ចូលចិត្តទំនើប

ក្រុមហ៊ុន Samsung បានប្រកាសអំពី កាលបរិច្ឆេទចេញលក់ Galaxy Tab ថ្មី និង Galaxy Watch

ដោយ: ភារុន 9 AM, Friday, 02 Aug, 2019

ក្រុមហ៊ុន Samsung មិនអាចរង់ចាំរហូតដល់ថ្ងៃព្រឹត្តិការណ៍ Galaxy Note 10 របស់ខ្លួននៅថ្ងៃទី 7 ខែសីហា ខាងមុខនេះ និងការដាក់បង្ហាញផលិតផលចុងក្រោយបង្អស់ទាំងអស់ របស់ខ្លួនផងដែរ នៅក្នុងឆ្នាំ 2019 នេះ។ ហើយក្រុមហ៊ុនក៏បានប្រកាសនៅលើអ៊ីនធឺណិត សម្រាប់កាលបរិច្ឆេទចេញលក់នៃ Galaxy Tab ស៊េរីចុងក្រោយបង្អស់ និង Galaxy Watch Active 2 នៅថ្ងៃទី 31 ខែកក្កដា និងថ្ងៃទី 5 ខែសីហានេះ។



ជាការពិត ព័ត៌មាននេះត្រូវបានចេញជាផ្លូវការ។ ការបែកធ្លាយ ពាក្យចចាមអារាមមុនៗ គឺ Galaxy Tab S6 ត្រូវបានដើរតួជាអ្នកស្នងតំណែងដ៏ពិតប្រាកដពី Tab S4 ស៊េរីមុន។ ហើយវាមានអេក្រង់ទំហំ 10.5-inch ប្រភេទ ‘2K’ AMOLED និងមានបន្ទះឈីបSnapdragon 855 បូករួមនឹងកាមេរ៉ាភ្លោះនៅខាងក្រោយ ដែលមានទំហំ 13MP ជាមួយនឹង 5MP Depth Sensor ។ ម្យ៉ាងទៀត វាក៏មានកម្មវិធីចាប់សញ្ញាស្នាមម្រាមដៃ នៅអេក្រង់ខាងក្រោម S10-style និង RAM ទំហំ 6GB ជាមួយនឹងឃ្លាំងផ្ទុកទិន្នន័យ 128GB ផងដែរ។



ទន្ទឹមនឹងនេះដែរ Galaxy Watch Active 2 ក៏ត្រូវបានរំពឹងថា នឹងមានការបង្កើនល្បឿនលឿនជាងមុន ជាមួយនឹង Touch-Sensitive Bezel ដែលអាចបង្ហាញកិច្ចការមួយចំនួន នៅលើអេក្រង់នាឡិកាឆ្លាតវៃ។ ការបង្ហាញដំបូងនេះ អាចជាការស្វាគមន៍ របស់ក្រុមហ៊ុន Samsung ម្យ៉ាងទៀតក៏ដើម្បីធ្វើឱ្យព្រឹត្តិការណ៍ Galaxy Note 10 កាន់តែទទួលបានការចាប់អារម្មណ៍ពីសំណាក់ អ្នកនិយមប្រើប្រាស់ផលិតផលថ្មីៗរបស់ក្រុមហ៊ុនយក្សមួយនេះ៕

អត្ថបទអ្នកចង់អាន

ស្វែងយល់ពីក្រុមហ៊ុន LG

ដោយ: ដួងច័ន្ទ 10 AM, Thursday, 19 Jul, 2018

LG ជាក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសកូរ៉េ ដែលមានទស្សនវិស័យ និងបេសកកម្ម បង្កើត និងផ្តល់នូវភាពរីករាយ និងការរស់នៅកាន់តែប្រសើរ។ ការត្រួសត្រាយផ្លូវក្នុងវិស...

Vivo បើកបង្ហាញទូរស័ព្ទ Nex 3 ជំនាន់ក្រោយ នៅក្នុងវីដេអូផ្សព្វផ្សាយ

ដោយ: ភារុន 9 AM, Thursday, 29 Aug, 2019

ទូរស័ព្ទ Nex 3 របស់ Vivo នឹងមកដល់នៅក្នុងថ្ងៃនេះ ជាមួយនឹងការផ្សព្វផ្សាយតាមរយៈវីដេអូខ្លី ហើយធ្វើឱ្យមានការភ្ញាក់ផ្អើល ដោយសារតែវីដេអូខ្លីនេះ បានបង្ហាញល...

Soundbars ថ្មីពី LG កាន់តែទំនើប

ដោយ: ដួងច័ន្ទ 9 AM, Monday, 04 Mar, 2019

ក្រុមហ៊ុន LG បានបង្ហាញផលិតផល Soundbars ម៉ូដែលចុងក្រោយបង្អស់ មុនពេលព្រឹត្តិការណ៍ប្រចាំឆ្នាំ CES មកដល់នាឆ្នាំក្រោយនេះ។ ផលិតផលថ្មីទាំងនោះរួមមានម៉ូដែល ...

ទូរសព្ទ Realme X ថ្មី ប្លែកដូចម្តេច?

ដោយ: ដួងច័ន្ទ 8 AM, Friday, 17 May, 2019

យើងពុំសូវមានអត្ថបទលើកបង្ហាញពីប្រភេទទូរសព្ទថ្នាក់កណ្តាលទេ ប៉ុន្តែនៅពេលដែលយើងមាន នោះវាពិតជាមានហេតុផលដ៏សមស្របមួយ។ ថ្ងៃនេះ គេហទំព័រទំនើប សូមបង្ហាញពីទូរ...

Tomnerb.Com - YouTube Channel