ចូលចិត្តទំនើប

Samsung Health បន្ថែមមុខងារថ្មីៗ

ដោយ: ដួងច័ន្ទ 8 AM, Saturday, 09 Mar, 2019

ក្រុមហ៊ុន Samsung បាននាំមកនូវភាពភ្ញាក់ផ្អើលមួយនៅក្នុងព្រឹត្តិការណ៍ Unpacked កាលពីពេលថ្មីៗកន្លងទៅនេះ នៅពេលក្រុមហ៊ុនបានធ្វើការបង្ហាញពីកម្មវិធីកាមេរ៉ា សម្រាប់ទូរសព្ទ Galaxy S10 ដែលនឹងបញ្ចូលនូវមុខងារ Instagram Mode។

លើសពីនេះទៀតក្រុមហ៊ុនក៏បានបន្ថែមភាពភ្ញាក់ផ្អើលមួយទៀត ដោយធ្វើការរួមបញ្ចូលភាគីទីបី ដែលអ្នកប្រើប្រាស់កម្មវិធី Samsung Health អាចចូលទៅកាន់មាតិកាចេញពីសេវាកម្មដាស់ស្មារតី Calm ចាប់ពីថ្ងៃនេះតទៅហើយ។

នៅពេលអ្នកធ្វើការតំឡើង ឬភ្ជាប់គណនេយ្យ Calm តាមរយៈផ្នែក Mindfulness នៅក្នុងកម្មវិធី Samsung Health អ្នកអាចចូលទៅកាន់ការធ្វើសមាធិ កម្មវិធីដំណេក និងកម្មវិធីសម្រាករបស់ Calm បានជាស្រេច។

អ្នកអាចប្រើប្រាស់ Galaxy Watch Active ដើម្បីដំណើរការ និងផ្អាកវគ្គនិមួយៗ និងតាមដានកម្រិតស្រ្តេសរបស់អ្នកបាន។ អ្នកនឹងត្រូវភ្ជាប់សេវាកម្ម Calm ដើម្បីប្រើប្រាស់កម្មវិធីទាំងនោះលើសពីអំឡុងពេលនៃការផ្សព្វផ្សាយ ដែលមិនមានគិតកម្រៃ។ ប៉ុន្តែការរួមបញ្ចូលថ្មីនេះមានន័យថាអ្នកនឹងមិនត្រូវការប្រើប្រាស់ App របស់ Calm នៅលើទូរសព្ទដៃរបស់អ្នកដើម្បីចូលទៅកាន់សេវាកម្មរបស់វានោះទេ។
លោក Peter Koo អ្នកដឹកនាំផ្នែកសេវាកម្មសុខភាពចល័តរបស់ក្រុមហ៊ុន Samsung បានរៀបរាប់ថា «កិច្ចសហការរបស់ពួកយើងជាមួយ Calm នឹងធ្វើឱ្យមានភាពងាយស្រួលកាន់តែខ្លាំងសម្រាប់អ្នកប្រើប្រាស់កម្មវិធី Samsung Health សម្រាប់ការដាស់ស្មារតី ដូច្នេះពួកគេអាចអនុវត្តឆ្ពោះទៅសម្រេចបាននូវសុខភាពកាន់តែប្រសើរជារួម»។

មុខងារ Calm មានវត្តមាននៅលើកម្មវិធី Samsung Health ដែលប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ប្រទេសអៀរឡង់ អូស្ត្រាលី ហុងកុង ឥណ្ឌា New Zealand ហ្វីលីពីន សឹង្ហបុរី និងប្រទេសអាហ្វ្រិកខាងត្បូង។

យើងសង្ឃឹមថា កម្មវិធី និងមុខងារថ្មីនេះនឹងបង្ហាញវត្តមានសម្រាប់ការប្រើប្រាស់នៅក្នុងស្រុក ដើម្បីជាគុណប្រយោជន៍ដល់អ្នកប្រើប្រាស់ទូរសព្ទទាំងឡាយណាដែលស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះសុខភាព៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, នាឡិកា

អត្ថបទអ្នកចង់អាន

វិធីបិទការរំខាននៅលើ Instagram

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

កាលពីពេលថ្មីៗនេះ Instagram បានប្រកាសថា ឆាប់ៗនេះអ្នកទទួលបានមុខងារថ្មីសម្រាប់ការបិទសម្លេងរំខានពីអ្នកប្រើប្រាស់ដទៃទៀត។ នៅពេលមុខងារបិទសម្លេងនេះដំណើរការ...

ស្មាតហ្វូន ទំហំ 5.3 អុីញ ដែលស្តើងបំផុតលើពិភពលោក បង្ហាញខ្លួនហើយ!

ដោយ: ដាលីស 9 PM, Wednesday, 27 May, 2015

សូនី បង្ហាញខ្លួនស្មាតហ្វូន Android សេ៊រីថ្មីដែលមានរូបរាងស្តើងបំផុតនៅក្នុងបណ្តា​ក្រុមទូរស័ព្ទដែល​មាន​ទំហំអេក្រង់5.3អុីញ គឺ Sony Xperia T3 ដែលមានកម្រ...

Mercedes-AMG GT 2008 បន្ថែមរូបរាង និង កម្លាំងម៉ាស៊ីនថ្មី

ដោយ: ដួងច័ន្ទ 7 PM, Thursday, 15 Jun, 2017

នៅពេលដែលរថយន្ត Mercedes-AMG GT បង្ហាញវត្តមាននៅក្នុងវេទិកា GT Roadster វាបានបង្ហាញរូបរាងកែច្នៃថ្មី គឺម៉ូដែល GT C។ មិនដល់មួយឆ្នាំទេ រូបរាងរថយន្តថ្មីម...

តោះ! មកដឹងពីរបៀប Screenshot នៅលើកុំព្យូទ័រ

ដោយ: ភារុន 4 PM, Friday, 10 May, 2019

ការ Screenshot នៅលើកុំព្យូរទ័រ គឺជាវិធីដ៏ងាយស្រួលក្នុងការចែករំលែករឿងគ្រប់ប្រភេទដូចជា ការចែករំលែកនូវអ្វីដែលអ្នកចាប់អារម្មណ៍នៅលើប្រព័ន្ធអ៊ីនធឺណិត ឬក៏...

Tomnerb.Com - YouTube Channel