ចូលចិត្តទំនើប

Galaxy Fold ពន្យារពេលចេញលក់នៅចិន

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 23 Apr, 2019

ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍ថានឹងពន្យារពេលចេញលក់ទូរសព្ទជំនាន់ថ្មី ម៉ូដែល Galaxy Fold នៅក្នុងប្រទេសចិន។ នេះជាសេចក្តីរាយការណ៍ដែលយើងទទួលបានពីគេហទំព័រ SamMobile។
គេហទំព័រនេះបានដកស្រង់ថា សម្តីរបស់មនុស្សដែលបានដឹងពីស្ថានភាពហេតុផលជាផ្លូវការនៃការពន្យារពេលនេះ គឺដោយសារបញ្ហានៃទីកន្លែង ប៉ុន្តែគេហទំព័រនេះបានកត់សម្គាល់ថា សកម្មភាពដទៃផ្សេងទៀត ដែលជាប់ពាក់ព័ន្ធនឹងការបញ្ចេញលក់នេះក៏ត្រូវបានពន្យារពេល ឬលុបចោលដូចគ្នា។

លោក Richard Lai ប្រធានផ្នែកនិពន្ធនៃគេហទំព័រ Engadget Chinese ក៏បានធ្វើការកត់សម្គាល់នៅលើគណនេយ្យ Twitter ថាព្រឹត្តិការណ៍ដែលបានគ្រោងទុក ថានឹងរៀបចំឡើងនៅក្នុងទីក្រុងហុងកុង និងសៀងហៃ ត្រូវបានកំណត់ថានឹងរៀបចំឡើងនៅថ្ងៃអង្គារ និងថ្ងៃពុធសប្តាហ៍នេះ ត្រូវបានពន្យារពេល
ពាក្យចចាមអារាមជាច្រើនបានលេចឡើង មិនយូរទេបន្ទាប់ពីមានសេចក្តីរាយការណ៍ជាច្រើនចេញពីអ្នកសារព័ត៌មានផ្នែកបច្ចេកវិទ្យា ដែលបានរកឃើញថា ទូរសព្ទ ដែលជាផលិតផលសាកល្បងរបស់ពួកគេ ត្រូវបានបែក ក្នុងរយៈពេលត្រឹមតែ 2-3 ថ្ងៃនៃការប្រើប្រាស់ ដោយបានលើកឡើងថាបញ្ហាកើតឡើងចេញពី Hinge ការបែកប្រេះផ្ទៃអេក្រង់ និងគម្របការពារផ្ទៃអេក្រង់ត្រូវបានយកចេញដោយអចេតនាពីផ្ទៃអេក្រង់។

បន្ទាប់ពីការចេញផ្សាយសេចក្តីរាយការណ៍ទាំងនោះ ក្រុមហ៊ុន Samsung បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយលើកឡើងថា ក្រុមហ៊ុននឹងធ្វើការវិភាគលម្អិតលើឧបករណ៍ទាំងនោះដោយផ្ទាលើ ដើម្បីកំណត់ពីឬសគល់នៃបញ្ហា ប៉ុន្តែក្រុមហ៊ុនបានបញ្ជាក់ថាក្រុមហ៊ុនមានផែនការបន្តដំណើរទៅមុខទៀត ជាមួយនឹងការបញ្ចេញលក់នៅសហរដ្ឋអាមេរិក នៅថ្ងៃទី 26 ខែមេសានេះ។
ក្រុមហ៊ុន Samsung មានកិច្ចការជាច្រើនដែលត្រូវធ្វើ សម្រាប់ផលិតផលទូរសព្ទម៉ូដែលថ្មីជំនាន់ដំបូងនេះ។ ក្នុងអត្រាតម្លៃ $1,980 ទូរសព្ទ Galaxy Fold គឺជាទូរសព្ទបត់មានអត្រាតម្លៃខ្ពស់ជាងគេនៅក្នុងទីផ្សារនាពេលបច្ចុប្បន្ន ហើយសេចក្តីរាយការណ៍ដែលលើកឡើងថាទូរសព្ទនៃត្រូវបានបែកប្រេះស្រាំ បន្ទាប់ពីការប្រើប្រាស់ក្នុងអំឡុងពេលតែ 2-3 ថ្ងៃ គឺជាបញ្ហាប្រឈម និងឧបសគ្គដ៏ធំមួយ រារាំងដល់សក្តានុពលរបស់ទូរសព្ទថ្មីនេះ។

យើងនឹងរងចាំតាមដានបន្តទៀតជាមួយព័ត៌មានបច្ចុប្បន្នភាពថ្មីៗរបស់ Galaxy Fold ដើម្បីដឹងកាន់តែច្បាស់ពីគុណភាព និងសមត្ថភាពរបស់វា៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ក្តារចុចសម្រាប់ iPad Pro 10.5

ដោយ: ដួងច័ន្ទ 9 PM, Sunday, 27 May, 2018

ផលិតផល iPad Pro មិនមែនជា iPad ធម្មតានោះទេ។ ក្រុមហ៊ុន Apple បន្តធ្វើឱ្យមានភាពមិនច្បាស់លាស់រវាង Laptop និង Tablet។ ហេតុនេះហើយអ្នកត្រូវជ្រើសរើសផលិតផលក...

BlackBerry ចេញម៉ូដែលទូរសព្ទ Touchscreen

ដោយ: ដួងច័ន្ទ 11 PM, Thursday, 19 Oct, 2017

បើសិនជាអ្នកមិនត្រូវបានទូរសព្ទ iPhone X ឬ Google Pixel 2 ទាក់ទាញអារម្មណ៍បានទាំងស្រុងទេ អ្នកអាចនឹងចាប់អារម្មណ៍ លើម៉ូដែលទូរសព្ទថ្មីរបស់ក្រុមហ៊ុន Black...

នាឡិកា Hybrid Smartwatch ប្រចាំឆ្នាំ 2017

ដោយ: ដួងច័ន្ទ 8 PM, Sunday, 17 Dec, 2017

តើមានអ្វីខុសគ្នារវាងនាឡិកា Smartwatch និង Hybrid Smartwatch? វាអាចនឹងមានឈ្មោះស្រ ដៀងគ្នា ប៉ុន្តែនៅតែមានចំណុចញែកវាដាច់ចេញពីគ្នា។ ប្រភេទនាឡិកា Hybrid...

ក្រុមហ៊ុន Samsung ចេញទូរសព្ទម៉ូដែលថ្មី តែគួរឱ្យស្តាយ មានតែនៅប្រទេសចិន

ដោយ: ដួងច័ន្ទ 9 PM, Saturday, 21 Jan, 2017

ទូរសព្ទ Galaxy C9 Pro ជាទូរសព្ទស៊េរីថ្មី ដែលមានអេក្រង់ទំហំ ៦អ៊ីញ មាន RAM 6GB និងមានកាមេរ៉ាទំហំ 16 Mega Pixel ទាំងខាងមុខ និងខាងក្រោយ។ ប៉ុន្តែគួឱ្យស្...

Tomnerb.Com - YouTube Channel