ចូលចិត្តទំនើប

Samsung បង្ហាញទូរទស្សន៍ 8K ទំហំយក្ស

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 23 Jan, 2019

ការដាក់បង្ហាញផលិតផលទូរទស្សន៍ 8K ទំហំ 85 inch របស់ក្រុមហ៊ុន Samsung គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។ ក្រុមហ៊ុនអេឡិចត្រូនិចដ៏ធំមួយនេះបានបង្ហាញផលិតផលទូរទស្សន៍ស៊េរីឆ្នាំ 2019 នៅក្នុងព្រឹត្តិការណ៍ CES និងផលិតផលទូរទស្សន៍ QLED ស៊េរី Q900 ដែលនឹងមានរួមបញ្ចូលទៅក្នុងម៉ូដែលទូរទស្សន៍ 8K ដែលកំពុងពេញនិយមនៅក្នុងទីផ្សារទូរទស្សន៍នាពេលបច្ចុប្បន្ន បន្ថែមជាមួយទំហំដ៏ធំរហូតដល់ 98 inch។

បើសិនជាអ្នកមានបន្ទប់ដ៏ធំទូលាយ និងមានថវិកាច្រើនហូរហៀរ អ្នកអាចពិចារណាជ្រើសយកជម្រើសទូរទស្សន៍ថ្មីមួយនេះ ដើម្បីទទួលបានបទពិសោធន៍ទស្សនាទូរទស្សន៍កាន់តែច្បាស់។ យ៉ាងណាមិញក៏មានជម្រើសទំហំ 65, 75, 82 និង 85 inch សម្រាប់អ្នកដែលមានទីតាំងមិនសមស្របនឹងទំហំទូរទស្សន៍ខ្នាតយក្សនេះផងដែរ។
គ្រប់ម៉ូដែលទូរទស្សន៍ Q900 ប្រើប្រាស់បន្ទះឈីប Quantum Processor 8K ដែលអាស្រ័យលើបច្ចេកវិទ្យា AI ដើម្បីថ្លឹងថ្លែងកម្មវិធីចាក់ផ្សាយចេញពីប្រភពខុសៗគ្នា រហូតដល់កម្មវិធីដែលមានកម្រិតចាក់ផ្សាយស្ទើរតែជិតដល់កម្រិត 8K។ យើងពុំសូវយកចិត្តទុកដាក់អំពីការអះអាងនេះប៉ុន្មានទេ ព្រោះវីដេអូទំហំ 720p ដែលត្រូវបាន Upload នៅក្នុង YouTube មិនសូវទទួលបានលទ្ធផលល្អខ្លាំងទេនៅក្នុងកម្រិត 8K ប៉ុន្តែការថ្លឹងថ្លែងមានសមតុល្យល្អគឺពិតជាសំខាន់ នៅពេលដែលវីដេអូមួយនោះមិនមានមាតិកាដើមជាប្រភេទ 8K។

ចំណែកឯលក្ខណៈពិសេសនៃ Software វិញ អ្នកអាចរំពឹងថានឹងទទួលបានការពង្រឹងសមត្ថភាព AI ពី Universal Guide ក្នុងការជួយអ្នកស្វែងរកមាតិកា មាន Version ចុងក្រោយបង្អស់របស់ Bixby និងការពង្រីកការគាំទ្រមុខងារជាច្រើនទៀត ដែលរួមមានមុខងារបញ្ជារដោយសម្លេងពី Alexa និង Google Assistant ក៏ដូចជាមុខងារ iTunes និង AirPlay 2 ផងដែរ។

យើងនៅទន្ទឹងរងចាំមើលពីតម្លៃ និងកាលបរិច្ឆេទជាក់លាក់ ប៉ុន្តែក្រុមហ៊ុន Samsung បានបញ្ជាក់ថាកម្មវិធី iTunes និង AirPlay នឹងបង្ហាញវត្តមាននៅលើទូរទស្សន៍ Samsung នៅអំឡុងពេលដើមឆ្នាំនេះ។
យើងអាចនិយាយបានថា ម៉ូដែលទូរទស្សន៍ទំហំ 98 inch ថ្មីនេះនឹងធ្វើឱ្យទូរទស្សន៍ទំហំ 85 inch ដែលចេញលក់កាលពីឆ្នាំមុនក្នុងតម្លៃ $15,000 អាចនឹងមានការចុះតម្លៃខ្លះៗ។

យើងនឹងរងចាំមើលទាំងអស់គ្នាពីសមត្ថភាពពិតប្រាកដរបស់ម៉ូដែលទូរទស្សន៍ជំនាន់ថ្មីទាំងនេះ ហើយ ទំនើប នឹងបន្តផ្តល់ជូនអ្នកទាំងអស់គ្នានូវព័ត៌មានថ្មីជាបន្តបន្ទាប់ទៀត៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរទស្សន៍

អត្ថបទអ្នកចង់អាន

ណែនាំ Mouse Pad ថ្មី ពី Asus

ដោយ: ដួងច័ន្ទ 3 PM, Tuesday, 10 Jul, 2018

ROG Balteus គឺជា Mousing Surface ជំនាន់ថ្មីចុងក្រោយបង្អស់របស់ក្រុមហ៊ុន Asus។ វាជាស្នាដៃដ៏ប្រណិតនៃបច្ចេកវិទ្យា ដែលផលិតឡើងមានសមត្ថភាពខ្ពស់ លើសពី Mo...

ទូរសព្ទ Google Pixel 2 នឹងចេញលក់ឆាប់ៗនេះ ក្នុងតម្លៃដ៏ខ្ពស់

ដោយ: ដួងច័ន្ទ 9 PM, Sunday, 12 Mar, 2017

យោងតាមលោក Rick Osterloh ប្រធានផ្នែក Software របស់ក្រុមហ៊ុន Google បានឱ្យដឹងថា ទូរសព្ទ Google Pixel ម៉ូដែលថ្មី កំពុងត្រៀមបង្ហាញខ្លួន ប៉ុន្តែវានៅតែមា...

Gaming Laptop ថ្មីពី HP កាន់តែខ្លាំង

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 23 Jan, 2019

ក្រុមហ៊ុន HP ដែលជាក្រុមហ៊ុនផលិតកុំព្យូទ័រដ៏ធំមួយ ទើបនឹងបញ្ចប់ការអភិវឌ្ឍន៍បច្ចេកវិទ្យា Refresh Rate ថ្មី សម្រាប់ផលិតផលកុំព្យូទ័រយួរដៃម៉ូដែល Omen 15 ...

វិធីសាស្រ្តបញ្ឈប់ការលួចប្រើប្រាស់ Wi-Fi

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 25 Dec, 2018

តើល្បឿននៃបណ្តាញ Wi-Fi របស់អ្នកកំពុងមានបញ្ហាមែនទេ? តើឧបករណ៍របស់អ្នកតែងបាត់បង់សញ្ញា Network មែនទេ? សញ្ញាទាំងនេះអាចកើតឡើង បណ្តាលមកពីមានអ្នកលួចចូលទៅប្រ...

Tomnerb.Com - YouTube Channel