ចូលចិត្តទំនើប

Samsung ផលិតបន្ទះឈីបទំហំ 1TB សម្រាប់ទូរសព្ទដៃ

ដោយ: ដួងច័ន្ទ 8 AM, Monday, 04 Feb, 2019

ក្រុមហ៊ុន Samsung បានប្រកាសថាក្រុមហ៊ុននឹងចាប់ផ្តើមផ្តល់នូវដំណោះស្រាយបច្ចេកវិទ្យា eUFS (Embedded Universal Flash Storage) ទំហំ 1TB ដំបូងបង្អស់នៅក្នុងពិភពលោក សម្រាប់ក្រុមហ៊ុនផលិតទូរសព្ទ ជាមួយនឹងផែនការផលិតទ្រង់ទ្រាយធំ ដែលស្ថិតនៅក្នុងដំណាក់កាលផលិតរួចជាស្រេចហើយ។

នេះមានន័យថា ទូរសព្ទដៃទាំងអស់នាពេលអនាគត នឹងអាចមានឃ្លាំងផ្ទុកទិន្នន័យទំហំ 1 Terabyte ជាមួយនឹងបន្ទះឈីប Flash Memory តែមួយបន្ទះប៉ុណ្ណោះ។

លោក Cheol Choi អនុប្រធានផ្នែកទីផ្សារផលិតផលអង្គចងចាំរបស់ក្រុមហ៊ុន Samsung បានរៀបរាប់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា បច្ចេកវិទ្យាបន្ទះឈីប eUFS ទំហំ 1TB ត្រូវបានគេរំពឹងថានឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការនាំមកជូននូវបទពិសោធន៍នៃការប្រើប្រាស់ Notebook កាន់តែច្រើន មកកាន់ផលិតផលទូរសព្ទដៃជំនាន់ក្រោយ។ យោងតាមការបរិយាយរបស់ក្រុមហ៊ុន Samsung បន្ទះឈីបថ្មីនេះមានទំហំប៉ុនគ្នានឹងទំហំអង្គចងចាំ ទំហំ 512GB ចាស់របស់ Samsung និងមានល្បឿន Read ខ្ពស់រហូតដល់ 1,000 megabytes ក្នុងមួយវិនាទី ដែលនេះជាល្បឿនលឿនជាងកាត microSD ធម្មតារហូតដល់ទៅ 10 ដង។

កាលពីឆ្នាំមុនក្រុមហ៊ុន Samsung បានធ្វើការផ្សព្វផ្សាយអំពីទូរសព្ទដៃម៉ូដែល Galaxy Note 9 ក្នុងនាមជាទូរសព្ទដៃដែលមានទំហំអង្គចងចាំ 1TB រួចជាស្រេច ប៉ុន្តែលុះត្រាតែអ្នកបន្ថែមកាត microSD ទំហំ 512GB ទៀត ទើបអាចទទួលបានទំហំឃ្លាំងផ្ទុកទិន្នន័យដ៏ធំនេះ ដែលនេះជាទំហំអង្គចងចាំធំជាងគេនាពេលបច្ចុប្បន្ន បន្ថែមទៅក្នុងទូរសព្ទដៃមានអង្គចងចាំទំហំ 512GB។
បន្ទាប់ពីសេចក្តីប្រកាសនេះ សំណួរមួយបានលើកឡើងថា តើក្រុមហ៊ុន Samsung នឹងប្រើប្រាស់បន្ទះឈីបផ្ទាល់របស់ក្រុមហ៊ុន ដើម្បីបញ្ចេញលក់ទូរសព្ទដៃមានឃ្លាំងផ្ទុកទិន្នន័យ 1TB នៅពេលអនាគតដ៏ខ្លីខាងមុខនេះឬទេ?

វានៅតែជារឿងដែលអាចកើតឡើង ខណៈដែលព័ត៌មានចចាមអារាមជាច្រើនបានលើកឡើងថា ស្រឡាយផលិតផលទូរសព្ទ Galaxy S10 ដែលនឹងចេញលក់ក្នុងពេលឆាប់ៗនេះ នឹងមានរាប់បញ្ចូលទាំងម៉ូដែលទូរសព្ទលំដាប់ខ្ពស់ ជាមួយនឹងការបំពាក់ RAM ទំហំ 12GB និងឃ្លាំងផ្ទុកទិន្នន័យទំហំ 1TB៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Ferrari មានគម្រោងផលិតរថយន្ត Supercar ដើរដោយអគ្គិសនី

ដោយ: ដួងច័ន្ទ 6 PM, Thursday, 18 Jan, 2018

ក្រៅពីក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនផលិតយានយន្ត ដំណើរការដោយថាមពលអគ្គិសនី ក្រុមហ៊ុនផលិតយានយន្តជាច្រើន បានចំណាយពេលវេលាក្នុងឆ្នាំ 2017 ក្នុងការប្រកាសព...

បែកធ្លាយរូបរាង Galaxy S9

ដោយ: ដួងច័ន្ទ 7 PM, Tuesday, 30 Jan, 2018

ក្រុមហ៊ុន Samsung ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ជាមួយម៉ូដែលទូរសព្ទ Galaxy S8 និង S8 Plus កាលពីឆ្នាំមុន។ ដូចដែលបានរំពឹងទុក ក្រុមហ៊ុននឹងមិនមានការផ្លាស...

ស្វែងយល់ពី iOS 11.3

ដោយ: ដួងច័ន្ទ 6 PM, Thursday, 07 Jun, 2018

ជាមួយប្រព័ន្ធប្រតិបត្តិការថ្មី iOS 11.3 ក្រុមហ៊ុន Apple ដឹងយ៉ាងច្បាស់ថា សម្ពាធនឹងកើតមានឡើងសម្រាប់ក្រុមហ៊ុន។ ក្រុមហ៊ុនត្រូវនាំមកជូនអតិថិជន នូវដំណោះស...

Mercedes Maybach SUV បង្កប់គំនិតច្នៃប្រឌិតថ្មី

ដោយ: ដួងច័ន្ទ 9 PM, Saturday, 23 Jun, 2018

នៅក្នុងព្រឹត្តិការណ៍ Beijing International Automotive Exhibition ក្នុងឆ្នាំ 2018 នេះ ដែលបានរៀបចំឡើងក្នុងប្រទេសចិន ដែលជាកន្លែងដែលក្រុមហ៊ុន Mercedes ...

Tomnerb.Com - YouTube Channel