ចូលចិត្តទំនើប

ពន្យារពេលចេញលក់ Galaxy Fold ជាផ្លូវការ

ដោយ: ដួងច័ន្ទ 9 AM, Friday, 26 Apr, 2019

ព័ត៌មានចចាមអារ៉ាមថាក្រុមហ៊ុន Samsung នឹងពន្យារពេលចេញលក់ទូរសព្ទ Galaxy Fold ត្រូវបានបញ្ជាក់យ៉ាងទាន់ចិត្តថាត្រឹមត្រូវ។ ក្រុមហ៊ុន Samsung បានបញ្ចេញសេចក្តីថ្លែងការណ៍មួយ មកកាន់គេហទំព័រ Engadget ដោយរៀបរាប់ថា ក្រុមហ៊ុនអាចនឹងពន្យារពេលចេញលក់ ទូរសព្ទដៃម៉ូដែល Fold បន្ទាប់ពីផលិតផលគំរូសម្រាប់ប្រើប្រាស់សាកល្បងត្រូវបានបែក ដែលបង្ហាញថា ផលិតផលទូរសព្ទនេះទាមទារការពង្រឹងសមត្ថភាពបន្ថែម។

ក្រុមហ៊ុនបានធ្វើការបកស្រាយថា ផលប៉ះពាល់នៅផ្នែកខាងលើ និងខាងក្រោមនៅលើ Hinge បានលេចឡើង បង្កើតបានជាបញ្ហាខណៈពេលដែលផ្អែកលើទិន្នន័យដើម ខណៈពេលដែលសមាសភាពដែលចូលទៅក្នុងទូរសព្ទក៏ប៉ះពាល់ដល់ដំណើរការទូរសព្ទ។
ក្រុមហ៊ុន Samsung មានផែនការពង្រឹងសមត្ថភាពការពារផ្ទៃអេក្រង់ និងជំរុញការណែនាំអំពីការថែរក្សាការពារផ្ទៃអេក្រង់ ដើម្បីការពារកុំឱ្យអ្នកប្រើប្រាស់ដកស្រទាប់ការពារជាន់លើបង្អស់ដ៏មានសារៈសំខាន់ចេញពីអេក្រង់។
បើសិនជាអ្នកកំពុងសម្លឹងរកមើលកាលបរិច្ឆេទថ្មីនៃការបញ្ចេញលក់ នៅខណៈពេលនេះអ្នកនឹងមិនទាន់អាចទទួលបានព័ត៌មាននៅឡើយទេ។ ក្រុមហ៊ុន Samsung មានគម្រោងប្រកាសពីកាលបរិច្ឆេទថ្មីនៃការបញ្ចេញលក់ទូរសព្ទ Galaxy Fold នៅក្នុងសប្តាហ៍ខាងមុខ ដែលមានន័យថា ព័ត៌មានចចាមអារ៉ាមដែលលើកឡើងថា វាអាចនឹងមិនហួសពីខែឧសភានោះអាចនឹងក្លាយជាការពិត។

ខាងក្រោមនេះគឺជាសេចក្តីថ្លែងការណ៍ពេញលេញរបស់ក្រុមហ៊ុន Samsung៖
«ក្រុមហ៊ុននៅតែបន្តការជំរុញផលិតផលទូរសព្ទ Galaxy Fold ដោយហៅវាថាជាការចាប់ផ្តើមនៃ ប្រភេទទូរសព្ទដៃជំនាន់ថ្មីទាំងស្រុង ហើយក្រុមហ៊ុននៅតែរក្សាបាននូវការប្តេជ្ញាក្នុងការសហការជាមួយដៃគូដទៃទៀត ក្នុងការជំរុញវិស័យបច្ចេកវិទ្យាទូរសព្ទដៃឱ្យឈានឆ្ពោះទៅមុខ។ ប៉ុន្តែវាមានភាពលំបាកក្នុងការបង្ហាញទម្រង់លក្ខណៈនេះជាអ្វីផ្សេងពីកំហុសដ៏ធំមួយសម្រាប់ក្រុមហ៊ុន Samsung។ ទូរសព្ទម៉ូដែល Fold ត្រូវបានគេរំពឹងថានឹងក្លាយជាការបង្ហាញអំពីចំណុចកំពូលនៃបច្ចេកវិទ្យាទូរសព្ទដៃរបស់ Samsung ប៉ុន្តែវាជួបប្រទះនឹងបញ្ហា មុនពេលវាបានទៅដល់ដៃអតិថិជនប្រើប្រាស់ប្រចាំថ្ងៃ ហើយវានឹងមិនអាចទៅដល់ដៃអតិថិជននៅក្នុងខណៈពេលនេះឡើយ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបានបង្ហាញពីប្រភេទទូរសព្ទដៃជំនាន់ថ្មីស្រឡាងមួយ គឺទូរសព្ទ Smartphone ដែលប្រើប្រាស់បច្ចេកវិទ្យា និងវត្ថុធាតុដើមចម្រុះ ដើម្បីផលិតបានជាអេក្រង់មួយដែលមានភាពបត់បែនគ្រប់គ្រាន់សម្រាប់ការកាច់បត់។ ក្រុមហ៊ុនបានទទួលការជំរុញលើកទឹកចិត្ត តាមរយៈអារម្មណ៍រំជើបរំជួលជុំវិញការផលិតទូរសព្ទ Galaxy Fold។

ខណៈពេលដែលអ្នកវិភាគជាច្រើនបានចែករំលែកជាមួយក្រុមហ៊ុនអំពីសក្តានុពលដ៏ធំដែលពួកគេបានសម្លឹងឃើញ មានអ្នកវិភាគមួយចំនួនបានបង្ហាញប្រាប់ក្រុមហ៊ុនថាទូរសព្ទនេះទាមទារឱ្យមានការពង្រឹងគុណភាពបន្ថែម ដែលអាចធានាបាននូវបទពិសោធន៍ននៃការប្រើប្រាស់ល្អបំផុត។ ដើម្បីអាចវាយតម្លៃពេញលេញលើការផ្តល់មតិយោបល់នេះ និងដើម្បីដំណើរការធ្វើតេស្តផ្ទៃក្នុងកាន់តែស៊ីជម្រៅ ក្រុមហ៊ុនបានសម្រេចថាពន្យារពេលបញ្ចេញលក់ទូរសព្ទដៃម៉ូដែល Galaxy Fold។ ក្រុមហ៊ុនគ្រោងនឹងប្រកាសអំពីកាលបរិច្ឆេទថ្មីនៅក្នុងសប្តាហ៍ខាងមុខនេះ។

ការរកឃើញជំហានដំបូងចេញពីការវិនិច្ឆ័យលើរបាយការណ៍អំពីបញ្ហាលើផ្ទៃអេក្រង់ បង្ហាញថាបញ្ហាទាំងនោះអាចមានជាប់ទាក់ទងនឹងផលប៉ះពាល់ផ្នែកខាងលើ និងខាងក្រោមនៃ Hinge។ នៅក្នុងនោះក៏មានសមាសភាពដទៃដែលត្រូវបានរកឃើញនៅផ្នែកខាងក្នុងទូរសព្ទ ដែលប៉ះពាល់ដល់ដំណើរការទូរសព្ទផងដែរ។ ក្រុមហ៊ុននឹងធ្វើការវាស់វែង ដើម្បីពង្រឹងការការពារផ្ទៃអេក្រង់។ ក្រុមហ៊ុនក៏នឹងជំរុញសេចក្តីណែនាំលើការថែរក្សា និងការប្រើប្រាស់អេក្រង់ រួមទាំងស្រទាប់ការពារ ដូច្នេះអតិថិជននឹងទទួលបានអត្ថប្រយោជន៍ខ្ពស់ចេញពីទូរសព្ទ Galaxy Fold។  ក្រុមហ៊ុនសូមវាយតម្លៃខ្ពស់ចំពោះទំនុកចិត្តរបស់អតិថិជនចំពោះក្រុមហ៊ុន ហើយពួកគេតែងតែជាអាទិភាពកំពូលរបស់ក្រុមហ៊ុន។ Samsung បេ្តជ្ញានឹងធ្វើការកាន់តែជិតស្និទ្ធជាមួយអតិថិជន និងដៃគូ ដើម្បីជំរុញវិស័យទូរសព្ទចល័តឱ្យឈានឆ្ពោះទៅ មុខ។ ក្រុមហ៊ុនសូមថ្លែងអំណរគុណចំពោះការអត់ធ្មត់ និងយល់អាស្រ័យរបស់អតិថិជន»៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Android Apps នឹង Update នៅពេលកំពុងប្រើប្រាស់

ដោយ: ដួងច័ន្ទ 8 AM, Saturday, 10 Nov, 2018

ការចាកចេញពីកម្មវិធីមួយ ខណៈដែលវាទាមទារការ Update ប្រហែលជាបញ្ហាមួយដែលអ្នកប្រើប្រាស់ភាគច្រើនកំពុងជួបប្រទះ ប៉ុន្តែក្រុមហ៊ុន Google បាននឹងកំពុងដោះស្រាយប...

Action Camera កំពូលៗប្រចាំឆ្នាំ 2017

ដោយ: ដួងច័ន្ទ 10 PM, Monday, 23 Oct, 2017

Action Camera មិនដូចជា កាមេរ៉ាដទៃទេ។ វាផលិតឡើង សម្រាប់ភ្ជាប់ជាមួយមួកសុវត្ថិភាព ក្តាររំអិល រថយន្ត និងឧបករណ៍ដទៃទៀត ហើយកាមេរ៉ាប្រភេទនេះ មានទំហំតូច រឹង...

Leica បញ្ចេញកាមេរ៉ាថ្មី ម៉ូដែល Q2

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 12 Mar, 2019

ក្រុមហ៊ុន Leica បាននាំមកនូវការអូសទាញចំណាប់អារម្មណ៍មួយចំនួនជាមួយផលិផលកាមេរ៉ា ម៉ូដែល Q កាលពីឆ្នាំ 2015។ កាមេរ៉ាម៉ូដែល Q គឺជាប្រភេទកាមេរ៉ា Compact Ful...

Huawei នឹងផលិតទូរទស្សន៍ 5G 8K?

ដោយ: ដួងច័ន្ទ 8 AM, Monday, 06 May, 2019

ក្រុមហ៊ុន Huawei កំពុងមានផែនការបញ្ចេញផលិតផលទូរទស្សន៍ 8K 5G នៅចុងឆ្នាំនេះ ដែលនេះជាសេចក្តីរាយការណ៍ដែលយើងទទួលបានពីគេហទំព័រ Nikkei។ យោងតាមប្រភពស្រដៀងគ្...

Tomnerb.Com - YouTube Channel