ចូលចិត្តទំនើប

Samsung អាចនឹងផលិត Foldable Phone ទី 2

ដោយ: ដួងច័ន្ទ 8 AM, Thursday, 04 Jul, 2019

ក្រុមហ៊ុន Samsung នៅតែមិនទាន់បញ្ចេញទូរសព្ទកាច់បត់ (Foldable Phone) ដំបូង ម៉ូដែល Galaxy Fold នៅឡើយទេ ទោះបីជាទូរសព្ទដៃជំនាន់ថ្មីនេះ ដំបូងឡើយត្រូវបានកំណត់ថានឹងបញ្ចេញលក់នៅក្នុងខែមេសាក្តី។ ក្រុមហ៊ុនក៏មិនទាន់បានប្រកាសពីកាលបរិច្ឆេទចេញលក់ថ្មីដែរ។ ប៉ុន្តែយោងតាមសារព័ត៌មាន The Korea Herald បានឱ្យដឹងថា ក្រុមហ៊ុន Samsung មានគម្រោងបញ្ចេញលក់ Folding Phone មួយផ្សេងទៀត ក្នុងពេលឆាប់ៗនេះ។


ផ្ទុយពីម៉ូដែល Galaxy Fold ដែលបត់រមូរមកខាងក្នុង ទូរសព្ទថ្មីនេះនឹងមានការរចនាម៉ូដបត់ចេញមកខាងក្រៅវិញ ដូចគ្នានឹងម៉ូដែល Mate X របស់ក្រុមហ៊ុន Huawei ដែរ។ ដើមឡើយ ម៉ូដែល Mate X ត្រូវបានកំណត់កាលបរិច្ឆេទចេញលក់នៅក្នុងខែមិថុនាដែរ ប៉ុន្តែកាលបរិច្ឆេទនេះ ក៏ត្រូវបានពន្យាពេលដែរ រហូតដល់ខែកញ្ញា ដែលជាការកំណត់ថ្មី។ ដកស្រង់ចេញពីប្រភពអនាមិកដោយសារព័ត៌មាន The Korea Herald បានលើកឡើងថា ក្រុមហ៊ុន Samsung មិនទាន់បានកំណត់កាលបរិច្ឆេទចេញលក់ទូរសព្ទថ្មីនៅឡើយទេ ប៉ុន្តែវាទំនងជានឹងបញ្ចេញលក់នៅមុនកាលបរិច្ឆេទរបស់ Huawei។ នៅក្នុងនោះក៏មិនមានព័ត៌មានលម្អិតផ្សេងទៀតអំពីទូរសព្ទដៃថ្មីនេះដែរ ប៉ុន្តែសារព័ត៌មានខាងលើ បានអះអាងថា ក្រុមហ៊ុនផ្គត់ផ្គង់ជាច្រើនបានចាប់ផ្តើមការផលិតទ្រង់ទ្រាយធំសម្រាប់គ្រឿងបន្លាស់របស់វា និងអាចជាតួទូរសព្ទទាំងមូលផងដែរ។


ការលើកឡើងថា ក្រុមហ៊ុន Samsung មានបំណងយកឈ្នះលើក្រុមហ៊ុន Huawei ក្នុងការចេញលក់ផលិតផលទូរសព្ទជំនាន់ថ្មីនេះអាចនឹងជឿជាក់បាន ប៉ុន្តែការចេញលក់នៅក្នុងខែកញ្ញាឆាប់ៗនេះទំនងដូចជាមិនអាចទៅរួចឡើយ។ បើសម្តៅលើការអភិវឌ្ឍន៍នានាជុំវិញម៉ូដែល Galaxy Fold ក្រុមហ៊ុន Samsung ប្រហែលជាត្រូវច្របាច់បញ្ចូលការបញ្ចេញលក់ម៉ូដែល Fold ព្រមជាមួយនឹងការប្រកាស និងការចេញលក់ទូរសព្ទថ្មី នៅក្នុងរយៈពេលនៅសេសសល់តែ 2 ខែប៉ុណ្ណោះ។


ទូរសព្ទ Foldable Phone គឺជាប្រភេទ Smartphone ថ្មីដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងឆ្នាំនេះ ប៉ុន្តែមកទល់ពេលនេះវាមិនទាន់បានលទ្ធផលជាផ្លែផ្កានៅឡើយទេ។ ការ Review លើ Galaxy Fold ដែលបញ្ហាពីចន្លោះប្រហោង និងបញ្ហា បានជំរុញឱ្យក្រុមហ៊ុន Samsung ពន្យារពេលចេញលក់។ ក្រុមហ៊ុន Samsung បានលើកឡើងថា ការបរិច្ឆេទចេញលក់ថ្មី នឹងត្រូវបានប្រកាសនាពេលសប្តាហ៍ខាងមុខ ចាប់តាំងពីខែមេសាមកម្ល៉េះ។

ព្រមជាមួយគ្នានេះ Huawei បានលើកឡើងថា ការលុបចោលម៉ូដែល Mate X កើតចេញពីការប្រុងប្រយ័ត្ន ដោយផ្អែកលើអ្វីដែលបានកើតឡើងលើម៉ូដែល Fold ដែលយ៉ាងណាមិញ ការហាមឃាត់ពាណិជ្ជកម្មរបស់អាមេរិក លើក្រុមហ៊ុន Huawei កាលពីខែឧសភា ទំនងជាបានជះឥទ្ធិពល ដល់ការសម្រេចចិត្តនេះផងដែរ៕

ប្រភព: mashable ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ឧបករណ៍អេឡិចត្រូនិច ដែលអ្នកគួរមាន

ដោយ: ដួងច័ន្ទ 1 PM, Friday, 29 Sep, 2017

អ្នកកំពុងស្វែងរក ឧបករណ៍អេឡិចត្រូនិចឡូយៗ មែនទេ? នៅលើគេហទំព័រ ទំនើប យើងប្រមូលផ្តុំនូវ ឧបករណ៍អេឡិចត្រូនិចដ៏មានអត្ថប្រយោជន៍ ដែលមិនត្រឹមតែជាជំនួយ ក្នុងក...

BlackBerry ចេញម៉ូដែលទូរសព្ទ Touchscreen

ដោយ: ដួងច័ន្ទ 11 PM, Thursday, 19 Oct, 2017

បើសិនជាអ្នកមិនត្រូវបានទូរសព្ទ iPhone X ឬ Google Pixel 2 ទាក់ទាញអារម្មណ៍បានទាំងស្រុងទេ អ្នកអាចនឹងចាប់អារម្មណ៍ លើម៉ូដែលទូរសព្ទថ្មីរបស់ក្រុមហ៊ុន Black...

ហេតុផលបង្ហាញថា អ្នកត្រូវការទូរសព្ទថ្មី

ដោយ: ដួងច័ន្ទ 6 PM, Tuesday, 07 Feb, 2017

តើទូរសព្ទអ្នក ប្រើការលែងបានទៀតហើយមែនទេ? តើមនុស្សនៅជុំវិញអ្នក តែងតែចំអកឱ្យអ្នក ដោយសារតែអ្នកមិនទាន់សម័យមែនទេ? ទាំងនេះជាសញ្ញាមួយចំនួនបង្ហាញថា អ្នកគួរប...

Gadget សម្រាប់អ្នកស្រឡាញ់ សៀវភៅ

ដោយ: ដួងច័ន្ទ 1 PM, Friday, 29 Sep, 2017

តើអ្នកជាមនុស្សស្រឡាញ់ ងុបងល់នឹងសៀវភៅឬទេ? បើមែន ជឿជាក់ថាគ្រប់សកម្មភាពរបស់អ្នក តែងមានសៀវភៅជាប់នឹងខ្លួន។ ដូច្នេះ ទំនើប សូមបង្ហាញពី Gadget ប្លែកៗ តែមាន...

Tomnerb.Com - YouTube Channel