ចូលចិត្តទំនើប

Galaxy Buds បន្ថែមមុខងារបញ្ជារ ដោយសម្លេង Bixby

ដោយ: ដួងច័ន្ទ 8 AM, Thursday, 25 Apr, 2019

អរគុណចំពោះការ Update នៅលើ Firmware កាលពីពេលថ្មីៗនេះ កាសស្តាប់ម៉ូដែល Galaxy Buds របស់ក្រុមហ៊ុន Samsung នាពេលនេះអាចដំណើរការជាមួយមុខងារបញ្ជារដោយសម្លេង Bixby របស់ក្រុមហ៊ុនផ្ទាល់បានហើយ។
បន្ថែមលើមុខងារបញ្ជារដោយពុំចាំបាច់ប្រើដៃ សម្រាប់ការចាក់តន្រ្តី និងសម្លេង អ្នកប្រើប្រាស់នាពេលនេះអាចប្រើប្រាស់សម្លេងបញ្ជារ ដើម្បីស្នើសុំព័ត៌មានបច្ចុប្បន្នភាពអំពីកម្រិតថាមពលថ្ម ការផ្លាស់ប្តូរការកំណត់ Equalizer ខុសៗគ្នាសម្រាប់ការចាក់តន្រ្តី និងការចាក់សោរ Touchpad នៅលើ Earbud។

គួរឱ្យសោកស្តាយដែល Firmware ថ្មីនេះ ដំណើរការតែជាមួយការបញ្ជារដោយប្រើប្រាស់ភាសាអង់គ្លេស និងកូរ៉េប៉ុណ្ណោះ ហើយអ្នកនឹងត្រូវប្រើប្រាស់កាសស្តាប់នេះ ជាមួយនឹងទូរសព្ទ Galaxy និងឧបករណ៍ប្រើប្រាស់ប្រព័ន្ធ Android ដដែល។
ការ Update ថ្មីក៏ពង្រឹងសមត្ថភាពបញ្ជាររបស់ Touchpad សម្រាប់ការចុចពីរ និងបីដង ហើយនាពេលនេះអ្នកអាចដំណើរការ Ambient Sound ដោយសង្កត់ឱ្យជាប់លើ Touchpad នៃ earbud នីមួយៗ ឬអ្នកអាចចុចសង្កត់លើកាសស្តាប់តែម្ខាង ដើម្បីចាប់ផ្តើមមុខងារនេះជា បណ្តោះអាសន្នសិន។
ការបញ្ជារថ្មីៗទាំងនេះ គឺជាការផ្លាស់ប្តូរដែលទទួលបានការស្វាគមន៍ ដោយសារពួកវាគឺជាបញ្ហាដ៏ចម្រូងចម្រាស់ធំមួយសម្រាប់ការប្រើប្រាស់ Galaxy Buds។

ដូចដែលធ្លាប់មានការលើកឡើងកាលពីគ្រាមុន កាសស្តាប់ទាំងនោះមានភ្ជាប់មកជាមួយនូវបញ្ហាធំៗមួយចំនួន មានដូចជាគុណភាពសម្លេងកម្រិតមធ្យម ការបញ្ជារកម្រិតសម្លេង On-Board ដែលធ្វើឱ្យប៉ះពាល់ដល់មុខងារដទៃទៀត និងជះឥទ្ធិពលអាក្រក់ដល់គុណភាពក្បាលមេក្រូនៅពេលអ្នកប្រើប្រាស់កាសស្តាប់ដើម្បីសន្ទនាទូរសព្ទ។ មកទល់ពេលនេះ ក្រុមហ៊ុន Samsung មិនទាន់មានដំណោះស្រាយចំពោះបញ្ហាធំៗទាំងនេះ នៅឡើយទេ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

កាសស្តាប់ត្រចៀកគ្មានខ្សែដ៏ទំនើបរបស់ Xiaomi Mi ដំបូងបង្អស់ ត្រូវបានដាក់លក់នៅក្នុងប្រទេសឥណ្ឌា

ដោយ: ភារុន 10 AM, Thursday, 18 Jul, 2019

ក្រុមហ៊ុន Xiaomi Mi បានបញ្ចេញផលិតផល កាសស្តាប់ត្រចៀកគ្មានខ្សែដ៏ទំនើប នៅក្នុងប្រទេសឥណ្ឌា។ សម្រាប់កាស ស្តាប់ថ្មីនេះ គឺជាផលិតផលដំបូងបង្អស់របស់ក្រុមហ៊ុន...

Smart គាំទ្រក្រុមហ៊ុនបច្ចេកវិទ្យាថ្មី 2 ទៀតនៅកម្ពុជា

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 20 Mar, 2019

គម្រោងមូលនិធិ Smart Axiata Digital Innovation Fund (SADIF) ដែលផ្តួចផ្តើមគំនិតដោយក្រុមហ៊ុន Smart បានពង្រីកការវិនិយោគរបស់ខ្លួនកាន់តែធំទូលាយ ដោយមានរួម...

ទូរទស្សន៍ល្អបំផុត ក្នុងឆ្នាំ ២០១៧

ដោយ: ដួងច័ន្ទ 11 PM, Tuesday, 21 Mar, 2017

បច្ចុប្បន្ន មានម៉ាកទូរទស្សន៍ជាច្រើន ដែលកំពុងចរាចរណ៍លើទីផ្សារ។ វាអាចជាការពិបាកក្នុងការសម្រេចចិត្តជ្រើសរើសយក ម៉ាកណាមួយមកប្រើប្រាស់។ ដូច្នេះ ទំនើប សូម...

Gadget ឡូយៗតម្លៃក្រោម $25

ដោយ: ដួងច័ន្ទ 7 PM, Saturday, 10 Jun, 2017

តើអ្នកចូលចិត្តលេងស្ទាយបែបទាន់សម័យ ដោយប្រើប្រាស់សម្ភារៈទំនើបៗ ប៉ុន្តែបញ្ហាថវិកាជាឧបសគ្គសម្រាប់អ្នកមែនទេ? ទំនើប អាចជួយបាន ព្រោះក្នុងអត្ថបទខាងក្រោម អ្...

Tomnerb.Com - YouTube Channel