ចូលចិត្តទំនើប

Gaming Laptop ថ្មីរបស់ Samsung ល្អយ៉ាងណា?

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 22 Jan, 2019

ស្ទើរតែគ្រប់ក្រុមហ៊ុនផលិតកុំព្យូទ័រទាំងអស់បានព្យាយាមលូកដៃនៅក្នុងការផលិតផលកុំព្យូទ័រយួរដៃ ដែលប្រើប្រាស់សម្រាប់លេងហ្គេម ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលសម្រាប់ក្រុមហ៊ុន Samsung គឺក្រុមហ៊ុនមួយនេះមិនដែលទទួលបានជោគជ័យនៅក្នុងផ្នែកនេះឡើយ។
ប៉ុន្តែករណីនេះអាចត្រូវបានផ្លាស់ប្តូរជាមួយផលិតផល Notebook Odyssey ម៉ូដែលចុងក្រោយរបស់ក្រុមហ៊ុន ដែលជាម៉ាស៊ីនដំបូងរបស់ Samsung ដែលដំណើរការជាមួយក្រាហ្វិក RTX 2080 របស់ NVIDIA។ យ៉ាងហោចណាស់ក៏ផលិតផលថ្មីមួយនេះមានរូបរាងពិសេសជាងផលិតផល Notebook សម្រាប់លេងហ្គេមមុនរបស់ Samsung ដែរ ដោយ Notebook ថ្មីនេះមានសម្បកលោហៈរលោង និងមាន Hinge ភ្ជាប់នឹង Monitor នៅចំកណ្តាល ដែលបន្សល់ទុកកន្លែងទំនេរមួយចំនួនសម្រាប់ខ្យល់ត្រជាក់ផងដែរ។

ដូចគ្នាទៅនឹងផលិតផល Notebook ដទៃ ដែលមានបំពាក់ GPU ប្រភេទ RTX 20-Series របស់ NVIDIA ម៉ូដែល Odyssey មានបំពាក់នូវអេក្រង់ 1080p ទំហំ 15.6 inch ដំណើរការនៅក្នុងកម្រិត 144HZ ជាមួយនឹងការដំណើរការជាមួយបច្ចេកវិទ្យា GSYNC។ ជាការសោកស្តាយដែលនេះជាកម្រិត Resolution តែមួយដែលវាអាចដំណើរការបាននាពេលនេះ ប៉ុន្តែសក្តិសមសម្រាប់អ្នកលេងហ្គេម ដែលយកចិត្តទុកដាក់ចំពោះការលេងកំសាន្តដោយរលូន នៅក្នុងអត្រា Frame Rate ខ្ពស់។ ដូចគ្នានឹង GPU ប្រភេទ RTX ដែលប្រើប្រាស់នៅលើកុំព្យូទ័រលើតុ បច្ចេកវិទ្យា RTX 2080 ចល័ត នឹងអាចគាំទ្រនូវមុខងារ Real-Time Ray Tracing ដែលមានសមត្ថភាពធ្វើឱ្យពន្លឺកាន់តែច្បាស់នៅក្នុងដំណើរការលេងហ្គេម។

សម្រាប់ប្រព័ន្ធ Hardware ដទៃទៀត វាមានបំពាក់នូវប្រព័ន្ធ Intel ជំនាន់ទី 8 ប្រភេទ Core i7 Hezacore CPU មាន RAM រហូតដល់ 16GB និងគាំទ្រសម្រាប់ NVMe SSD ដល់ទៅ 2 គ្រឿង និងឧបករណ៍ Laptop Hard Drive ទំហំ 2.5 inch មួយគ្រឿងផងដែរ។ នៅក្នុងទម្ងន់ 2.3 គីឡូក្រាម វាមិនមានទម្ងន់ស្រាល ដូចជាផលិតផលប្រកួតប្រជែងចេញពីក្រុមហ៊ុន Alienware, Razer និង Asus ទេ ប៉ុន្តែយ៉ាងហោចណាស់វាក៏ប្រសើរជាងម៉ូដែលចាស់ៗដែរ។ Notebook ថ្មីនេះក៏នឹងបំពាក់រន្ធដោតសំខាន់ៗមួយចំនួនផងដែរ មានដូចជារន្ធដោត USB 3.0 ចំនួន 3 រន្ធដោត USB-C ចំនួនមួយ រន្ធ Ethernet និងរន្ធ HDMI។
មកដល់ត្រឹមចំណុចនេះ មិនមានចំណុចសម្គាល់នៅលើ Odyssey ខុសគ្នាខ្លាំងពីម៉ូដែល Gaming Laptop ដទៃនៅក្នុងទីផ្សារនាពេលបច្ចុប្បន្នឡើយ ប៉ុន្តែយ៉ាងហោចណាស់ វាជាសញ្ញាមួយបង្ហាញថា ក្រុមហ៊ុន Samsung កំពុងធ្វើការវិវត្តកាន់តែប្រសើរឡើង នៅក្នុងការផលិត Notebook មានថាមពលកាន់តែខ្លាំង។

យើងមិនទាន់មានព័ត៌មានលម្អិតណាមួយទាក់ទងនឹងតម្លៃរបស់ Odyssey នៅឡើយទេ ប៉ុន្តែវាត្រូវបានគេរំពឹងថានឹងបង្ហាញវត្តមាននៅក្នុងទីផ្សារ នៅក្នុងអំឡុងពេលដើមឆ្នាំថ្មីនេះ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

របៀបជួសជុល ទូរស័ព្ទ ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ដែលលេចចេញពាក្យ «Unfortunately, Camera Has Stopped»!

ដោយ: ភារុន 9 AM, Wednesday, 13 Mar, 2019

កាមេរ៉ាថត គឺជាផ្នែកមួយដ៏សំខាន់នៃទូរស័ព្ទប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ។ យើងម្នាក់ៗតែងតែស្រឡាញ់ការថតរូប Sefies ខ្លួនឯង និងរីករាយនឹងការថតរូ...

ឆ្នាំ 2018 នេះរថយន្តបញ្ជារដោយស្វ័យប្រវត្តិ វិវត្តយ៉ាងណាហើយ?

ដោយ: ដួងច័ន្ទ 8 PM, Thursday, 07 Jun, 2018

រថយន្តបញ្ជារដោយស្វ័យប្រវត្តិ ត្រូវបានគេរំពឹងថានឹងបង្ហាញវត្តមាន ក្នុងពេលឆាប់ៗនេះ ប៉ុន្តែវាហាក់ដូចជា មិនដូចការរំពឹងទុកនេះឡើយ។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុ...

តើអ្នកដឹងទេថា អ្នកអាចបើករថយន្តបានប៉ុន្មានគីឡូម៉ែត្រ ទៀតបើសញ្ញាប្រេងសាំងដាស់តឿន?

ដោយ: អ្នកនាង 10 PM, Thursday, 03 Nov, 2016

ជាធម្មតា អ្នកបើកបរភាគច្រើនតែងតែ ចាក់សាំងរថយន្តពេលណា ដែលវានៅសល់ប្រមាណ1/4 ហើយមួយចំនួនទៀត អាចនឹងទុកឲ្យសល់តិចជាងនេះ។ ជួនកាលបើកទៅបើក មកអាចនឹងភ្លេចខ្លួន ...

ស្មាតហ្វូនថ្មី 5ម៉ាក ដែលចង់បង្រ្កាប Samsung & Apple!

ដោយ: ដាលីស 12 PM, Saturday, 30 May, 2015

នាពេលបច្ចុប្បន្ននេះ គ្មាននរណាម្នាក់មិនស្គាល់ Samsung និង​ Apple អ្នកផលិតស្មាតហ្វូននាំមុខ​គេលើ​ពិភពលោកនោះទេ តែខណៈពេលជាមួយគ្នា ក៏មានគូប្រជែងចំនួនមិនត...

Tomnerb.Com - YouTube Channel