ចូលចិត្តទំនើប

ណែនាំពីទូរទឹកកកឆ្លាតវៃរបស់ Samsung

ដោយ: ដួងច័ន្ទ 9 AM, Friday, 18 Jan, 2019

ក្រុមហ៊ុន Samsung បាននឹងកំពុងបន្ថែមមុខងារថ្មីៗ ទៅក្នុងផលិតផលទូរទឹកកកឆ្លាតវៃ ម៉ូដែល Family Hub ហើយក្រុមហ៊ុនអះអាងថា version ចុងក្រោយបង្អស់របស់វា កាន់តែមានភាពឆ្លាតវៃ ជាងម៉ូដែលទូរទឹកកកដទៃទៀត។

ទូរទឹកកក Family Hub 2019 មានរួមបញ្ចូលនូវអេក្រង់ ដែលទទួលបានការច្នៃប្រឌិតម៉ូដថ្មី ហើយ Samsung រៀបរាប់ថា អ្នកប្រើប្រាស់នឹងមានលទ្ធភាពសាកសួរសំណួរពិបាកៗ ដោយប្រើប្រាស់ភាសាធម្មតា។ ការឆ្លើយតបចេញពីទូរទឹកកកនេះ ត្រូវបានផ្តល់ថាមពលដោយ Bixby និងមុខងារជំនួយ ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទូរទឹកកក Family Hub ធ្វើការកំណត់មុខងារលើចង្ក្រាន ស្វែងរករូបមន្តចម្អិនអាហារ និងទូរសព្ទទៅកាន់សេវាកម្ម Uber តាមរយៈការបញ្ជារដោយសម្លេង។ Bixby ក៏នឹងបង្ហាញពីព័ត៌មានជាប់ពាក់ព័ន្ធនានា នៅលើអេក្រង់របស់ Family Hub ផងដែរ។

ក្រុមហ៊ុន Samsung បាននាំយកផលិតផលទូរទឹកកកម៉ូដែល Family Hub ជាលើកដំបូង កាលពីឆ្នាំ 2016 ហើយទូរទឹកកកនេះមានសមត្ថភាពតាមដានគុណភាពគ្រឿងទេសនៅក្នុងទូរទឹកកក អនុញ្ញាតឱ្យអ្នកប្រើប្រាស់ទិញម្ហូបអាហារតាមរយៈអេក្រង់ Touchscreen ជាជំនួយដល់អ្នកប្រើប្រាស់ក្នុងការកំណត់កាលវិភាគ និងធ្វើការគ្រប់គ្រងឧបករណ៍ Smart Home ដទៃទៀត។
កាលពីឆ្នាំ 2017 ក្រុមហ៊ុន Samsung បានធ្វើការ Update កម្មវិធី Family Hub OS ដែលអនុញ្ញាតឱ្យសមាជិកនៅក្នុងគ្រួសារទាំងអស់អាចមានគណនេយ្យរៀងៗខ្លួន និងផ្តល់ឱ្យអ្នកប្រើប្រាស់នូវការបញ្ជារដោយសម្លេង។
កាលពីឆ្នាំមុន ក្រុមហ៊ុន Samsung បានណែនាំមុខងារបញ្ជារដោយសម្លេងមានឈ្មោះថា Bixby ទៅកាន់ផលិតផលទូរទឹកកក Family Hub 3.0 និងបានធ្វើការរួមបញ្ចូលវាទៅក្នុងប្រព័ន្ធ Ecosystem ដែលមានឈ្មោះថា SmartThings របស់ក្រុមហ៊ុនផ្ទាល់ទៀតផង។
យ៉ាងណាមិញ នៅក្នុងព្រឹត្តិការណ៍ CES កាលពីឆ្នាំមុន ខណៈដែលយើងទាំងអស់គ្នាបានស្វែងយល់ឃើញថាទូរទឹកកក Family Hub ម៉ូដែលចុងក្រោយរបស់ក្រុមហ៊ុន Samsung មានបំពាក់នូវបច្ចេកវិទ្យាសម្លេងគុណភាពខ្ពស់នោះ មុខងារបញ្ជារដោយសម្លេងរបស់ Bixby បានក្លាយជាអ្វីដែលយើងកាន់តែចាប់អារម្មណ៍ និងកាន់តែចង់បាន។

Samsung បានបញ្ជាក់ថាការ Update ថ្មីនឹងមានវត្តមាននៅលើម៉ូដែល Family Hub ថ្មីៗភាគច្រើនផងដែរ ហើយការវិវត្តបច្ចេកវិទ្យាថ្មីនេះនឹងត្រូវបាននាំមកជូនអតិថិជនតាមរយៈការ Update ដោយស្វ័យប្រវត្តិ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

នាឡិកា Smartwatch Skagen Hagen Connected

ដោយ: ដួងច័ន្ទ 10 PM, Thursday, 26 Oct, 2017

បច្ចុប្បន្ននេះ ប្រជាប្រិយភាពរបស់ Smartwatch មានសន្ទុះកើនឡើងយ៉ាងខ្លាំង នៅក្នុងទីផ្សានាឡិកា ដែលធ្វើឱ្យក្រុមហ៊ុនផលិតនាឡិកាជាច្រើន បានប្រែក្លាយនាឡិកាដៃ...

មកដល់ហើយ Nexus 6 អេក្រង់6អ៊ីញ

ដោយ: ដាលីស 11 AM, Monday, 13 Apr, 2015

ក្រោយពីបណ្តោយឱ្យក្រុមហ៊ុនឡូហ្គោ រូបផ្លែប៉ោម (Apple) បង្កើតភាពនិយមឡើងបានពេញមួយខែកញ្ញា កន្លង​មក​ហើយនោះ មក​ដល់ថ្ងៃនេះខាងក្រុមហ៊ុនតុក្កតាពណ៌បៃតង (Andro...

Nokia 6 ចេញលក់នៅអាមេរិកក្នុងតម្លៃ $229 នៅខែកក្កដានេះ

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 27 Jun, 2017

ក្រុមហ៊ុន Nokia បានត្រឡប់មកកាន់ទីផ្សាទូរសព្ទ Smartphone នៅក្នុងសហរដ្ឋអាមេរិក ជាមួយ នឹងម៉ូដែល Nokia 6 Android ដែលនឹងមានវត្តមានក្នុងខែកក្កដា ឆាប់ៗនេះ...

HyperDrive USB-C ឧបករណ៍សាកថ្មគ្មានខ្សែដ៏សង្ហារ

ដោយ: ដួងច័ន្ទ 5 PM, Sunday, 28 Jan, 2018

បច្ចុប្បន្ននេះស្របពេលស្តង់ដាបច្ចេកវិទ្យាថ្មីៗ កំពុងរីកចម្រើនលូតលាស់ បញ្ហាថ្មីៗជាច្រើនក៏កកើតឡើងដំណាលគ្នាដែរ។ ត្រឡប់ទៅពិនិត្យមើលពេលវេលា ដែលម៉ាស៊ីនកុំ...

Tomnerb.Com - YouTube Channel