ចូលចិត្តទំនើប

Samsung បកស្រាយបញ្ហាបែក Galaxy Fold

ដោយ: ដួងច័ន្ទ 3 PM, Tuesday, 23 Apr, 2019

ទោះបីជាឆ្លងកាត់ការធ្វើតេស្តសាកល្បងលើភាពជាប់ធន់រឹងមាំជាច្រើនក្តី កាលពីម្សិលមិញ មានសេចក្តីរាយការណ៍ជាច្រើនបានលើកឡើងថា ទូរសព្ទ Galaxy Fold មួយចំនួនដែលទទួលបានការប្រើប្រាស់សាកល្បង ទទួលរងបញ្ហាប្រេះស្រាំ។

សេចក្តីរាយការណ៍បានលើកឡើងថា ពួកគេបានជួបប្រទះច្រើនបែប ដែលភាគច្រើនជាប់ពាក់ព័ន្ធនឹងបច្ចេកវិទ្យាថ្មីអេក្រង់បត់ថ្មី ហើយនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានបញ្ចេញកាលពីយប់មិញ ក្រុមហ៊ុន Samsung បានបកស្រាយថា ក្រុមហ៊ុននឹងធ្វើការត្រួតពិនិត្យទាំងស្រុងលើផលិតផលទាំងនោះដោយផ្ទាល់ ដើម្បីកំណត់អំពីបញ្ហាដែលបានកើតឡើងជាក់ស្តែង។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Wall Street Journal ដែលសរសេររាយការណ៍ដោយ Joanna Stern បានបញ្ជាក់ថា គម្រោងបញ្ចេញលក់ម៉ូដែល Fold នៅថ្ងៃទី 26 ខែមេសា ខាងមុខនេះនៅតែរក្សាទុកដដែល ដោយមិនមានតំរុយនៃការពន្យារពេលឡើយ។
នៅក្នុងនោះ គេហទំព័រ Engadget ក៏បានធ្វើការសាកល្បងប្រើប្រាស់ទូរសព្ទដៃ Fold ថ្មីនេះដែរ ប៉ុន្តែពួកគេមិនបានរកឃើញបញ្ហាដែលបានកើតឡើងជាមួយ Hinge ឬអេក្រង់ OLED ដែលគ្របដណ្តប់ដោយផ្លាស្ទិចឡើយ។

ខាងក្រោមនេះគឺជាការបកស្រាយរបស់ក្រុមហ៊ុន Samsung៖
គំរូផលិតផល Galaxy Fold ដែលផលិតឡើងក្នុងចំនួនកំណត់ ត្រូវបានផ្តល់ទៅឱ្យបណ្តាញសារព័ត៌មានដើម្បីសាកល្បងប្រើប្រាស់ និងពិនិត្យវិភាគ។ ក្រុមហ៊ុនបានទទួលនូវសេចក្តីរាយការណ៍ត្រឡប់មួយចំនួន ទាក់ទងនឹងអេក្រង់ធំចម្បង នៅលើផលិតផលគំរូដែលបានផ្តល់ជូន។ ក្រុមហ៊ុននឹងធ្វើការស្រាវជ្រាវវិភាគលើគំរូផលិតផលទាំងនោះដោយផ្ទាល់ ដើម្បីកំណត់ពីដើមចមនៃបញ្ហា។ ដាច់ដោយឡែកពីនេះ អ្នកវិភាគមួយចំនួនបានរាយការណ៍ថា ពួកគេបានដកស្រទាប់លើបង្អស់នៃអេក្រង់ ដែលបណ្តាលឱ្យខូចខាតដល់ផ្ទៃអេក្រង់។ អេក្រង់ធំដើម នៅលើទូរសព្ទ Galaxy Fold ត្រូវបានបំពាក់ជាមួយនឹងស្រទាប់ការពារ ដែលជាផ្នែកមួយនៃការរចនាគ្រោងរបស់អេក្រង់ ដើម្បីការពារផ្ទៃអេក្រង់ពីការកោស កកិតដោយអចេតនា។ ការដកស្រទាប់ការពារ ឬបន្ថែមស្រទាប់ជាប់ស្អិតពីលើផ្ទៃអេក្រង់ធំដើម អាចនឹងធ្វើឱ្យផ្ទៃអេក្រង់រងការខូចខាត។ ក្រុមហ៊ុននឹងធានាថា ព័ត៌មាននេះនឹងបញ្ជូនយ៉ាងច្បាស់ទៅកាន់អតិថិជនរបស់យើង។
ជាមួយនឹងតម្លៃប្រមាណ $1,980 ការព្រួយបារម្ភអំពីវិធីសាស្រ្តដែលបច្ចេកវិទ្យាអេក្រង់ថ្មីនេះនឹងដំណើរការដូចម្តេច បានក្លាយជាសំណួរចោទឡើងយ៉ាងផុសផុល ដែលសង្ឃឹមថាពួកគេនឹងទទួលបានចម្លើយដ៏សមស្រប។ ទោះបីបច្ចេកវិទ្យាច្នៃប្រឌិតថ្មី អាចដោះស្រាយបញ្ហាដែលកើតមានឡើងចំពោះ Gadget ជាច្រើនក្តី ប៉ុន្តែវាមិនសំខាន់ទេ បើសិនជាវាមិនអាចជាប់ធន់លើសពីមួយសប្តាហ៍។

យើងសង្ឃឹមថាទាំងនេះគ្រាន់តែជាបញ្ហាដាច់ដោយឡែកមួយប៉ុណ្ណោះសម្រាប់ផលិតផលគំរូដែលទើបផលិតសាកល្បង ប៉ុន្តែយើងក៏មិនអាចប្រាកដចិត្តច្បាស់ថាវាល្អយ៉ាងណាទេ មានតែពេលវេលានៃការប្រើប្រាស់ជាក់ស្តែងប៉ុណ្ណោះ ទើបអាចបញ្ជាក់ពីគុណភាពពិតប្រាកដ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Lamborghini ចេញលក់ទូរសព្ទ Alpha-One Android តម្លៃកប់ពពក

ដោយ: ដួងច័ន្ទ 9 PM, Monday, 09 Oct, 2017

ក្រុមហ៊ុន Tonino Lamborghini បានចេញម៉ូដទូរសព្ទ ប្រណិតតម្លៃខ្ពស់កប់ពពក ម៉ូដែល Alpha-One មានតម្លៃរហូតដល់ $2,450 ក្នុងមួយគ្រឿង។ ទូរសព្ទនេះផលិតពីស្បែកធ...

៣ ចំណុច យល់ដឹងពីការធ្វើដំណើរ តាមរថយន្តដោយសុវត្ថិភាព

ដោយ: ស. លីង 9 PM, Thursday, 22 Jun, 2017

រាល់ថ្ងៃសម្រាកចុងសប្តាហ៍ឬបុណ្យ ក្រុមគ្រួសារនីមួយៗ តែងតែធ្វើដំណើរទៅកាន់ទីរមណីយដ្ឋាននានា។ ដូច្នេះលោកប៉ាអ្នកម៉ាក់ពូមីង ដែលជាអ្នកបើកបរគួរយល់ដឹងពីចំណុចខ...

iPad ជំនាន់ថ្មី នឹងមានបំពាក់មុខងាររបស់ iPhone X

ដោយ: ដួងច័ន្ទ 9 PM, Monday, 26 Feb, 2018

ក្រុមហ៊ុន Apple តែងបញ្ចូលមុខងារខ្លាំងបំផុត របស់ផលិតផលណាមួយទៅក្នុងផលិតផលដទៃ ទៀតរបស់ក្រុមហ៊ុន នៅពេលដែលពួកគេ មានជំនឿជឿជាក់ខ្លាំងលើមុខងារនោះ។ ករណីនេះធ្...

Galaxy S10 ប្រើជាមួយនឹងបន្ទះឈីប Snapdragon 855 ដើរលឿនអស់ស្ទះ!

ដោយ: ភារុន 1 PM, Wednesday, 19 Dec, 2018

ក្រុមហ៊ុន Qualcomm ទើបតែនឹងប្រកាសបន្ទះឈីបថ្មី Snapdragon 855 សម្រាប់ដាក់ដំណើរការជាមួយស្មាតហ្វូន 2019 ដើម្បីធ្វើឱ្យស្មាតហ្វូនទាំងនោះ មានលក្ខណៈពិសេសន...

Tomnerb.Com - YouTube Channel