ចូលចិត្តទំនើប

Samsung Notebook 9 Pro បន្ថែមកន្លែងដាក់ប៊ិច S Pen

ដោយ: ដួងច័ន្ទ 10 PM, Friday, 02 Jun, 2017

មិនថានៅក្នុងហោប៉ៅអាវ ឬកាបូបដាក់ប៊ិច ឬកន្លែងដាក់សម្ភារៈ ក្នុងកាបូបស្ពាយរបស់អ្នក ឬទីកន្លែង ណាមួយទេ ប៊ិច Stylus របស់អ្នកនឹងមានអាចស្វែងរកទីតាំង សម្រាប់ទុកដាក់ ប្រសើរជាងទុកជាប់នឹងម៉ាស៊ីនឡើយ។ កុំព្យូទ័រយួរដៃមួយចំនួន នាពេលបច្ចុប្បន្ន បានផលិតឡើងជាមួយនឹងការបំពាក់ រន្ធសម្រាប់ដាក់ប៊ិចឌីជីថល ដែលកត្តានេះជម្រុញឱ្យក្រុមហ៊ុន Samsung ផលិតកុំព្យូទ័រយួរដៃថ្មីបំពាក់នូវមុខងារដ៏ពិសេស។ Notebook 9 Pro នាំមកជាមួយនឹងទីតាំងសម្រាប់ដាក់ S Pen ដ៏ងាយស្រួល ដោយគ្រាន់តែអូសពីក្រោម Keyboard ហើយវានឹងមាននៅលើកុំព្យូទ័រយួរដៃថ្មីនេះ ទាំង ទំហំ 13.3 និង ។

ប៊ិច S Pen ដែលភ្ជាប់មកជាមួយ Notebook 9 Pro គឺដូចគ្នានឹងប៊ិចដែលភ្ជាប់ជាមួយ Galaxy Tab S3 និង Galaxy Book។ វាមានចុងប៊ិចទំហំ 0.7 មីលីម៉ែត្រ អាចចាប់បានកម្លាំងសម្ពាធរហូត ដល់ 4000 ដង និងអាចប្រើប្រាស់ជាមួយ Window Ink និងការប្រើប្រាស់មុខងារ Air Command ដូចទូរសព្ទ Galaxy Smartphone ផងដែរ។ មានន័យថាអ្នកអាចប្រើប្រាស់ សម្រាប់ចុះហត្ថលេខា និងធ្វើការកត់សម្គាល់នានា នៅលើកុំព្យូទ័រដែលប្រើប្រាស់ Window 10។ ជាក់ស្តែង មានផលិតផលរបស់ក្រុមហ៊ុនជាច្រើន ដែលបានបំពាក់បច្ចេកវិទ្យាគាំទ្រដល់ប៊ិច Stylus រួមមានផលិតផល របស់ HP, Lenovo និង Dell ប៉ុន្តែផលិតផលរបស់ក្រុមហ៊ុន Samsung ផ្តល់នូវឧបករណ៍ឆ្លាតវៃ និងមានអត្ថប្រយោជន៍ច្រើនជាង។

ដូចជា Notebooks ជំនាន់មុន ម៉ូដែល 9 Pro នេះក៏គាំទ្រជាមួយបច្ចេកវិទ្យាសាកថ្មលឿន តាមរយៈ USB Type-C ដែលអាចប្រើប្រាស់ឧបករណ៍សាកថ្មរបស់ទូរសព្ទ Smartphone បាន។ យ៉ាងណា មិញ ក្រុមហ៊ុនមិនទាន់បញ្ជាក់ពីរយៈពេល នៃការសាកថ្មកម្លាំង 54 Whr ពេញនៅឡើយទេ។ អ្នកក៏ អាចប្រើប្រាស់ឧបករណ៍សាកថ្មចល័ត សម្រាប់បញ្ចូលថាមពល នៅពេលអ្នកកំពុងធ្វើដំណើរបានផង ដែរ។

ដូចជាកុំព្យូទ័រថ្មីរបស់ ASUS ដែលបានបង្ហាញក្នុងពេលថ្មីៗនេះ Notebook 9 Pro មានបំពាក់ប្រព័ន្ធប្រតិបត្តិការចុងក្រោយបង្អស់ Intel Core i7 ជាមួយនឹងល្បឿនកម្រិត 3.5GHz។ ម៉ូដែលទំហំ 15 inch ក៏មានបំពាក់បន្ទះឆីប Radeon 540 Graphic ជាមួយនឹងអង្គចងចាំ 2GB ហើយម៉ូដែល ទំហំតូចជាងនេះប្រើប្រាស់កាត Intel Integrated HD។ ម៉ូដែលទាំងពីរទំហំនៃបំពាក់ដោយបច្ចេកវិទ្យា Full HD Resolution។

យើងមិនទាន់ដឹងពីតម្លៃរបស់ Notebook 9 Pro ក៏ដូចជាកាលបរិច្ឆេទចេញលក់ជាផ្លូវការ នៅឡើយទេ ប៉ុន្តែអ្នកប្រើប្រាស់ S Pen ដែលត្រូវការកុំព្យូទ័រយួរដៃ គួររងចាំតាមដានបន្តទៀតនៅពេលឧបករណ៍មួយនេះមានវត្តមានលើទីផ្សា។

Samsung-Notebook-9-Pro-Tomnerb-02

អត្ថបទអ្នកចង់អាន

មានអ្វីអស្ចារ្យនៅលើទូរសព្ទថ្មី Honor View 20?

ដោយ: ដួងច័ន្ទ 1 PM, Wednesday, 19 Dec, 2018

ជាមួយនឹងផលិតផលទូរសព្ទថ្មីរបស់ក្រុមហ៊ុន Huawei និង Samsung ដែលបានបង្ហាញរូបរាងក្នុងនាមជាទូរសព្ទ All-Screen Smartphone ជាមួយនឹងកាមេរ៉ាមុខរាងជារង្វង់ត្...

Mercedes-Benz បង្ហាញរថយន្តអគ្គិសនី SUV ដំបូង

ដោយ: ដួងច័ន្ទ 8 AM, Thursday, 13 Sep, 2018

នៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងប្រទេសស៊ុយអែត ក្រុមហ៊ុន Mercedes-Benz បានបើករនាំងបាំង រថយន្តអគ្គិសនីដំបូង ជ្រកក្រោមស្លាកសញ្ញាពាណិជ្ជកម្ម EQ។ រថយន្តម៉...

រីករាយការផ្តល់ជូនយ៉ាងពិសេស ពី LG BrandShop ក្នុងឪកាស សួស្តីឆ្នាំថ្មី

ដោយ: ទំនើប 6 PM, Monday, 27 Mar, 2017

ដើម្បីចូលរួមអបអរសារទរ ក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ LG BrandShop បានរៀបចំផ្តល់ជូននូវកម្មវិធីលក់យ៉ាងពិសេស ដល់អតិថិជនទាំងអស់ ដែលមានការលក...

ទូរទស្សន៍ Sony ថ្មី ជាមួយមុខងារ Apple AirPlay

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 15 Jan, 2019

មុខងារ AirPlay បង្ហាញវត្តមាននៅគ្រប់ទីកន្លែងនៅក្នុងព្រឹត្តិការណ៍ CES 2019 យ៉ាងហោចណាស់ក៏វាមានវត្តមាននៅលើទូរទស្សន៍ដែរ។ នៅក្នុងនោះ ផលិតផលទូរទស្សន៍ម៉ូដែ...

Tomnerb.Com - YouTube Channel