ចូលចិត្តទំនើប

Samsung Galaxy A90 ខុសពីគេយ៉ាងម៉េចខ្លះ?

ដោយ: ដួងច័ន្ទ 8 AM, Sunday, 24 Mar, 2019

ផលិតផលទូរសព្ទម៉ូដែលថ្មី Galaxy A90 របស់ក្រុមហ៊ុន Samsung នឹងបំពាក់ជាមួយអេក្រង់ Infinity ដែលគ្មាន Notch។ នេះជាព័ត៌មានដែលយើងដកស្រង់ចេញពីទំព័រមួយនៅលើគេហទំព័ររបស់ក្រុមហ៊ុន Samsung ដែលបានលេចឡើងក្នុងទម្រង់ត្រូវបានគេធ្វើបច្ចុប្បន្នភាព ដើម្បីបញ្ចូលនូវម៉ូដែលថ្មី ដែលមិនទាន់ត្រូវបានប្រកាស។

ទូរសព្ទថ្មីនេះត្រូវបានគេរំពឹងថានឹងត្រូវប្រកាសនៅខែក្រោយ ហើយវានឹងស្ថិតនៅលំដាប់ខ្ពស់ជាងគេ នៃផលិតផលទូរសព្ទលំដាប់កណ្តាលរបស់ Samsung នៅក្នុងស៊េរី Galaxy A ដែលអាចនិយាយបានថានឹងស្ថិតនៅលើម៉ូដែល Galaxy A50 និង Galaxy A30 ដែលទើបនឹងចេញកាលពីពេលថ្មីៗនេះ។

នេះអាចមានន័យយ៉ាងសាមញ្ញថា ទូរសព្ទនេះនឹងមានអេក្រង់ Hole-Punch ដូចគ្នានឹងម៉ូដែល Galaxy S10 ប៉ុន្តែព័ត៌មានចចាមអារាមបានលើកឡើងថា ម៉ូដែល Galaxy A90 នឹងអាចជៀសវាងការកាត់ប្រហោងនៅលើផ្ទៃអេក្រង់ ជំនួសដោយការប្រើប្រាស់កាមេរ៉ា Selfie ផុសត្រដែតឡើង ដូចជាទូរសព្ទ Vivo Nex ដែលចេញកាលពីឆ្នាំមុនវិញ។

គេហទំព័រ Ice Universe ដែលជាប្រភពព័ត៌មានបែកធ្លាយមួយ គឺជាប្រភពព័ត៌មានទីមួយដែលបានអះអាងពីប្រព័ន្ធកាមេរ៉ាថ្មីនេះ កាលពីខែកុម្ភៈកន្លងទៅ ហើយការផ្សព្វផ្សាយរបស់ក្រុមហ៊ុន Samsung សម្រាប់ព្រឹត្តិការណ៍ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះក៏បានបង្ហាញជាតំរុយមួយ ដែលគេហទំព័រ SlashGear ព្យាករណ៍ថាគឺជាតំរុយអំពីកាមេរ៉ាផុសត្រដែត។

យើងនៅតែមិនទាន់ច្បាស់អំពីអេក្រង់ Infinity គ្មាន Notch នឹងមានភាពខុសប្លែកពីអេក្រង់ Infinity ធម្មតាដូចម្តេចនៅឡើយទេ។ ទូរសព្ទ Galaxy S8 ដែលបានចេញកាលពីឆ្នាំ 2017 មានបំពាក់អេក្រង់ Infinity និងមិនមាន Notch ទេ ដោយសារវាមាន Bezel ជំនួសវិញ។ ប៉ុន្តែនៅក្នុងសន្និសីទសម្រាប់ Developer ដែលបានរៀបចំឡើងកាលពីខែវិច្ឆិកា ឆ្នាំមុន ក្រុមហ៊ុន Samsung បានប្រកាសអំពី អេក្រង់ Infinity ចំនួន 4 ប្រភេទខុសៗគ្នា។ នៅក្នុងចំណោមនោះ មានអេក្រង់ចំនួន 2 គឺអេក្រង់ U និង V មាន Notch រីឯអេក្រង់មួយទៀត គឺអេក្រង់ O ដែលត្រូវបានប្រើប្រាស់នៅលើទូរសព្ទ Galaxy S10 មានរន្ធ Hole-Punch ហើយអេក្រង់មួយចុងក្រោយ ដែលគេអាចហៅបានថាជាអេក្រង់ New Infinity នឹងមិនមាន Notch ឬការកាត់ប្រហោងណាមួយឡើយ។

ការពិចារណានៅលើអេក្រង់ទូរសព្ទ Galaxy A90 នឹងត្រូវអាស្រ័យលើការចាត់ប្រភេទរបស់ក្រុមហ៊ុន Samsung ថាតើអេក្រង់ Infinity-O ដែលមាន Hole-Punch ត្រូវបានចាត់ទុកថាជា Notch ឬទេ។ បើសិនជាវាមានន័យខុសគ្នា ដូច្នេះ ការសន្យាអំពីអេក្រង់គ្មាន Notch អាចនឹងមានន័យយ៉ាងសាមញ្ញថា ទូរសព្ទថ្មីនេះមានអេក្រង់ស្រដៀងគ្នានឹងទូរសព្ទ Galaxy S10។

បើសិនជាក្រុមហ៊ុន Samsung នឹងប្រកាសអំពីទូរសព្ទដំបូងរបស់ខ្លួន ដែលមានកាមេរ៉ា Selfie ផុសត្រដែតឡើង ដូច្នេះទូរសព្ទស៊េរី Galaxy A នឹងអាចជាលំដាប់ផលិតផលដ៏សក្តិសម។ កាលពីឆ្នាំមុន ប្រធានផ្នែកផលិតផលទូរសព្ទដៃរបស់ Samsung បានលើកឡើងថា ក្រុមហ៊ុនមានផែនការណែនាំមុខងារថ្មីៗមួយចំនួននៅលើផលិតផលទូរសព្ទដៃលំដាប់កណ្តាល ហើយនេះជាអ្វីដែលក្រុមហ៊ុនតែងតែអនុវត្តកន្លងមក។ ទូរសព្ទ Galaxy A7 គឺជាទូរសព្ទដំបូងដែលមានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ រីឯទូរសព្ទ Galaxy A9 គឺជាទូរសព្ទដំបូងមានកាមេរ៉ាក្រោយ 4 គ្រាប់ ហើយម៉ូដែល Galaxy A8s គឺជាម៉ូដែលដំបូងដែលមានអេក្រង់ Hole-Punch។

ទូរសព្ទ Galaxy A90 ត្រូវបានគេរំពឹងថានឹងប្រកាសជាផ្លូវការនៅក្នុងព្រឹត្តិការណ៍មួយដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី 10 ខែមេសា ខាងមុខនេះហើយ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Samsung ត្រៀមបង្ហាញ Galaxy Tab Round ធែប្លេតអេក្រង់កោង…

ដោយ: ដាលីស 12 AM, Saturday, 09 May, 2015

ព័ត៌មានលេចឮមកថា សាំស៊ុង ត្រៀមបង្ហាញ Samsung Galaxy Tab Round ធែប្លែត អ៊ែនដ្រយដ៍ អេក្រង់​កោង ទំហំ 8.4អ៊ីញ ព្រមជាមួយ Specification ដូចគ្នានឹងស៊េរី Ga...

តោះមកស្គាល់កាមេរ៉ា VR ថ្មីពី Insta360

ដោយ: ដួងច័ន្ទ 8 AM, Thursday, 17 Jan, 2019

ក្រុមហ៊ុន Insta360 ធ្លាប់បានបញ្ចេញលក់ផលិតផលកាមេរ៉ា 8K VR សម្រាប់អ្នកប្រើប្រាស់អាជីពរួចហើយ ប៉ុន្តែតម្រូវការចង់បានកម្រិត Resolution កាន់តែខ្ពស់នៅតែមា...

Samsung Galaxy S9 អាចនឹងមានពណ៌ Burgundy Red

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 19 Dec, 2017

ក្រុមហ៊ុន Samsung ទើបនឹងប្រកាសថា ទូរសព្ទ Galaxy S8 កំពុងផ្លាស់ប្តូររូបរាងសម្បកពណ៌ថ្មី គឺ ពណ៌ Burgundy Red នៅលើផលិតផលទូរសព្ទ ដែលចេញលក់នៅក្នុងទីផ្សារ...

គ្រឿងលម្អបច្ចេកវិទ្យា សម្រាប់ពាក់

ដោយ: ដួងច័ន្ទ 9 PM, Sunday, 14 Jan, 2018

នៅពេលនិយាយអំពី Wearable យើងប្រាកដជានឹកឃើញដល់ Fitness Tracker និង Smartwatch ប៉ុន្តែសម្ភារៈដែលអាចពាក់បានមានច្រើនជាងនេះ។ គ្រឿងលម្អដែលអាចពាក់បាន ប្រើប...

Tomnerb.Com - YouTube Channel