ចូលចិត្តទំនើប

Samsung Notebook 7 Spin កាន់តែលឿន ជាមួយ Stylus

ដោយ: ដួងច័ន្ទ 9 PM, Monday, 15 Jan, 2018

ក្រុមហ៊ុន Samsung បានចេញលក់កុំព្យូទ័រយួរដៃ Notebook 7 Spin ដំបូងកាលពីឆ្នាំ 2016 ហើយខណៈដែល Laptop មួយប្រភេទនេះពុំសូវបញ្ចេញការរចនាដ៏ទាក់ទាញ យ៉ាងហោចណាស់ក៏វាជា Laptop ដែលមានកម្លាំងខ្លាំង និងមានតម្លៃសមរម្យ។
មុនពេលព្រឹត្តិការណ៍ CES ចូលមកដល់នាឆ្នាំនេះ ក្រុមហ៊ុន Samsung បានធ្វើការប្រកាសពី version ថ្មីរបស់ Notebook 7 Spin ដែលមានបន្ថែមបច្ចេកវិទ្យា Quad-Core ជំនាន់ទី 8 ប្រភេទ Intel Core i5 Processor និងគាំទ្រជាមួយ Active Pen Stylus ខណៈដែលម៉ូដែលថ្មីនេះ នឹងកាត់បន្ថយទម្ងន់កាន់តែស្រាលជាងមុន។
ដូចជាម៉ូដែល Notebook 7 Spin ជំនាន់ទីមួយដែរ ម៉ូដែលថ្មីនេះក៏ផ្តល់នូវអេក្រង់ដែលអាចបង្វិលបាន 360 ដឺក្រេ ជាមួយនឹងការបន្ថែមជំនួយពីប៊ិច Stylus ដែលធ្វើឱ្យសមត្ថភាពនៃការប្រែក្លាយ Laptop ទៅ Tablet បានកាន់តែប្រសើរ និងកាន់តែមានអត្ថប្រយោជន៍ច្រើនជាងមុន។

samsung-notebook-7-spin-convertible-laptop-notebook-windows-best-buy_technology_news_cambodia_tomnerb-01
ទោះបីជាយ៉ាងណា អ្នកគួរកត់ចំណាំថា Samsung នឹងលក់ប៊ិច Active Pen ដាច់ដោយឡែកពី Laptop។ ព្រមជាមួយនឹងប្រព័ន្ធប្រតិបត្តិការកាន់តែខ្លាំង ក្រុមហ៊ុន Samsung ក៏បានបន្ថែមឧបករណ៍អានក្រយ៉ៅដៃ នៅលើ Notebook 7 Spin ផងដែរ ដែលគាំទ្រជាមួយកម្មវិធី Window Hello សម្រាប់ការ Log-in ឆាប់រហ័ស។
ចំណុចពិសេសផ្សេងៗទៀតរបស់ Notebook 7 Spin គឺមានលក្ខណៈស្តង់ដារបស់ Laptop ទូទៅ ដូចជា RAM ទំហំ 8GB, SSD ទំហំ 256GB និងមានរន្ធ USB-C, USB 3.0, USB 2.0 និងរន្ធ HDMI។
ចំណុចខុសគ្នាពីម៉ូដែលចាស់ ដែលផ្តល់នូវជម្រើសអេក្រង់ទំហំ 15 inch និង 13 inch ក្រុមហ៊ុន Samsung ផ្តល់តែជម្រើសទំហំ 13 inch ប៉ុណ្ណោះសម្រាប់ផលិតផលថ្មីនាឆ្នាំនេះ។ អេក្រង់របស់វាបំពាក់នូវបច្ចេកវិទ្យាកម្រិត 1080p Resolution ប៉ុណ្ណោះ។
ជុំវិញ Hardware របស់ Notebook 7 Spin ក្រុមហ៊ុនបានប្រើប្រាស់ក្តារចុចប្រភេទ Backlit Keyborad និង Window Precision Trackpad ដែល Hardware ទាំងពីរនេះជាចំណុចទាក់ទាញសម្រាប់ម៉ូដែល Laptop លំដាប់កណ្តាលមួយនេះ។
កុំព្យូទ័រ Notebook 7 Spin នឹងមានចេញលក់លើទីផ្សានៅចុងឆ្នាំនេះ ទោះបីជាតម្លៃ ឬក្រុមហ៊ុនបញ្ចេញ Window មិនទាន់ត្រូវបានប្រកាសក្តី។

samsung-notebook-7-spin-convertible-laptop-notebook-windows-best-buy_technology_news_cambodia_tomnerb-02

អត្ថបទអ្នកចង់អាន

Apple អាចនឹងប្រើប្រាស់អេក្រង់ OLED លើ Laptop និង Tablet

ដោយ: ដួងច័ន្ទ 11 AM, Monday, 01 Jul, 2019

ក្រុមហ៊ុន Apple អាចនឹងប្រើប្រាស់អេក្រង់លំដាប់ខ្ពស់ OLED នៅក្នុងផលិតផលកាន់តែច្រើនទៀត តែមិនមែនដោយសារតែក្រុមហ៊ុនចង់នោះទេ តែដោយសារតែវាអាចនឹងបំពេញចិត្ត ...

ព័ត៌មានបែកធ្លាយ Chromebooks ថ្មីរបស់ ASUS សម្រាប់សិស្សនិស្សិតមានច្រើន ម៉ូដែល

ដោយ: ភារុន 9 AM, Friday, 25 Jan, 2019

ជីវភាពនៅក្នុងសាលារៀន អាចជាជីវិតដែលមានភាពប្រកួតប្រជែងដ៏ស្វិតស្វាញ និងមិនគ្រាន់តែសំដៅតែនៅលើមនុស្សប៉ុណ្ណោះទេ។ គឺអាស្រ័យទៅលើសម្ភារប្រើប្រាស់សម្រាប់ជំនួ...

Huawei P20 Pro អាចជាទូរសព្ទ ពណ៌ស្អាតជាងគេប្រចាំឆ្នាំ

ដោយ: ដួងច័ន្ទ 9 AM, Monday, 21 May, 2018

វាទំនងដូចជាព័ត៌មានលម្អិតគ្រប់យ៉ាង អំពីផលិតផលទូរសព្ទថ្មីរបស់ Huawei ត្រូវបានបែកធ្លាយ ដែលផលិតផលទាំងនោះរួមមានទូរសព្ទ P20, P20 Lite និងទូរសព្ទ P20 Pro។...

Zoom Lens ថ្មីពី Nikon កាន់តែលឿន កាន់តែខ្លាំង

ដោយ: ដួងច័ន្ទ 9 AM, Friday, 22 Feb, 2019

ក្រុមហ៊ុន Nikon បានប្រកាសពីផលិតផលបន្ថែមថ្មីមួយ ទៅក្នុងស្រឡាយផលិតផល Z-Mount Lens កាលពីពេលថ្មីៗនេះ។ ផលិតផលថ្មីនេះមានឈ្មោះថា Nikkor Z 24-70 f2.8 S ដែល...

Tomnerb.Com - YouTube Channel