ចូលចិត្តទំនើប

Samsung នឹងផលិត Laptop មានអេក្រង់ 4K OLED?

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 05 Feb, 2019

យើងទាំងអស់គ្នាបានទន្ទឹងរងចាំយ៉ាងអន្ទះសារសម្រាប់ការមកដល់នៃអេក្រង់ 4K OLED មាន Resolution ខ្ពស់ នៅលើផលិតផលកុំព្យូទ័រយួរដៃ ហើយនៅទីបំផុតវាពិតជាបានកើតឡើងប្រាកដមែន នៅក្នុងព្រឹត្តិការណ៍ CES ឆ្នាំ 2019 នេះ ជាមួយម៉ូដែល Laptop របស់ក្រុមហ៊ុន HP និង Dell។
នាពេលនេះ យើងបានទទួលព័ត៌មានចេញពីប្រភពច្បាស់ការមួយ លើកឡើងថាក្រុមហ៊ុន Samsung បានបញ្ចេញផលិតផលថ្មី ជាអ្វីដែលក្រុមហ៊ុនបានរៀបរាប់ថាជាផលិតផលមានអេក្រង់ 4K OLED ទំហំ 15.6 inch ដំបូងបង្អស់។

អេក្រង់ជំនាន់ថ្មីនេះនឹងផ្តល់នូវបច្ចេកវិទ្យា HDR ដែលនឹងបង្កើតឡើងវិញនូវពណ៌កាន់តែប្រសើរ និងសមត្ថភាពមើលឃើញច្បាស់នៅពេលប្រើប្រាស់នៅខាងក្រៅបន្ទប់។ នេះជាការលើកឡើងរបស់លោក Yoon Jae-nam នាយកផ្នែកទីផ្សាររបស់ Samsung Display។

Pixel នីមួយៗនៅលើអេក្រង់នេះមានពន្លឺផ្ទាល់ខ្លួន ដូច្នេះអ្នកនឹងទទួលបានពណ៌ខ្មៅពិតប្រាកដ នៅពេលអ្នកបិទអេក្រង់ ហើយក្រុមហ៊ុន Samsung បានចង្អុលបង្ហាញថាផ្ទាំងអេក្រង់ថ្មីនេះផ្តល់ឱ្យអ្នកនូវលក្ខណៈពិសេស VESA’s DisplayHDR True Black។

ផ្ទាំងអេក្រង់ OLED តែងមានពណ៌ស្អាត ច្បាស់ប្រសើរជាអេក្រង់ LCD ហើយវាក៏អាចដំណើរការបច្ចេកវិទ្យា HDR បានយ៉ាងងាយស្រួលដែរ។ កម្រិតពន្លឺបញ្ចេញបានខ្ពស់បំផុតរហូតដល់ 600 nits ជាកម្រិតពន្លឺគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការរបស់បច្ចេកវិទ្យា DisplayHDR 600 ហើយអេក្រង់នេះគ្របដណ្តប់ 100% នូវលំដាប់ DCI-P3 ជាមួយនឹងពណ៌រហូតដល់ 34 លានពណ៌។ ក្រុមហ៊ុន Samsung បរិយាយថា លក្ខណៈពិសេសលើសពីនេះទៀត គឺវាក៏មានកម្រាស់កាន់តែស្តើង ទម្ងន់កាន់តែស្រាល និងប្រើប្រាស់ថាមពលកាន់តែតិច បើធៀបជាមួយអេក្រង់ LCD។
យ៉ាងណាមិញអេក្រង់ OLED នៅតែមានបញ្ហាចោទឡើង ដែលក្នុងនោះរួមមានបញ្ហា Screen Burn-In និងអាយុកាលប្រើប្រាស់ជារួមផងដែរ។
ក្រុមហ៊ុន Samsung នឹងចាប់ផ្តើមផលិតផ្ទាំងអេក្រង់ថ្មីនេះ នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ 2019 នេះហើយ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់ថាតើផលិតផល Laptop ណាមួយនឹងត្រូវផលិតដោយមានប្រើប្រាស់អេក្រង់ថ្មីនេះនៅឡើយទេ។

យ៉ាងណាមិញ វាជារឿងគាប់ជួនដែលអេក្រង់ 4K OLED នឹងត្រូវបានបំពាក់នៅលើផលិតផល Laptop ម៉ូដែល XPS 15 របស់ Dell ម៉ូដែល m15 និង G 15 របស់ក្រុមហ៊ុន Alienware នៅក្នុងខែមីនាខាងមុខនេះ រីឯក្រុមហ៊ុន HP ក៏នឹងបញ្ចេញ Laptop ម៉ូដែល Spectre x360 OLED 2-in-1 នៅក្នុងខែកក្កដា ឆ្នាំនេះដែរ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

កម្មវិធីកែរូប ភាពល្អបំផុត សម្រាប់អ្នក

ដោយ: ដួងច័ន្ទ 4 PM, Saturday, 30 Sep, 2017

តើអ្នកចូលចិត្តថតរូប មែនទេ? តើអ្នកថតរូបហើយចែករំលែករូបភាព លើទូរសព្ទដៃ Smartphone ភ្លាមៗ ឬកែរូបភាពសិនទើបចែករំលែក? អាស្រ័យលើអ្វី ដែលអ្នកចង់ធ្វើលើរូបថតរ...

ទូរសព្ទ iPhone X ចម្លង មាន Fingerprint Sensor លើអេក្រង់

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 28 Feb, 2018

ម៉ូដែលទូរសព្ទថ្មីរបស់ចិនមួយគ្រឿង ចម្លងម៉ូដតាមទូរសព្ទ iPhone X និងដំណើរការដោយប្រព័ន្ធ Android ជាផលិតផលរបស់ក្រុមហ៊ុន Doogee។ ទូរសព្ទនេះមានឈ្មោះថា Doo...

Samsung ដំណើរការ Android Pie សម្រាប់ Galaxy S9

ដោយ: ដួងច័ន្ទ 9 AM, Friday, 28 Dec, 2018

ស្របពេលវេលានៃរដូវកាលឈប់សម្រាក ក្រុមហ៊ុន Samsung បានចាប់ផ្តើមបញ្ចេញប្រព័ន្ធ Android Pie របស់ក្រុមហ៊ុន update សម្រាប់ទូរសព្ទ Galaxy S9។ គេហទំព័រ SamM...

Kenguru រថយន្ត ប្រើថាមពលអគ្គិសនី សម្រាប់ជនពិការ

ដោយ: ដាលីស 12 AM, Sunday, 10 May, 2015

ជាញឹកញាប់ យើងតែងឃើញជនពិការអង្គុយលើកៅអី វីលឈែរ៍ (Wheelchair) ធ្វើដំណើរទៅណាមកណាយ៉ាងសែន​លំបាក តែថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ត ប្រើថាមពលអគ្គិសនី Kenguru ...

Tomnerb.Com - YouTube Channel