ចូលចិត្តទំនើប

Samsung នឹងបង្ហាញទូរសព្ទថ្មីនៅចុងខែកុម្ភៈ

ដោយ: ដួងច័ន្ទ 8 AM, Monday, 14 Jan, 2019

ក្រុមហ៊ុន Samsung មានប្រពៃណីបញ្ចេញម៉ូដែលទូរសព្ទស្រឡាញ Galaxy S ថ្មីនៅក្នុងព្រឹត្តិការណ៍ Mobile World Congress នៅក្នុងទីក្រុង Barcelona។ យ៉ាងណាមិញ នៅក្នុងឆ្នាំថ្មីនេះ ក្រុមហ៊ុននេះទំនងដូចជានឹងអនុវត្តខុសពីទម្លាប់ចាស់ហើយ។
របាយការណ៍របស់សារព័ត៌មាន Wall Street Journal បានរៀបរាប់ថា ក្រុមហ៊ុននេះនឹងបង្ហាញស្រឡាញផលិតផលទូរសព្ទដៃ សម្រាប់ខួបគម្រប់ 10 ឆ្នាំ និងការបង្ហាញទូរសព្ទបត់រមូរបាន ដែលកំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំង ហើយការដាក់បង្ហាញនេះនឹងប្រព្រឹត្តទៅនៅទីក្រុង San Francisco និងទីក្រុងឡុងដ៍ នៅថ្ងៃទី 20 ខែកុម្ភៈខាងមុខនេះ។

របាយការណ៍កម្រិតបឋម បានលើកឡើងថា យើងទាំងអស់គ្នានឹងត្រូវរងចាំរហូតដល់ខែមីនា ដើម្បីបានឃើញទូរសព្ទបត់រមូរ ដែលពាក្យចចាមអារ៉ាមដាក់ឈ្មោះឱ្យថា Galaxy F។

នេះមានន័យថា យើងទាំងអស់គ្នានឹងបានស្វែងយល់ក្នុងពេលឆាប់ៗនេះថាតើទូរសព្ទជំនាន់ថ្មីនេះ នឹងបញ្ចេញលក់ក្នុងតម្លៃដ៏ថ្លៃរហូតដល់ $1,770 ដូចដែលសារព័ត៌មានមួយចំនួនបានលើកឡើង និងថាតើប្រព័ន្ធ 5G សម្រាប់ម៉ូដែល S10 អាចនឹងជាជម្រើសដ៏គាប់ប្រសើរឬទេ។
ព័ត៌មានលម្អិតបែកធ្លាយអំពីទូរសព្ទ S10 កាលពីពេលថ្មីៗនេះ បានចេញជាតំរុយថា វានឹងមានអេក្រង់ Hole-Punch មាន Bezel ទំហំតូច និងមានកាមេរ៉ាច្រើនគ្រឿង។ ក្រុមហ៊ុន Samsung បានបង្អួតអំពីទូរសព្ទបត់រមូរបាន អស់រយៈពេលជាយូរមកហើយ ហើយម៉ូដែល S10 ជាម៉ូដែលតំណាងឱ្យការរចនាម៉ូដឡើងវិញធំៗ ដំបូងបង្អស់សម្រាប់ស្រឡាយផលិតផល Galaxy S ចាប់តាំងពីការផ្លាស់ប្តូរនៅលើម៉ូដែល S8 កាលពីឆ្នាំ 2017 ដូច្នេះព្រឹត្តិការណ៍នាខែក្រោយនេះ គឺជាព្រឹត្តិការណ៍ដ៏ធំមួយសម្រាប់ក្រុមហ៊ុន Samsung។

ព័ត៌មានបច្ចុប្បន្នភាពចុងក្រោយ ចេញពីគណនេយ្យ Twitter របស់ Samsung Mobile ដែលបានបញ្ជាក់ថា ក្រុមហ៊ុននឹងរៀបចំព្រឹត្តិការណ៍ Unpacked Event នៅថ្ងៃទី 20 ខែកុម្ភៈ ហើយរូបភាពដែលបានបង្ហាញនៅក្នុងគណនេយ្យនោះបង្ហាញតំរុយយ៉ាងច្បាស់ ផ្តោតនៅលើឧបករណ៍មានឈ្មោះថា 10៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

វិធីប្រើប្រាស់ Skype Call នៅលើ Alexa

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 18 Dec, 2018

នាពេលនេះអ្នកអាចប្រើប្រាស់ឧបករណ៍ Alexa ដើម្បីដំណើរការកិច្ចសន្ទនា Skype Call ទៅកាន់ទូរសព្ទ បាននៅក្នុង 150 ប្រទេស នៅទូទាំងពិភពលោក។ ជាមួយសេវាកម្មថ្មីនេ...

វិធីប្រើប្រាស់ Instant Hotspot របស់ Apple

ដោយ: ដួងច័ន្ទ 8 AM, Thursday, 02 May, 2019

មុខងារ Instant Hotspot របស់ Apple បានប្រែក្លាយស្ទើរគ្រប់ឧបករណ៍ iOS ជាមួយនឹងការភ្ជាប់បណ្តាញ Cellular ឱ្យទៅជា Personal Hotspot សម្រាប់គ្រប់ផលិតផល App...

Google ចេញលក់ទូរសព្ទម៉ូដែលថ្មី Pixel 3A និង 3A XL

ដោយ: ដួងច័ន្ទ 9 AM, Friday, 10 May, 2019

នៅក្នុងព្រឹត្តិការណ៍ Google I/O នៅថ្ងៃនេះ ក្រុមហ៊ុន Google បានប្រកាសពីផលិតផលទូរសព្ទដៃជំនាន់ថ្មី គឺ Google Pixel 3A និង Pixel 3A XL។ ទាំងពីរម៉ូដែលនេ...

ទូរសព្ទ Huawei P10 និង P10 Plus នឹងចេញលក់ក្នុងត្រីមាសទី១ ឆ្នាំ២០១៧

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 08 Feb, 2017

កាលពីឆ្នាំ២០១៦ កន្លងទៅ ទូរសព្ទ Huawei P9 បានទាក់ទាញចំណាប់អារម្មណ៍ នៅលើទីផ្សាបានយ៉ាងច្រើន គួឱ្យកត់សម្គាល់ ដោយផ្តល់នូវប្រព័ន្ធដំណើរការ Android កម្រិត...

Tomnerb.Com - YouTube Channel