ចូលចិត្តទំនើប

ពាណិជ្ជកម្ម Samsung នៅអូស្ត្រាលីកំពុងរងបណ្តឹង

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 09 Jul, 2019

ក្រុមហ៊ុន Samsung កំពុងរងពាក្យបណ្តឹងពីអ្នកប្រើប្រាស់នៅអូស្រ្តាលី ជុំវិញបញ្ហាកំហុសឆ្គងអំណះអំណាងនៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុននេះ។
ការផ្សព្វផ្សាយពាណិជ្ជកម្មមួយបានបង្ហាញអំពីមនុស្សកំពុងហែលទឹក នៅក្នុងអាងទឹក និងកំពុងជិះក្តារ surfing នៅក្នុងសមុទ្រជាមួយនឹងការប្រើប្រាស់ទូរសព្ទ Galaxy របស់ពួកគេ ដែលជំរុញឱ្យអ្នកប្រើប្រាស់គិតថា ពួកគេអាចប្រើប្រាស់ទូរសព្ទដៃរបស់ពួកគេយ៉ាងមានសុវត្ថិភាព នៅពេលហែលទឹក ឬពេលលេងកីឡាលើទឹក។


ដោយមិនគិតពីអ្វីដែលឧបករណ៍បម្រើដល់ផ្នែកទីផ្សារនេះចង់សម្តៅលើអ្វីទេ ប៉ុន្តែទូរសព្ទដៃរបស់ក្រុមហ៊ុន Samsung មិនអាចដំណើរការនៅពេលវាត្រូវបានជ្រមុជនៅក្រោមអ្វីផ្សេងក្រៅពីទឹកស្អាតនោះទេ។ នៅលើគេហទំព័ររបស់ក្រុមហ៊ុន ក្រុមហ៊ុនបានរៀបរាប់ថាផលិតផលស៊េរី Galaxy S10 អាចធន់នឹងធូលី និងទឹក(ស្អាត) បានរយៈពេល 30 នាទី នៅក្នុងជម្រៅជ្រៅបំផុត 1.5 ម៉ែត្រ។ ប្រាកដណាស់ថា ការបញ្ជាក់ដ៏តូចមួយនៅលើគេហទំព័ររបស់ Samsung ពិតជាបានរៀបរាប់ថា ទូរសព្ទស៊េរី Galaxy មិនត្រូវបានណែនាំឱ្យប្រើប្រាស់នៅលើឆ្នេរខ្សាច់ ឬអាងទឹកទេ។ ស្ថាប័ន Australian Competition and Consumer Commission (ACCC) កំពុងតែសម្តែងនូវការមិនពេញចិត្ត ដោយសារបញ្ហានៃប្រព័ន្ធធន់នឹងជម្រាបទឹក គឺជាចំណុចនៃការលក់ដ៏ធំនៅក្នុងប្រទេសអូស្រ្តាលី។ ការបង្ហោះដែលនៅពេលនេះត្រូវបានលុបចេញពីគេហទំព័ររបស់ក្រុមហ៊ុន Samsung ក្នុងប្រទេសអូស្ត្រាលី បានលើកឡើងថា អនុប្រធានផ្នែក IT and Mobile នៃក្រុមហ៊ុន Samsung Electronic Australia លោក Richard Fink ជឿជាក់ថាប្រព័ន្ធធន់នឹង ជម្រាបទឹកគឺជាអ្វីម្យ៉ាងដែលគួរតែក្លាយជាស្តង់ដានៅលើផលិតផលទូរសព្ទចល័ត ដែលត្រូវបានបញ្ចេញលក់នៅក្នុងទីផ្សារប្រទេសអូស្តា្រលី ដោយផ្តោតជាសំខាន់លើបែបបទជីវិតរបស់យើង។


លោក Rod Sims ប្រធាន ACCC បានលើកឡើងថា ក្រុមហ៊ុន Samsung បានបង្ហាញថាទូរសព្ទ Galaxy ត្រូវបានប្រើប្រាស់នៅក្នុងស្ថានភាពដែលវាមិនអាចធ្វើទៅបាន ដើម្បីទាក់ទាញអតិថិជន។ នៅក្រោមច្បាប់ Australian Consumer Law អាជីវកម្មទាំងអស់មិនអាចបោកបញ្ឆោត អ្នកប្រើប្រាស់អំពីសមត្ថភាពរបស់ផលិតផលរបស់ពួកគេបានឡើយ។ ករណីនេះមកដល់ក្នុងស្ថានភាពដ៏អាក្រក់សម្រាប់ក្រុមហ៊ុន Samsung ជាមួយនឹងការសារភាព របស់នាយកប្រតិបត្តិថាគាត់បានជំរុញឱ្យដាក់បញ្ចេញលក់ទូរសព្ទ Galaxy Fold មុនពេលដែលវាត្រូវបានបញ្ចប់រួចរាល់ ដែលនាំមកនូវកំហុសនៃការរចនាម៉ូដទូរសព្ទផ្ទាល់។


ក្រុមហ៊ុននេះក៏ទទួលរងការចោទប្រកាន់លើករណីផ្សព្វផ្សាយពាណិជ្ជកម្មបោកបញ្ឆោត អំពីការអនុវត្តការងាររបស់ខ្លួន។ ក្រុមហ៊ុន Samsung កំពុងប្រឈមនឹងបណ្តឹងក្នុងប្រទេសបារាំង អំពីការរាយការណ៍ថាក្រុមហ៊ុនបានជួលបុគ្គលិកធ្វើការមិនទាន់គ្រប់អាយុ ហើយលក្ខខណ្ឌការងាររបស់រោងចក្រនៅតំបន់អាស៊ីត្រូវបានរំលោភបំពាន ទោះបីជានៅលើគេហទំព័ររបស់ក្រុមហ៊ុនបានអះអាងថាក្រុមហ៊ុនប្រកាន់ខ្ជាប់នូវក្រមសីលធម៌ការងារជាសកលទៅកាន់គ្រប់បុគ្គលិក ហើយបានលើកឡើងថាក្រុមហ៊ុនបានអនុវត្តការគ្រប់គ្រងសីលធម៌ ជាមួយនឹងគោលបំណងប្រែក្លាយទៅជាក្រុមហ៊ុនមានក្រមសីលធម៌ខ្ពស់ជាងគេនៅក្នុងពិភពលោក៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ជម្រើសម៉ាស៊ីនបោកគក់សម្រាប់អាផាតមិន

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 18 Sep, 2018

មនុស្សសម័យថ្មី ភាគច្រើនជ្រើសរើសយកការស្នាក់នៅក្នុងអាផាតមិន ជំនួសឱ្យផ្ទះល្វែង។ នេះជាជម្រើសដ៏ប្រសើរ ប៉ុន្តែវាមានបញ្ហាចោទមួយ គឺវាមិនមានទីតាំងធំទូលាយ ដែ...

ទូរសព្ទ Sony Xperia L1 មានលក់លើទីផ្សា ហើយក្នុងតម្លៃ $199

ដោយ: ដួងច័ន្ទ 12 PM, Saturday, 13 May, 2017

ទូរសព្ទម៉ូដែលថ្មីរបស់ Sony គឺ Xperia L1 ប្រហែលជាទូរសព្ទ Smartphone ដែលមានរូបរាងស្អាតបំផុត មានតម្លៃត្រឹមតែ $199។ Xperia L1 មិនមែនជាប្រភេទទូរសព្ទ ដែល...

របស់ ១១ យ៉ាង ដែលចោរពេញនិយម ពេលអ្នកចតឡាន

ដោយ: ស. លីង 7 PM, Saturday, 10 Jun, 2017

ម្ចាស់រថយន្តភាគច្រើនជឿជាក់ថា ការចតរថយន្តនៅក្នុងចំណតផ្សារ ចំណតសណ្ឋាគារ ចំណតភោជនីយដ្ឋាន ដែលមានអ្នកយាម គឺមានសុវត្ថិភាពចំពោះរថយន្ត និងសម្ភារក្នុងនោះមួយ...

តើកាសស្តាប់ Galaxy Buds ឥតខ្សែរបស់ Samsung មានអ្វីពិសេស?

ដោយ: ភារុន 9 AM, Tuesday, 27 Aug, 2019

ខណៈពេលដែលក្រុមហ៊ុន Samsung បានបង្ហើបថាខ្លួនបានដំណើរការផលិត កាសស្តាប់ឥតខ្សែដ៏ពិតប្រាកដ កាលពីឆ្នាំមុននេះ។ នៅឆ្នាំនេះទីបំផុត វាបានលេចចេញនូវរូបរាងជាឈុត...

Tomnerb.Com - YouTube Channel