ចូលចិត្តទំនើប

តោះ! មកមើលប៉ាតង់ទូរសព្ទថ្មីរបស់ Samsung

ដោយ: ដួងច័ន្ទ 7 AM, Thursday, 20 Jun, 2019

ក្រុមហ៊ុន Samsung នៅតែកំពុងបន្តស្វែងរកវិធីសាស្រ្តក្នុងការបញ្ចេញលក់ទូរសព្ទអនាគតកាលរបស់ខ្លួន គឺ Galaxy Fold ដែលកំពុងជួបបញ្ហាជាមួយភាពធន់រឹងមាំ និងមិនទាន់មានការកំណត់កាលបរិច្ឆេទចេញលក់នៅឡើយ។

ប៉ុន្តែ កត្តានេះមិនបានបញ្ឈប់ក្រុមហ៊ុននេះពីក្តីស្រមៃ ក្នុងការរចនាម៉ូដទូរសព្ទថ្មីទេ ដោយរាប់បញ្ចូលទាំងការដាក់ស្នើសុំប័ណ្ណប៉ាតង់សម្រាប់ទូរសព្ទ ដែលមានអេក្រង់រុញចុះឡើង (Rollable Display)។ ប័ណ្ណប៉ាតង់បច្ចេកវិទ្យាថ្មីនេះ ត្រូវបានផ្សព្វផ្សាយដោយគេហទំព័រ Let’s Go Digital ដោយបានបង្ហាញពីទូរសព្ទមួយគ្រឿង ដែលមានរូបរាងបែបធម្មតានៅពេលក្រឡេកមើលមួយភ្លែតដំបូង។ ប៉ុន្តែជាក់ស្តែងវាមានបង្កប់នូវអាថ៌កំបាំងអេក្រង់ Rollable នៅខាងក្នុង ហើយផ្នែកខាងលើរបស់វាមានបំពាក់កាមេរ៉ា Selfie ជាមួយនឹង Earpiece ដែលទំនងដូចជាអាចពន្លាតចេញក្រៅតួទូរសព្ទបាន ធ្វើឱ្យផ្ទៃអេក្រង់លូតកាន់តែវែងហួសពីទំហំ Ratio របស់វា។ ទូរសព្ទនៅក្នុងឯកសារប៉ាតង់នេះ មានរូបរាងដូចជាទូរសព្ទ BlackBerry Priv លើកលែងតែការជំនួសក្តារចុច QWERTY ទៅជាផ្ទៃអេក្រង់ដែលមានកម្ពស់ដ៏វែង ដែលប្រៀបដូចជាវិក័យបត្រនៅក្នុងផ្សារទំនើបអញ្ចឹង។

អេក្រង់ Rollable មិនមែនជាបច្ចេកវិទ្យាមិនអាចទៅរួចនោះទេ។ ក្រុមហ៊ុន LG បាននឹងកំពុងនាំយកអេក្រង់ Rollable OLED មកកាន់ទីផ្សារនៅក្នុងឆ្នាំនេះ ហើយយើងក៏បានទទួលព័ត៌មានថា ក្រុមហ៊ុន LG ក៏កំពុងមានការវិវត្តលើកញ្ចក់ Bendable សម្រាប់ទូរសព្ទដៃផងដែរ។
យ៉ាងណាក្តី សម្រាប់អ្វីដែលក្រុមហ៊ុន Samsung កំពុងស្នើសុំនៅក្នុងសំណើសុំប័ណ្ណប៉ាតង់នាពេលនេះ យើងគិតថានៅសល់ពេលវេលាច្រើនឆ្នាំទៀត ទម្រាំបច្ចេកវិទ្យានេះអាចលេចចេញជារូបរាងពិតប្រាកដនៅលើទូរសព្ទដៃ។

ទន្ទឹមនឹងការពិនិត្យលើឯកសារប័ណ្ណប៉ាតង់នេះ ក៏មានសំណួរមួយចំនួនបានលេចឡើង ចោទសួរថាតើទូរសព្ទមួយនេះមានភាពធន់ ជាប់រឹងមាំប៉ុណ្ណាដែរ? បើសិនជាយើងពិចារណាលើយន្តការ Slide ដែលអាចនឹងងាយរងការគម្រាមកំហែងពីកំទេចកំទីធូលី ដូចជាអ្វីដែលបានកើតឡើងចំពោះ Galaxy Fold។ ទូរសព្ទដែលមានជាប់ពាក់ព័ន្ធជាមួយអេក្រង់បត់រមូរ និងមានផ្នែកណាមួយដែលអាចធ្វើចលនារំកិលបាន ទំនងដូចជាទាក់ទាញបានមន្ទិលសង្ស័យ មុនអារម្មណ៍រំភើបរីរាយ។


ប៉ុន្តែនៅទីនេះ យើងសង្ឃឹមថា ក្រុមហ៊ុន Samsung អាចស្វែងរកវិធីសាស្រ្តក្នុងការដោះស្រាយបញ្ហានេះបានដោយជោគជ័យ ហើយក៏សង្ឃឹមថាបច្ចេកវិទ្យាថ្មីនេះនឹងបង្ហាញរូបរាងនៅលើទីផ្សារនាពេលអនាគត៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ណែនាំរថយន្តអគ្គិសនី Chevrolet Camaro ដ៏ខ្លាំង

ដោយ: ដួងច័ន្ទ 1 PM, Friday, 02 Nov, 2018

ក្រុមហ៊ុនរថយន្ត Chevrolet បានណែនាំគំរូរថយន្តថ្មីមួយគ្រឿង ដែលរចនាឡើងសម្រាប់ការប្រណាំងវិលជុំ ហើយវាមិនមែនជាម៉ូដែលថ្មីស្រឡាងទាំងស្រុងទេ។ នេះជាម៉ូដែលរថយ...

Huawei ទទួលបានពាណិជ្ជសញ្ញាសម្រាប់ OS ផ្ទាល់ខ្លួន

ដោយ: ដួងច័ន្ទ 8 AM, Saturday, 22 Jun, 2019

ក្រុមហ៊ុន Huawei កំពុងធ្វើដំណើរដើម្បីបញ្ឈប់ការហាមឃាត់របស់រដ្ឋបាលរបស់ប្រធានាធិបតី Trump ដោយធ្វើការផ្តល់ពាណិជ្ជសញ្ញាដល់ប្រព័ន្ធប្រតិបត្តិការលើទូរសព្ទ...

iPhone ថ្មីនៅតែប្រើខ្សែ Lightning ដដែល

ដោយ: ដួងច័ន្ទ 10 AM, Thursday, 14 Feb, 2019

យោងតាមសេចក្តីរាយការណ៍ ដែលទទួលបានពី Mac Otakara បានឱ្យយើងដឹងថា ផលិតផលទូរសព្ទ iPhone នៅក្នុងឆ្នាំ 2019 នឹងត្រូវបានផលិត ដោយបំពាក់ជាមួយខ្សែភ្ជាប់ Light...

បែកធ្លាយ​ពីលក្ខណៈសម្បត្តិរបស់ Galaxy Note7

ដោយ: WangSang 1 AM, Monday, 27 Jun, 2016

បន្ទាប់ពីមានការទទួលស្គាល់ជាផ្លូវការពី ក្រុមហ៊ុន Samsung នៃឈ្មោះរបស់ទូរស័ព្ទជំនាន់ថ្មីរបស់ត្រកូល Galaxy Note ឥលូវនេះក៏មានការបែកធ្លាយពីលក្ខណៈមួយចំនួន...

Tomnerb.Com - YouTube Channel