ចូលចិត្តទំនើប

Galaxy S10 ចាប់ផ្តើមទទួលកក់ហើយ

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 19 Feb, 2019

ទូរសព្ទម៉ូដែល Galaxy S10 ត្រូវបានបែកធ្លាយព័ត៌មានផ្សេងៗជាច្រើន មុនពេលកាលបង្ហាញជាផ្លូវការដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 20 ខែកុម្ភៈនេះ ចូលមកដល់ ហើយសូម្បីតែក្រុមហ៊ុន Samsung ផ្ទាល់ក៏មិនបានសម្តែងថានៅមានអាថ៌កំបាំងជាច្រើនទៀតនៅសេសសល់ដែរ។
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយនេះ បានចាប់ផ្តើមទទួលការកក់ទូរសព្ទ S10 នៅក្នុងសហរដ្ឋអាមេរិកហើយ ដែលផ្តល់នូវការចុះឈ្មោះធានាឱ្យបាននូវឱកាសកុម៉ង់ទិញទូរសព្ទជំនាន់ថ្មីនេះបាន នៅចន្លោះពីថ្ងៃទី 21 ខែកុម្ភៈ ដល់ថ្ងៃទី 7 ខែមីនា។ ករណីនេះអាចឱ្យយើងទាយបានថាទូរសព្ទ S10 អាចនឹងចេញលក់ជាផ្លូវការនៅថ្ងៃទី 8 ខែមីនា។

ក្រុមហ៊ុន Samsung មិនបានបញ្ចេញព័ត៌មានលម្អិតសម្រាប់ផលិតផលទូរសព្ទជំនាន់ថ្មីទាំងអស់នៅឡើយទេ ប៉ុន្តែក៏មិនមានអ្វីច្រើនទៀតដែលយើងអាចស្រមៃលើសពីអ្វីដែលយើងបានដឹងកន្លងមកនេះដែរ។
នៅថ្ងៃបង្ហាញវត្តមានជាផ្លូវការ យើងរំពឹងថានឹងបានឃើញផលិតផលទូរសព្ទ 3 ម៉ូដែល រួមមាន ម៉ូដែល S10 ស្តង់ដា ទូរសព្ទមានតម្លៃទាបម៉ូដែល S10e និងទូរសព្ទលំដាប់ខ្ពស់ ម៉ូដែល S10 Plus។ នៅក្នុងនោះដែរ ក៏មានសេចក្តីរាយការណ៍មួយចំនួនអំពីជម្រើសប្រើប្រាស់ប្រព័ន្ធ 5G ជាពិសេស ទោះបីជាប្រព័ន្ធនេះមិនទាន់ត្រៀមខ្លួនរួចរាល់នៅក្នុងពេលនេះក្តី។

ទូរសព្ទជំនាន់ថ្មីៗទាំងនេះ ត្រូវបានគេសន្និដ្ឋានថានឹងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Snapdragon 855 ឬ Exynos នៅក្នុងទីផ្សារក្នុងតំបន់មួយចំនួន។ វានឹងប្រើប្រាស់អេក្រង់ជំនាន់ថ្មី Hole-Punch មានបំពាក់ Fingerprint Reader នៅក្នុងអេក្រង់ និងមានប្រើប្រាស់ប្រព័ន្ធ WiFi 6។ យ៉ាងហោចណាស់ ម៉ូដែលមួយចំនួននឹងមានកាមេរ៉ាក្រោយច្រើនគ្រឿង និងការប្រើប្រាស់ប្រព័ន្ធបញ្ចូលថាមពលបញ្ច្រាស។ ជាមួយគ្នានេះ ក៏មានដំណឹងលេចលឺអំពីការផលិតជាម៉ូដែលដាក់លក់មានកំណត់ ជាមួយផ្នែកខាងក្រោយធ្វើពីសេរ៉ាមិច មាន RAM ទំហំ 12GB និងមានឃ្លាំងផ្ទុកទិន្នន័យទំហំ 1TB។

នៅក្នុងខណៈពេលនេះ មានហេតុផលសមស្របមួយសម្រាប់យុទ្ធនាការបញ្ចេញទូរសព្ទថ្មីនេះ។ ដូចគ្នានឹងក្រុមហ៊ុនផលិតទូរសព្ទដទៃទៀត អត្រាលក់របស់ក្រុមហ៊ុន Samsung កំពុងជួបនឹងវិបត្តិ ដោយសារស្ថានភាពសេដ្ឋកិច្ចមិនអំណោយផល និងស្ថានភាពទីផ្សារកំពុងកកកុញ ដែលមិនតក់ក្រហល់នៅក្នុងការវិវត្តថ្មី។

ក្រុមហ៊ុន Samsung ត្រូវការឱ្យទូរសព្ទម៉ូដែល S10 ក្លាយជាការវាយប្រហារដ៏ធំមួយនៅក្នុងទីផ្សារទូរសព្ទដៃ ហើយការកក់ទុកមុនអាចជាជំនួយដ៏សំខាន់មួយនៅក្នុងដំណាក់កាលលក់គ្រាដំបូង៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ទូរទស្សន៍ MicroLED របស់ Samsung អស្ចារ្យប៉ុណ្ណា?

ដោយ: ដួងច័ន្ទ 8 AM, Thursday, 10 Jan, 2019

បន្ទាប់ពីការណែនាំផលិតផលទូរទស្សន៍ MicroLED ដ៏ធំ ដែលមានឈ្មោះថា The Wall កាលពីឆ្នាំមុននៅក្នុងព្រឹត្តិការណ៍ CES ក្រុមហ៊ុន Samsung បានត្រឡប់មកវិញជាមួយម៉...

បែកធ្លាយរូបរាងនាឡិកាដៃ Galaxy Sport

ដោយ: ដួងច័ន្ទ 9 AM, Saturday, 09 Feb, 2019

ក្រុមហ៊ុន Samsung បានឈានចូលដល់ពេលវេលាត្រូវកែលម្អផលិតផលនាឡិកាដៃរបស់ខ្លួន ព្រមពេលជាមួយនឹងការបញ្ចេញលក់ផលិតផលទូរសព្ទ Smartphone ម៉ូដែល Galaxy S នៅក្នុង...

Honda Gold Wing ម៉ូតូដំបូងមានបំពាក់ Apple CarPlay

ដោយ: ដួងច័ន្ទ 11 AM, Thursday, 09 Nov, 2017

នាពេលនេះប្រព័ន្ធបច្ចេកវិទ្យា CarPlay Infotainment របស់ក្រុមហ៊ុន Apple មានបំពាក់នៅលើយានជំនិះកង់ពីរហើយ។យោងតាមគេហទំព័រ CNET ម៉ូតូម៉ាក Gold Wing ស៊េរីឆ...

អឺរ៉ុប បែកភ្នែកនឹង Mitsubishi Eclipse Cross របស់ជប៉ុន

ដោយ: ស. លីង 8 AM, Sunday, 19 Feb, 2017

ឆ្នាំ ២០១៧ ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន បានចំណាយដើមទុនយ៉ាងច្រើន ដើមី្បផលិត រថយន្ត Mitsubishi ប្រចាំឆ្នាំ ដោយប្រើឈ្មោះថា Mitsubishi Eclipse Cross។ ប...

Tomnerb.Com - YouTube Channel