់ជាងគេ និងមានបន្ទះពណ៌ HDR ដ៏ធំទូលាយយ៉ាងអស្ចារ្យ ដោយពុំចាំបាច់ Burn-In ហើយយើងសង្ឃឹមថាវាក៏នឹងនាំមកជូននូវសមត្ថភាពប្រើប្រាស់បានកាន់តែយូរអង្វែង ជាងអេក្រង់ OLED។
ក្រុមហ៊ុន Samsung មិនទាន់ចែករំលែកព័ត៌មានលម្អិតជាក់លាក់អំពីកាលបរិច្ឆេទចេញលក់ ឬតម្លៃលក់សម្រាប់ផលិតផលទូរទស្សន៍ MicroLED ទំហំ 75 inch ប៉ុន្តែយើងប្រាកដណាស់ថាវានឹងមិនមានតម្លៃទាបឡើយ។ អេក្រង់ MicroLED គឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ការផលិត ជាមួយនឹង RGB Sub-Pixel និមួយៗ ដែលត្រូវដាក់តំឡើងយ៉ាងប្រុងប្រយ័ត្ន ជាមួយនឹងលំហរដ៏តូចចង្អៀតនៅចន្លោះបន្ទះអេក្រង់នីមួយៗ។ បើសិនជាបន្ទះណាមួយត្រូវបានតំឡើងមិនត្រឹមត្រូវ ផ្ទៃអេក្រង់ទាំងមូល ឬទូរទស្សន៍មួយគ្រឿងនេះ អាចនឹងធ្លាក់ចុះ។
ប៉ុន្តែ Samsung ជឿជាក់យ៉ាងខ្លាំងថា បច្ចេកវិទ្យា MicroLED អាចក្លាយជាអេក្រង់ដែលបង្ហាញពីបែបបទរស់នៅរបស់អ្នក ទោះបីជាវាជាក្រុមហ៊ុនតែមួយប៉ុណ្ណោះ ដែលកំពុងផលិតទូរទស្សន៍ប្រភេទនេះ។ ក្រុមហ៊ុនដទៃទៀត រួមមាន Apple ជាដើម ត្រូវបានពាក្យចចាមអារ៉ាមលើកឡើងថា កំពុងស្រាវជ្រាវបច្ចេកវិទ្យានេះ។ Modular Nature របស់វា អនុញ្ញាតឱ្យតំឡើងអេក្រង់គ្រប់ទំហំ និងគ្រប់ Aspect Ratio។

នៅក្នុងនោះមានបន្ទះ 2 ចំណែក ក្នុង MicroLED Module នីមួយៗ។ បន្ទះទីមួយគឺបន្ទះនៅខាងក្រោយ ដែលថ្ពក់ ការពង្រីកជាមួយនឹងទំពក់នៃ Dial មួយ ដូច្នេះវាអាចភ្ជាប់យ៉ាងងាយស្រួលទៅនឹងទំពក់ដទៃនៅលើជញ្ជាំង។ វាប្រៀបដូចជា Lego ប៉ុន្តែប្រើប្រាស់សម្រាប់ផលិតផល Home Theater។ Samsung រៀបរាប់ថា ទំហំ Module ទាំងនេះអាចមានការប្រែប្រួល នៅពេល MicroLED ត្រូវបានផលិតសម្រាប់អ្នកប្រើប្រាស់។ ទាំងនេះគ្រាន់តែជាផលិតផលគំរូប៉ុណ្ណោះ។ នៅក្នុងនោះក៏មាន Audio Module ដែលអាចភ្ជាប់ដូចគ្នាទៅនឹងបន្ទះអេក្រង់នីមួយៗ។
តម្លៃ និងអតិថិជនគោលដៅសម្រាប់ឈុតទូរទស្សន៍ទំហំ 75 inch នេះមិនទាន់ត្រូវបានដឹងនៅឡើយទេ។ កាលពីព្រឹត្តិការណ៍ CES 2018 ក្រុមហ៊ុន Samsung បានប៉ាន់ស្មានថា វាអាចត្រូវការពេល 2-3 ឆ្នាំ មុនពេល MicroLED ត្រូវបានប្រើប្រាស់ជាទូទៅ

ប៉ុន្តែក្រុមហ៊ុននេះទំនងព្យាយាមជំរុញពេលវេលាឱ្យទៅមុខកាន់តែលឿន។ យើងអាចស្មានបានថាវានឹងមានតម្លៃរាប់សែនដុល្លារ។ Samsung មិនដែលបង្ហាញអំពីតម្លៃជាក់លាក់សម្រាប់ The Wall ដើមដំបូងឡើយ ព្រោះវាត្រូវបានផលិតសម្រាប់ដៃគូពាណិជ្ជកម្មប៉ុណ្ណោះ។
ក្រុមហ៊ុន Samsung ក៏បានផលិតទូរទស្សន៍ QLED ល្អៗជាច្រើនម៉ូដែលទៀតដែរ សម្រាប់បញ្ចេញលក់ក្នុងឆ្នាំនេះ ប៉ុន្តែប្រាកដណាស់ថាក្រុមហ៊ុនមានបំណងផលិតអ្វីដែលកាន់តែធំ ហើយសង្ឃឹមថាក្រុមហ៊ុនអាចផលិតបានមុនក្រុមហ៊ុនដទៃទៀត៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរទស្សន៍

អត្ថបទអ្នកចង់អាន

Nokia ប្រកាសថាទូរស័ព្ទ Nokia 7 plus នឹងប្រតិបត្តិការជាមួយប្រព័ន្ធ Android 9 Pie

ដោយ: ភារុន 9 AM, Thursday, 10 Jan, 2019

ទូរស័ព្ទ Nokia 7 plus របស់ក្រុមហ៊ុន Nokia កំពុងចូលរួមជាមួយក្រុមដ៏តូចមួយ ដែលមិនមែនជាក្រុមទូរស័ព្ទពីមុន ដើម្បីអាចទទួលបានការ Update ទៅជាប្រព័ន្ធប្រតិប...

Hub Robot របស់ LG គឺជាកូនកាត់រវាង Bicentennial Man និង Eve ក្នុង រឿង Wall-E

ដោយ: ដួងច័ន្ទ 7 PM, Tuesday, 18 Apr, 2017

Robot ប្រើប្រាស់បច្ចេកវិទ្យាសម្លេងរបស់ Amazon Alexa ដើម្បីបំពេញមុខងារក្នុងគេហដ្ឋាន។ កាលពីពេលថ្មីៗ ក្រុមហ៊ុន LG បានប្រកាសអំពីផលិតផលថ្មីៗ ដូចជា កាសត្...

ហេតុអ្វី បានជាអតិថិជនចូលចិត្ត ប្រើប្រាស់ម៉ាស៊ីនបោក LG?

ដោយ: ទំនើប 10 PM, Tuesday, 23 May, 2017

សមត្ថភាពប្រើប្រាស់ក្នុងការបោកគក់សម្លៀកបំពាក់គឺ ម៉ាស៊ីនបោក LG ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងរយះពេល 12 ឆ្នាំជាប់គ្នា និងបានទទួលរង្វាន់ពីផ្នែកបោកគក់ ដែ...

ធ្វើដូចម្តេចដើម្បីធ្វើឲ្យ Google Home របស់អ្នកមានច្រើនភាសា?

ដោយ: ភារុន 11 AM, Sunday, 04 Nov, 2018

បច្ចុប្បន្ននេះមានឧបករណ៍អេឡិចត្រូនិចជាច្រើនត្រូវបានគេផលិតឡើង      នឹងបានដាក់ឲ្យប្រើប្រាស់ដោយការបញ្ជាដោយ  ​សម្លេង។ ដើម្បីឲ្យឧបករណ៍ប្រតិបត្តិតាមពាក្យប...

Tomnerb.Com - YouTube Channel