ចូលចិត្តទំនើប

មកស្គាល់ Notebook 9 Pen ថ្មីពី Samsung

ដោយ: ដួងច័ន្ទ 9 AM, Friday, 21 Dec, 2018

ព្រឹតិ្តការណ៍ CES ប្រចាំឆ្នាំនឹងមកដល់ក្នុងពេលឆាប់ៗនេះហើយ ប៉ុន្តែក្រុមហ៊ុន Samsung បានត្រៀមខ្លួនរួចរាល់ក្នុងការបញ្ចេញផលិតផលថ្មី ចាប់ផ្តើមជាមួយ Version ថ្មីនៃកុំព្យូទ័រយួរដៃ Notebook 9 Pen។

ផលិតផល Laptop ថ្មីនេះ នាពេលនេះមានផ្តល់នូវជម្រើសថ្មីជាមួយទំហំ 15 inch បន្ថែមលើជម្រើសចាស់ដែលមានទំហំ 13 inch។ ពីមុន មានតែផលិតផល Notebook 9 ធម្មតាប៉ុណ្ណោះដែលមានផ្តល់នូវជម្រើសទំហំធំ ប៉ុន្តែពេលនេះវាក៏មាននៅក្នុងម៉ូដែលបត់ត្រឡប់បាន ជាប្រភេទ Laptop 2-in-1 ផងដែរ។
មុខងារថ្មីធំមួយនៅក្នុងផលិតផល Notebook 9 Pen ថ្មីនេះ គឺការពង្រឹងសមត្ថភាពរបស់ S Pen។ ដូចគ្នានឹងផលិតផលទូរសព្ទ Note 9 ដែរ ប៊ិច S Pen ថ្មីសម្រាប់ Notebook 9 Pen នាពេលនេះផ្តល់នូវការពង្រឹងសមត្ថភាពល្បឿនរបស់វា ដែលក្រុមហ៊ុន Samsung រៀបរាប់ថាវានឹងមានល្បឿនលឿនជាងមុនទ្វេដង។ ក្រុមហ៊ុន Samsung ក៏បានផ្តល់នូវគន្លឹះជំនួយមួយចំនួនសម្រាប់អ្នកប្រើប្រាស់ធ្វើការផ្លាស់ប្តូរ សម្រាប់ S Pen ផងដែរ ដែលអនុញ្ញាតឱ្យអ្នកផ្លាស់ប្តូរបែបបទនៃការគូសវាស បានច្រើនយ៉ាង។

Notebook 9 Pen ថ្មីនេះទំនងដូចជាមិនមានអ្វីខុសប្លែកខ្លាំងពីម៉ូដែលចាស់ទេ ប៉ុន្តែក្រុមហ៊ុន Samsung បានសន្យាថានឹងមានផ្តល់នូវបច្ចេកវិទ្យាថ្មីៗមួយចំនួន រួមមាន ប្រព័ន្ធប្រតិបត្តិការ 8th Gen Intel ចុងក្រោយ ប្រព័ន្ធ Gigabit Wi-Fi និងមានបំពាក់រន្ធដោតប្រភេទ Thunderbolt 3 ចំនួន 2 និង USB-C Plug ចំនួនមួយ ព្រមជាមួយរន្ធដោតកាសស្តាប់ និងក្បាលមេក្រូ និងរន្ធដាក់ microSD ផងដែរ។

ដោយសារយើងមិនទាន់បានឃើញ និងពិនិត្យជាក់ស្តែងលើផលិតផល Notebook 9 Pen ថ្មីនេះនៅឡើយ វាមានភាពពិបាកក្នុងការបរិយាយថាក្រុមហ៊ុន Samsung បានជួសជុលបញ្ហាធំៗដែលកើតមានឡើងនៅលើ Notebook 9 Pen បច្ចុប្បន្ននេះឬអត់ទេ។
គួរបញ្ជាក់ផងដែរថា Notebook 9 Pen ដែលកំពុងមានវត្តមាននៅលើទីផ្សានាពេលបច្ចុប្បន្នកំពុងជួបប្រទះនឹងបញ្ហាធំមួយចំនួន រួមមានការរចនារូបរាង ដែលមានលក្ខណៈដូចផ្លាស្ទិច និងបញ្ហាកម្លាំងថ្មខ្សោយ។

នៅក្នុងព្រឹត្តិការណ៍ CES ដែលនឹងមកដល់ក្នុងខែមករាខាងមុខនេះ យើងសង្ឃឹមថានឹងទទួលបានព័ត៌មានលម្អិតថ្មីៗបន្ថែមទៀតទាក់ទងនឹង Specs ក៏ដូចជាតម្លៃរបស់ Notebook 9 Pen ថ្មីនេះ ហើយ ទំនើប សន្យាថានឹងផ្តល់នូវព័ត៌មានថ្មីៗបំផុតសម្រាប់អ្នក៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

រីករាយការផ្តល់ជូនយ៉ាងពិសេស ពី LG BrandShop ក្នុងឪកាស សួស្តីឆ្នាំថ្មី

ដោយ: ទំនើប 6 PM, Monday, 27 Mar, 2017

ដើម្បីចូលរួមអបអរសារទរ ក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ LG BrandShop បានរៀបចំផ្តល់ជូននូវកម្មវិធីលក់យ៉ាងពិសេស ដល់អតិថិជនទាំងអស់ ដែលមានការលក...

Dell ប្រកាសពី XPS 13 ជួសជុលថ្មី ដែលអ្នកគួរតែដឹង

ដោយ: ដួងច័ន្ទ 5 PM, Saturday, 03 Mar, 2018

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតកុំព្យូទ័រដ៏ធំមួយ គឺ Dell បានប្រកាសពី Version ថ្មីនៃម៉ូដែល Laptop XPS 13 ដែលក្រុមហ៊ុនបានអះអាងថា បានធ្វើការពង្រឹងគ្រប់...

Toyota នឹងបញ្ឈប់ការលក់រថយន្តម៉ាស៊ូត នៅអឺរ៉ុប

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 23 May, 2018

អ្នកអាចបន្ថែមឈ្មោះក្រុមហ៊ុន Toyota ទៅក្នុងបញ្ជីឈ្មោះក្រុមហ៊ុនផលិតរថយន្ត ដែលបានទម្លាក់ ចំនួនផលិតរថយន្តប្រើប្រាស់ប្រេងម៉ាស៊ូត នៅក្នុងខ្សែចង្វាក់ផលិតក...

Apple មានគម្រោងសម្រាប់ iPad Mini និង AirPower នៅឆ្នាំក្រោយ

ដោយ: ដួងច័ន្ទ 9 AM, Saturday, 27 Oct, 2018

ព្រឹត្តិការណ៍សម្រាប់រដូវរងាររបស់ក្រុមហ៊ុន Apple នឹងមកដល់ក្នុងពេលឆាប់ៗនេះ ប៉ុន្តែសេចក្តីរាយការណ៍មួយរបស់អ្នកវិភាគ Ming-Chi Kuo របស់ក្រុមហ៊ុន TF Inter...

Tomnerb.Com - YouTube Channel