ចូលចិត្តទំនើប

Samsung បង្ហាញ DRAM សមត្ថភាពខ្លាំង មិនធ្លាប់មាន

ដោយ: ដួងច័ន្ទ 9 AM, Monday, 18 Mar, 2019

ក្រុមហ៊ុន Samsung បានបង្ហាញអំពីបន្ទះឈីប DRAM សម្រាប់ប្រើប្រាស់នៅលើ Smartphone មានសមត្ថភាពដ៏ខ្លាំងមិនធ្លាប់មានពីមុនមក។ នោះជាកញ្ចប់បន្ទះឈីបប្រភេទ LPDDR4X ទំហំ 12GB ដែលនឹងផ្តល់ឱ្យទូរសព្ទ Smartphone លំដាប់ខ្ពស់ នូវអង្គចងចាំកាន់តែច្រើន ជាងអង្គចងចាំនៅលើកុំព្យូទ័រយួរដៃកម្រិតមធ្យម។

បន្ទះឈីបនេះនឹងក្លាយជាជម្រើសសម្រាប់ប្រើប្រាស់លើទូរសព្ទដែលមានកាមេរ៉ាច្រើនគ្រាប់់ និងទូរសព្ទ Smartphone មានអេក្រង់បត់ ដែលអេក្រង់មាន Resolution ខ្ពស់។ ក្រុមហ៊ុនបានបកស្រាយថា ដោយសារទូរសព្ទ Smartphone កាន់តែច្រើនកំពុងបន្ថែមមុខងារថ្មីៗច្រើនទៀត ក្រុមហ៊ុន Samsung បានសម្លឹងឃើញការកើនឡើងនៃតម្រូវការបន្ទះឈីប DRAM មានសមត្ថភាពកាន់តែខ្ពស់ចេញពីគ្រប់ក្រុមហ៊ុនផលិតទូរសព្ទ។
ការផលិតដោយប្រើប្រាស់ដំណើរការ 10-Nanometer ជំនាន់ទី 2 របស់ Samsung បន្ទះឈីបនេះទំនងដូចជាបន្ទះឈីបដែលបានប្រើប្រាស់នៅលើទូរសព្ទម៉ូដែល Galaxy S10+ ប្រភេទ Ceramic ចុងក្រោយគេបង្អស់។ ទូរសព្ទនេះមានបំពាក់ RAM ប្រភេទ LPDDR4 ទំហំ 12GB និងមានបំពាក់ បន្ទះឈីប LPDDR4 របស់ក្រុមហ៊ុន Samsung ចំនួន 3 គឺ បន្ទះឈីបទំហំ 8GB ចំនួន 2 និងបណ្តុំថ្មីទំហំ 12GB។ បច្ចេកវិទ្យាថ្មីនេះក៏ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅក្នុងទូរសព្ទជំនាន់ក្រោយរបស់ Samsung គឺម៉ូដែល Galaxy S10 5G Edition។

ដោយសារ RAM ថ្មីទាមទារលំហតិចតួចបំផុត វានឹងជួយឱ្យក្រុមហ៊ុនផលិតទូរសព្ទបង្កើតបានទីតាំងកាន់តែច្រើនសម្រាប់ដាក់ថ្មទំហំកាន់តែធំ បន្ទះឈីប 5G បច្ចេកវិទ្យា AI និងកាមេរ៉ាកាន់តែច្រើនគ្រាប់។

បច្ចេកវិទ្យាថ្មីនេះដំណើរការក្នុងល្បឿនស្មើគ្នានឹង RAM ប្រភេទ LPDDR4 (4,266 MB/s) ប៉ុន្តែវាប្រើប្រាស់ថាមពលតិចជាងមុន ប្រមាណ 10%។ វាទំនងដូចជានឹងមិនមានតម្លៃទាបឡើយ ដូច្នេះ អ្នកនឹងមានឱកាសបានឃើញវត្តមានបន្ទះឈីបថ្មីនេះនៅក្នុងទូរសព្ទ Smartphone លំដាប់ខ្ពស់ ដែលមានតម្លៃខ្ពស់ប៉ុណ្ណោះ។

ឃ្លាំងផ្ទុកទិន្នន័យបន្ថែម នឹងធ្វើឱ្យទូរសព្ទមានល្បឿនកាន់តែលឿន ជាពិសេសសម្រាប់ការបំពេញមុខងារចម្រុះច្រើន។ យើងបានធ្វើការវិភាគលើទូរសព្ទ Galaxy S10 ទំហំ 12GB ហើយអាចបញ្ជាក់បានថាអង្គចងចាំបន្ថែមពិតជាជួយដល់ការលេងហ្គេម ដូចជា PUBG ជាដើម ព្រមជាមួយការ Browsing ការប្រើប្រាស់ Instagram និងការបំពេញមុខងារដទៃទៀត។ ប៉ុន្តែសូម្បីតែ RAM មានទំហំ 12GB ក៏ត្រូវបានបំពេញភារកិច្ច នៅពេលអ្នកប្រើប្រាស់ទូរសព្ទសម្រាប់ ទប់លំនឹងការថត ការថតវីដេអូ 4K HDR ជាដើម។

ក្រុមហ៊ុន Samsung បានរៀបរាប់ថា ក្រុមហ៊ុននឹងជំរុញការផលិតបន្ទះឈីបទំហំ 8GB ដែលមានស្រាប់ និងបន្ទះឈីប 10-nanometer ទំហំ 12GB ដើម្បីបំពេញតម្រូវការដែលរំពឹងទុក។ លោក Sewon Chun អនុប្រធានក្រុមហ៊ុន Samsung បានបញ្ជាក់ថា «ជាមួយបន្ទះឈីប LPDDR4X ថ្មីនេះ ក្រុមហ៊ុនកំពុងតែពង្រឹងជំហរទីតាំងរបស់ខ្លួន ក្នុងនាមជាក្រុមហ៊ុនផលិតអង្គចងចាំទូរសព្ទដៃលំដាប់ខ្ពស់ ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សពីក្រុមហ៊ុនផលិត Smartphone ទូទាំងសកលលោក»៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ទូរទស្សន៍ MicroLED របស់ Samsung អស្ចារ្យប៉ុណ្ណា?

ដោយ: ដួងច័ន្ទ 8 AM, Thursday, 10 Jan, 2019

បន្ទាប់ពីការណែនាំផលិតផលទូរទស្សន៍ MicroLED ដ៏ធំ ដែលមានឈ្មោះថា The Wall កាលពីឆ្នាំមុននៅក្នុងព្រឹត្តិការណ៍ CES ក្រុមហ៊ុន Samsung បានត្រឡប់មកវិញជាមួយម៉...

Google និយាយថាខ្លួននឹងប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញ នៅក្នុងផលិតផល Hardware ទាំងអស់របស់ខ្លួន នៅឆ្នាំ 2022!

ដោយ: ភារុន 9 AM, Thursday, 08 Aug, 2019

ថ្ងៃនេះក្រុមហ៊ុន Google បានអះអាងថានឹងបញ្ចូលវត្ថុធាតុដើមកែច្នៃឡើងវិញ នៅក្នុងផលិតផលឆ្នាំ 2022 ទាំងអស់របស់ខ្លួន។ ហើយថ្មីៗនេះផ្នែក Hardware រួមមាន៖ ទូរ...

វិធីសាស្រ្តផ្ទេរទិន្នន័យ ទៅកាន់ទូរសព្ទថ្មី

ដោយ: ដួងច័ន្ទ 4 PM, Thursday, 25 Apr, 2019

តើអ្នកបានដឹងពីវិធីក្នុងការផ្ទេរទិន្នន័យពីទូរសព្ទចាស់ ទៅទូរសព្ទថ្មីឬទេ? បើសិនជាអ្នកមិនទាន់មានចម្លើយទេ អ្នកអាចអានអត្ថបទខាងក្រោម ដែល ទំនើប នឹងធ្វើការប...

បច្ចេកវិទ្យាសាកថ្មថ្មីពី Vivo កាន់តែខ្លាំង!

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 25 Jun, 2019

បេក្ខភាពចូលរួមថ្មីមួយ បានបង្ហាញវត្តមាននៅក្នុងការប្រកួតប្រជែងផលិតផលទូរសព្ទរបស់ប្រទេសចិន ដែលមានបំពាក់បច្ចេកវិទ្យាបញ្ចូលថ្មល្បឿនលឿន (Ultra-Fast-Chargi...

Tomnerb.Com - YouTube Channel