ចូលចិត្តទំនើប

Galaxy A9 Pro ជាមួយអេក្រង់ Hole-Punch ចេញលក់ដំបូងនៅកូរ៉េ

ដោយ: ដួងច័ន្ទ 9 AM, Saturday, 26 Jan, 2019

កាលពីឆ្នាំមុន ក្រុមហ៊ុន Samsung បានបង្អួតពីឈុតកាមេរ៉ា Quad ដំបូងជាមួយទូរសព្ទម៉ូដែល Galaxy A9 ហើយនាពេលនេះនៅក្នុងប្រទេសកូរ៉េ ក្រុមហ៊ុនបានបញ្ចេញលក់ទូរសព្ទម៉ូដែល Galaxy A9 Pro ដំបូង ដែលមានអេក្រង់ជំនាន់ថ្មី គឺអេក្រង់ Infinity-O។

លក្ខណៈពិសេសថ្មីទាំងពីរនេះ ត្រូវបានគេរំពឹងថានឹងមានរួមបញ្ចូលទៅក្នុងម៉ូដែលទូរសព្ទជំនាន់ថ្មី គឺទូរសព្ទ Galaxy S10 ដែលនឹងត្រូវដាក់បង្ហាញនៅមុនព្រឹត្តិការណ៍ Mobile World Congress ដែលនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសអេស្ប៉ាញ នៅខែក្រោយនេះ ប៉ុន្តែអេក្រង់ Infinity-O បានបង្ហាញវត្តមានដំបូងនៅក្នុងទូរសព្ទ Galaxy A8s នៅក្នុងទីផ្សារប្រទេសចិន។

ជំនួសឱ្យការផលិតផលអេក្រង់ Notch ដូចជាម៉ូដែលទូរសព្ទ iPhone X និងម៉ូដែលទូរសព្ទដទៃទៀត ការរចនាអេក្រង់ All-Screen របស់ក្រុមហ៊ុន Samsung បានផលិតឡើងជាមួយការចោះរន្ធតូចមួយនៅក្នុងអេក្រង់ សម្រាប់ដាក់កាមេរ៉ាមុខទំហំ 2.4 Megapixel ជាមួយនឹង Bezel ទំហំតូចមួយនៅផ្នែកខាងលើ និងខាងក្រោម សម្រាប់អេក្រង់មាន Ratio ទំហំ 19.5 x 9។

ចំណែកនៅផ្នែកខាងក្រោយវិញ ទូរសព្ទ Galaxy A9 Pro មានបណ្តុំកាមេរ៉ា 3 គ្រឿង ជាមួយ Lens ជាមូលដ្ឋានមានទំហំ 24 megapixel ចំនួនមួយ Telephoto Lens ទំហំ 10 Megapixel ចំនួនមួយ និង Third Sensor ចំនួនមួយ ប្រើប្រាស់សម្រាប់បំពេញមុខងារ Depth of Field។ ចំណែកលក្ខណៈពិសេសបង្កប់នៅខាងក្នុងទូរសព្ទថ្មីនេះមានដូចជា RAM ទំហំ 6GB ឃ្លាំងផ្ទុកទិន្នន័យទំហំ 128GB និងថ្មមានកម្លាំង 3,400mAh។
ទូរសព្ទ Galaxy A9 Pro នេះទំនងដូចជានឹងមិនបង្ហាញខ្លួននៅក្នុងសហរដ្ឋអាមេរិកទេ ប៉ុន្តែយ៉ាងហោចណាស់យើងក៏អាចទទួលបានរូបភាពផ្លូវការមួយអំពីអេក្រង់ Infinity-O ជំនួសឱ្យការមើលឃើញតែព័ត៌មានបែកធ្លាយអំពីទូរសព្ទ Galaxy S10 និង Galaxy S10+៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ស្វែងយល់ពីក្រុមហ៊ុន LG

ដោយ: ដួងច័ន្ទ 10 AM, Thursday, 19 Jul, 2018

LG ជាក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសកូរ៉េ ដែលមានទស្សនវិស័យ និងបេសកកម្ម បង្កើត និងផ្តល់នូវភាពរីករាយ និងការរស់នៅកាន់តែប្រសើរ។ ការត្រួសត្រាយផ្លូវក្នុងវិស...

ទូរសព្ទតម្លៃសមរម្យ Nokia 2

ដោយ: ដួងច័ន្ទ 8 AM, Thursday, 26 Jul, 2018

ទូរសព្ទ Nokia 2 គឺជាទូរសព្ទ Smartphone តម្លៃសមរម្យដែលអ្នកអាចទុកចិត្តថាទុកថ្មបន្ថែមខាងក្រៅនៅផ្ទះបាន ដោយថាតែ វាមានប្រព័ន្ធថាមពលខាងក្នុងដ៏ធំសម្បើម ខណៈ...

ក្រុមហ៊ុន Ford ទទួលជោគជ័យ ដ៏អស្ចារ្យ ជាមួយជំហានដំបូងនៃការដាក់លក់ Focus RS

ដោយ: ដួងច័ន្ទ 9 PM, Monday, 13 Mar, 2017

ក្រុមហ៊ុនផលិតរថយន្ត មានចំនួនលក់ជាមធ្យម ច្រើនជាង ៥០០គ្រឿង ជារៀងរាល់ខែ ចាប់តាំងពីដាក់ ចេញលក់ដំបូង។ ចំនួននៃការលក់ប្រចាំឆ្នាំ នៅក្នុងខែកុម្ភៈ របស់ក្រុម...

Logitech បានបង្កើត Keyboard ហ្គេមចុងក្រោយបង្អស់ ជាមួយតួអង្គ Esports

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 14 Mar, 2017

ក្រុមហ៊ុន Logitech កំពុងដាក់បង្ហាញពីក្តារចុច Logitech G Pro Mechanical Gaming ដែលវាត្រូវបានបង្កើតឡើង ដោយមានកិច្ចសហការជាមួយតួអង្គ Esport កំពូលៗ។ ក្ត...

Tomnerb.Com - YouTube Channel