ចូលចិត្តទំនើប

ជម្រើសកាន់តែប្រសើរពីទូរទស្សន៍ Samsung

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 25 Dec, 2018

មុនព្រឹត្តិការណ៍ CES ចូលមកដល់ ក្រុមហ៊ុន Samsung បានប្រកាសអំពីផលិតផលថ្មីចេញពីផលិតផលទូរទស្សន៍ 4K ដែលរចនារូបរាងដ៏ទាក់ទាញ នោះគឺទូរទស្សន៍ម៉ូដែល The Frame និង Serif។

នេះជាផលិតផលមួយដែលរួមចំណែកក្នុងបែបបទរស់នៅរបស់អ្នកប្រើប្រាស់ ដែលគោលបំណងនៃការផលិតវា គឺដើម្បីធ្វើឱ្យអ្នកប្រើប្រាស់គិតឡើងវិញអំពីទូរទស្សន៍មួយគ្រឿង ដែលអាច និងគួរតែមួយរូបរាងខុសពីអ្វីដែលយើងធ្លាប់គិត។
ម៉ូដែលទូរទស្សន៍ទាំងពីរនេះមិនបានផ្តល់នូវរូបភាពមានគុណភាពខ្ពស់ ដូចមាននៅក្នុងស្រឡាយផលិតផលទូរទស្សន៍ QLED របស់ Samsung ទេ ប៉ុន្តែពួកវាពិតជាផ្តល់នូវភាពទាក់ទាញ ជាពិសេសវាជាសម្ភារៈប្រើប្រាស់មួយប្រភេទ ដែលអូសទាញឱ្យមានកិច្ចសន្ទនានៅក្នុងគេហដ្ឋាន។
ផលិតផល The Frame ត្រូវបានទទួលការអភិវឌ្ឍន៍ ជាមួយនឹងការពង្រឹងគុណភាពរូបភាព ល្អជាងមុន។ ម៉ូដែលឆ្នាំ 2019 នឹងបំពាក់ជាមួយអេក្រង់ Quantum dot ដែលជាបច្ចេកវិទ្យារបស់ក្រុមហ៊ុន Samsung សម្រាប់ផលិតចេញជាលំដាប់ពណ៌ HDR Color Palette បានកាន់តែទូលំទូលាយ។ ក្រៅពីការផ្តល់នូវរូបភាពមានគុណភាពកាន់តែល្អ The Frame ក៏នឹងផលិតឡើងក្នុងទំហំ 49 inch ថ្មីផងដែរ។ ផលិតផលដែលចេញកាលពីពេលកន្លងទៅមានជម្រើសទំហំ 43-, 55- និង 65 inch ប៉ុណ្ណោះ។
ក្រុមហ៊ុន Samsung ធ្វើការផ្សព្វផ្សាយផលិតផល The Frame ទៅកាន់អ្នកប្រើប្រាស់ដែលមានបំណងចង់បានទូរទស្សន៍ ដែលមិនដើរតួជាទាក់ទាញនៅចំកណ្តាលបន្ទប់ទទួលភ្ញៀវទេ ប៉ុន្តែវាគួរតែមានតួនាទីរួមផ្សំជាមួយការតុបតែងនៅក្នុងគេហដ្ឋាន ហើយមានរូបរាងដូចជាស៊ុំរូបភាព នៅពេលវាមិនត្រូវបានប្រើប្រាស់ក្នុងតួនាទីជាទូរទស្សន៍។
នៅក្នុងមុខងារ Art Mode ទូរទស្សន៍ The Frame ធ្វើការសម្របខ្លួនទៅនឹងពន្លឺភ្លើងនៅក្នុងបន្ទប់ ដូច្នេះមាតិកានៅលើអេក្រង់ទូរទស្សន៍នឹងមើលទៅកាន់តែមានលក្ខណៈបែបធម្មជាតិ។ អ្នកអាចធ្វើការជ្រើសរើសរូបភាពសិល្បៈជាច្រើនរយរូប ដែលប្រមូលចេញពីសារៈមន្ទីរសិល្បៈជាច្រើនចម្រុះគ្នា ដើម្បីធ្វើជាកម្រង Screensaver របស់អ្នក ដោយគ្រាន់តែភ្ជាប់សេវាកម្មជាមួយ Art Store ដែលអ្នកនឹងត្រូវចំណាយថវិកា $4.99 ក្នុងមួយខែ។

ក្រុមហ៊ុន Samsung រៀបរាប់ថាផលិតផលដែលបង្កប់ដោយគំនិតច្នៃប្រឌិតខ្ពស់ប្រភេទនេះ មានសារៈសំខាន់ សម្រាប់ការរក្សាទុកអនុស្សាវរីយ៍រយៈពេលវែង ហើយក្រុមហ៊ុនបានអះអាងថា The Frame ទទួលបានជោគជ័យយ៉ាងខ្លាំងក្លា ដែលជោគជ័យនេះខ្លាំងជាងផលិតផលម៉ូដែល QLED ទៅទៀត សម្រាប់អ្នកប្រើប្រាស់ដែលស្រឡាញ់សិល្បៈជាងអ្វីទាំងអស់។
ដូចគ្នានឹងឈុតផលិតផលឆ្នាំ 2018 ម៉ូដែល 2019 Frame នឹងបញ្ចូលនូវប្រអប់ One Connect របស់ Samsung ដែលញែករន្ធភ្ជាប់ធំៗ ដូចជារន្ធដោត HDMI និងរន្ធភ្ជាប់ថាមពល ចេញពីតួទូរទស្សន៍ និងដំណើរការគ្រប់បែបយ៉ាងនៅលើ The Frame តាមរយៈខ្សែភ្ជាប់តែមួយគត់ ព្រមជាមួយគ្នានេះ Bixby ក៏ត្រូវបានតំឡើងរួចជាស្រេចដែរ។

ចំណែក ម៉ូដែល Serif វិញ ទទួលបានការអភិវឌ្ឍន៍កាន់តែខ្លាំងជាង The Frame ទៅទៀត ក្នុងលក្ខខណ្ឌការរចនាម៉ូដ។ វាជាផលិតផលទូរទស្សន៍ ប៉ុន្តែ Samsung បានពន្យល់វាមានរូបរាងមិនដូចជាទូរទស្សន៍ឡើយ។ វាមានតួនាទីពីរ ទីមួយគឺទូរទស្សន៍ និងទីពីរជាចំណែកមួយនៃគ្រឿងសង្ហារឹម ដោយនៅផ្នែកខាងលើរបស់វាមានទម្រង់ដូចជាធ្នើ ហើយមានក្រណាត់គ្របពីលើរន្ធភ្ជាប់ទាំងអស់នៅផ្នែកខាងក្រោយ។ សម្រាប់ឆ្នាំ 2019 ក្រុមហ៊ុន Samsung មានផែនការនាំមកជូននូវជម្រើស បីទំហំគឺទំហំ 43-, 49- និង 55 inch ដែលម៉ូដែលដំបូងមានតែទំហំ 40 inch ប៉ុណ្ណោះ។ វាក៏មានប្រើប្រាស់បច្ចេកវិទ្យា QLED របស់ Samsung ផងដែរ។

ក្រុមហ៊ុន Samsung បានធ្វើការដាក់លក់ Serif នៅតាមបណ្តាហាង MoMA Design Store និងហាងលក់គ្រឿងសង្ហារឹមទំនើបៗ ជំនួសឱ្យការលក់នៅតាមបណ្តាហាងអេឡិចត្រូនិចធម្មតា។ ប៉ុន្តែសម្រាប់ឆ្នាំ 2019 ការដាក់លក់នឹងត្រូវបានពង្រីកទៅតាមបណ្តាហាងលក់គ្រឿងអេឡិចត្រូនិចទូទៅ ដើម្បីឱ្យវាកាន់តែទទួលបានភាពជោគជ័យដូច The Frame ដែរ។
ជាមួយគ្នានេះ ទូរទស្សន៍ទាំងពីរម៉ូដែលនេះក៏មានបំពាក់ជាមួយកម្មវិធី Tizen Software របស់ Samsung និងមានកម្មវិធីវីដេអូល្បីៗចម្រុះជាច្រើនថែមទៀតផង។

អ្នកនឹងត្រូវរងចាំរហូលដល់ព្រឹត្តិការណ៍ CES មកដល់ ដើម្បីទទួលបានព័ត៌មានពេញលេញទាក់ទងនឹងផលិតផលទូរទស្សន៍ QLED ស៊េរីឆ្នាំ 2019 ពីក្រុមហ៊ុន Samsung ក៏ដូចជាអ្វីផ្សេងទៀត ដែលក្រុមហ៊ុនមានគម្រោងចង់ដាក់បង្ហាញនៅក្នុងនាមជាផលិតផល MicroLED។
សម្រាប់ផលិតផល Serif និង The Frame ក៏នឹងត្រូវដាក់បង្ហាញនៅក្នុងកម្មវិធីនេះដែរ ដូច្នេះសូមរងចាំតាមដានទាំងអស់គ្នា ជាមួយ ទំនើប សម្រាប់ភាពទាក់ទាញថ្មីដែល Samsung នឹងផ្តល់ឱ្យយើងទាំងអស់គ្នា៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរទស្សន៍

អត្ថបទអ្នកចង់អាន

មកដឹង! របៀបប្រើប្រាស់ Group FaceTime នៅលើទូរស័ព្ទ iPhone និង iPad

ដោយ: ភារុន 9 AM, Monday, 04 Feb, 2019

ការហៅទូរស័ព្ទ នៅក្នុង Group FaceTime គឺជាលក្ខណៈពិសេសមួយ ដែលអ្នកគាំទ្ររបស់ផលិតផលរបស់ក្រុមហ៊ុន Apple ចង់បាន។ ដំបូងក្រុមហ៊ុន Apple បានពន្យាពេលបញ្ចេញនូ...

Mitsubishi Grand Lancer ២០១៨ បោះពួយចូលទីផ្សារចិន និងតៃវ៉ាន់

ដោយ: ស. លីង 10 PM, Friday, 05 May, 2017

រថយន្ត Lancer របស់ជប៉ុនបានលាចាកលោកទៅហើយ ប៉ុន្តែ Mitsubishi មិនព្រមបោះបង់ចោលឡើយ ជប៉ុននៅតែបន្តបង្កើតជំនាន់ថ្មីរបស់ Lancer គឺ Grand Lancer។ តាមប្រភពព័...

Smart Speaker ថ្មីរបស់ Bose មានអ្វីប្លែក?

ដោយ: ដួងច័ន្ទ 8 AM, Friday, 31 Aug, 2018

បច្ចេកវិទ្យា Voice Assistant ទំនងដូចជាមិនសូវមានប្រជាប្រិយភាពសោះ។ តែយ៉ាងណាក្តីវាបានរីករាលដាលទៅគ្រប់ទីកន្លែង។ ក្នុងករណីនេះផលិតផល Soundbar និង Speaker...

Mercedes-AMG GT 2008 បន្ថែមរូបរាង និង កម្លាំងម៉ាស៊ីនថ្មី

ដោយ: ដួងច័ន្ទ 7 PM, Thursday, 15 Jun, 2017

នៅពេលដែលរថយន្ត Mercedes-AMG GT បង្ហាញវត្តមាននៅក្នុងវេទិកា GT Roadster វាបានបង្ហាញរូបរាងកែច្នៃថ្មី គឺម៉ូដែល GT C។ មិនដល់មួយឆ្នាំទេ រូបរាងរថយន្តថ្មីម...

Tomnerb.Com - YouTube Channel