ចូលចិត្តទំនើប

App របស់ Samsung បង្ហាញពីផលិតផលថ្មី?

ដោយ: ដួងច័ន្ទ 8 AM, Friday, 22 Feb, 2019

ការ Update ថ្មីមួយរបស់ក្រុមហ៊ុន Samsung ដែលត្រូវបានបញ្ចេញសម្រាប់កម្មវិធី Galaxy Wearable App បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះពិតជាបាននឹងកំពុងធ្វើការនៅលើផលិតផលកាសស្តាប់គ្មានខ្សែ ថ្មីមួយគូរ និងផលិតផលនាឡិកាដៃ Smartwatch ដែលផ្តោតលើមុខងារកីឡាពិតប្រាកដមែន។

ផលិតផលថ្មីទាំងនេះគឺជាប្រធានបទនៃរូបភាព និងព័ត៌មានមួយចំនួន ដែលបានបែកធ្លាយតាមប្រព័ន្ធ online ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ។ នាពេលនេះ ក្រុមហ៊ុន Samsung ផ្ទាល់តែម្តងបានបន្ថែមផលិតផលទាំងនេះទៅក្នុងកម្មវិធីផ្លូវការរបស់ខ្លួនហើយ។ គេហទំព័រ SamCentral គឺប្រភពដំបូងគេដែលបានកត់សម្គាល់ឃើញការ Update ថ្មីនេះ ទោះបីវាមិនទាន់ច្បាស់ការទាំងស្រុងថា តើក្រុមហ៊ុនពិតជាមានបំណងចង់ឱ្យយើងទទួលបានពន្លឺព័ត៌មានខ្លះៗអំពីផលិតផលថ្មីរបស់ខ្លួន ឬក្រុមហ៊ុនបានធ្វើការបង្ហាញវាដោយអចេតនាក្តី។

ដូចដែលអ្នកបានឃើញនៅក្នុងរូបភាព Screenshot ចេញពី App នេះ នាឡិកា Smartwatch ដែលមានមុខងារផ្តោតលើកីឡា មានឈ្មោះផ្លូវការហៅថា Galaxy Watch Active។ តួលេខ 40mm ដែលយើងបានឃើញនៅពីក្រោមឈ្មោះរបស់វា មានជាប់ពាក់ព័ន្ធជាមួយនឹងទំហំសម្បករបស់វា ហើយរូបថតរបស់វាបង្ហាញថា វានឹងមិនត្រូវបានផលិតឡើងជាមួយ Bezel បង្វិល ដូចជាម៉ូដែល Galaxy Smartwatch ជំនាន់មុនៗឡើយ។
ចំណែករូបភាពបង្ហាញពី Galaxy Buds មិនមានព័ត៌មានបន្ថែមនៅភ្ជាប់ជាមួយវាឡើយ ប៉ុន្តែព័ត៌មានបែកធ្លាយកាលពីពេលមុនបាននិយាយថា អ្នកនឹងមានលទ្ធភាពបញ្ចូលថាមពលដល់ កាសស្តាប់នៅលើខ្នងរបស់ទូរសព្ទ Galaxy S10។

ចុងក្រោយគេគឺ រូបភាពបង្ហាញពី Galaxy Fit និង Fit e ដែលមានរូបរាងជាខ្សែពាក់សម្រាប់ការធ្វើលំហាត់ប្រាណ ស្រដៀងគ្នាទៅនឹងឧបករណ៍ Gear Fit ដែលចេញកាលពីពេលមុន។

រូបភាព Preview របស់ឧបករណ៍ទាំងបីនេះ នៅតែមានជាប់នៅលើ Wearable Application របស់ Samsung ដដែល ហើយអ្នកក៏អាចចូលទៅពិនិត្យមើលឱ្យកាន់តែជាក់ច្បាស់ដោយខ្លួនឯងផ្ទាល់ផងដែរ។

អ្នកប្រហែលជាមិនចាំបាច់រងចាំយូរទេ សម្រាប់ការចេញលក់ជាផ្លូវការរបស់ផលិតផលថ្មីៗទាំងនេះ ព្រោះក្រុមហ៊ុន Samsung កំពុងរៀបចំកម្មវិធី Unpacked នៅថ្ងៃទី 20 ខែកុម្ភៈនេះ ជាកន្លែងដែលគេរំពឹងថានឹងមានបង្ហាញវត្តមានទូរសព្ទ Galaxy S10៕

អត្ថបទអ្នកចង់អាន

7 តិចនិច សន្សំសំចៃការចំណាយ លើម៉ាស៊ីនត្រជាក់

ដោយ: ដួងច័ន្ទ 9 PM, Friday, 23 Jun, 2017

ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ អាចធ្វើឱ្យការចំណាយថ្លៃអគ្គិសនីរបស់អ្នក កើនឡើងខ្ពស់។ ជាភព្វសំណាង ទំនើប បានស្វែងរកឃើញវិធីសាស្រ្តមួយចំនួន ដែលអាចជួយអ្នកប្រ...

Google Maps មានមុខងារ បង្ហាញសញ្ញាកំណត់ល្បឿន

ដោយ: ដួងច័ន្ទ 8 AM, Thursday, 24 Jan, 2019

កម្មវិធី Google Maps បាននឹងកំពុងដំណើរការមុខងារបង្ហាញសញ្ញាកំណត់ល្បឿនបើកបរ សម្រាប់អ្នកប្រើប្រាស់ក្នុងវិសាលភាពកាន់តែទូលំទូលាយនៅក្នុងសហរដ្ឋអាមេរិក។ យោង...

ដឹងពីពេលវេលា ត្រូវទិញទូរទឹកកកថ្មី

ដោយ: ដួងច័ន្ទ 10 PM, Friday, 24 Mar, 2017

វាប្រហែលជាដល់ពេលវេលា ដែលអ្នកត្រូវផ្លាស់ប្តូរទូរទឹកកកហើយ បើសិនជាអ្នកបានឃើញសញ្ញាអាសន្នទាំងនេះ។ ទូរទឹកកកជាសម្ភារៈដ៏សំខាន់មួយ នៅក្នុងគេហដ្ឋាន។ វាជួយរក្...

មូលហេតុដែលអ្នកត្រូវការ Fossil Smartwatch

ដោយ: ដួងច័ន្ទ 10 PM, Monday, 01 Jan, 2018

តើអ្នកចង់ប្រើប្រាស់នាឡិកា Smarwatch តែអ្នកមិនចង់បាន Apple Watch មែនទេ? ដូច្នេះអ្នកអាចពិចារណាលើម៉ាកនាឡិកា Fossil ដែលមានពីរជម្រើសគឺ Q Explorist និង Q...

Tomnerb.Com - YouTube Channel